Connect with us

KPT+

ដឹង៥ចំណុចនេះហើយ ទៅ ម៉ាល់ឌីវ ច្បាស់ស្រណុកចិត្ត លែងភ័យព្រួយ

បានផុស

នៅ

កាលពីរសៀលថ្ងៃចន្ទទី១៦ ខែមករា ឆ្នាំ២០២៣ កម្ពុជា និងម៉ាល់ឌីវ បានឈានដល់កិច្ចព្រមព្រៀង លើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ រយៈពេល ៣០ថ្ងៃ ពោលគឺប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ អាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីម៉ាល់ឌីវ លោក Ibrahim Mohamed Solih ពេលអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានប្រធានាធិបតីម៉ាល់ឌីវ។

ប្រធានាធិបតីម៉ាល់ឌីវ លោក Ibrahim Mohamed Solih (ឆ្វេង) និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ម៉ាល់ឌីវ គឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះ ដោយសារតែមានឆ្នេរស្អាត និងទឹកថ្លាដូចកញ្ចក់។ ទោះយ៉ាងណាក៏ដោយ នោះជាអ្វីដែលមនុស្សភាគច្រើនដឹងអំពីប្រទេសកោះមួយនេះ។

ប្រសិនបើអ្នកមានគម្រោងធ្វើដំណើរទៅម៉ាល់ឌីវ មានរឿងមួយចំនួនដែលអ្នកគួរដឹងអំពីប្រទេសនេះ ដូច្នេះអ្នកអាចលែងភ័យព្រួយអំពីការធ្វើដំណើររបស់អ្នក។

ខាងក្រោមនេះគឺជាចំណុចសំខាន់ចំនួន៥ ដែលអ្នកត្រូវដឹងអំពីប្រទេស ម៉ាល់ឌីវ៖

. សាសនាផ្លូវការរបស់ម៉ាល់ឌីវ គឺ ឥស្លាម

រឿងដែលត្រូវចាំក្នុងអំឡុងពេលដំណើរកម្សាន្តរបស់អ្នកនៅម៉ាល់ឌីវ គឺសាសនាផ្លូវការរបស់ប្រទេសនេះគឺឥស្លាម ហើយ ១០០% នៃប្រជាជនរបស់ខ្លួនគឺ មូស្លីម។ នេះហើយ ទើបធ្វើឲ្យកោះម៉ាល់ឌីវ មានច្បាប់តឹងរ៉ឹង។ ឧទាហរណ៍៖ ផលិតផលគ្រឿងស្រវឹង និងសាច់ជ្រូកត្រូវបានហាមឃាត់នៅទីនោះ។

. រមណីយដ្ឋាន គឺស្ថិតនៅលើកោះឯកជនផ្ទាល់ខ្លួន

រមណីយដ្ឋាន និងសណ្ឋាគារភាគច្រើននៅម៉ាល់ឌីវ គឺមានកោះឯកជនរបស់ពួកគេ។ នៅលើកោះរមណីយដ្ឋានទាំងនោះ ការរឹតបន្តឹងវប្បធម៌មិនអនុវត្តចំពោះភ្ញៀវទេសចរទេ។ ភ្ញៀវអាចទទួលទានស្រា និងសាច់ជ្រូកបានដោយសេរី ហើយស្លៀកពាក់ដូចជាប៊ីគីនី និងខោខ្លីបាន។

. មិនមែនកោះទាំងអស់ សុទ្ធតែមានល្វែងម៉ោងដូចគ្នានោះទេ

កោះរមណីយដ្ឋានមួយចំនួននៅម៉ាល់ឌីវ មានល្វែងម៉ោងផ្ទាល់ខ្លួន ដូច្នេះកុំភ័យ ប្រសិនបើអ្នកដឹងថា អ្នកបានបាត់មួយម៉ោង ឬពីរម៉ោងនៅតាមផ្លូវពីទីក្រុង ម៉ាល ទៅសណ្ឋាគាររបស់អ្នក។

ពេលវេលានៅរមណីយដ្ឋានជាច្រើនគឺដើរមួយម៉ោង ឬពីរម៉ោងមុនម៉ោងក្នុងស្រុក ដើម្បីឲ្យអ្នកឃើញពន្លឺព្រះអាទិត្យបានយូរបំផុត ហើយការស្នាក់នៅកន្លែងទាំងនេះ ផ្តល់ឲ្យអ្នកនូវពេលវេលាបន្ថែមទៀតដើម្បីរីករាយជាមួយថ្ងៃរបស់អ្នក។

៤. ចាយប្រាក់ដុល្លារ, មានទូ ATM និងអាចប្រើប័ណ្ណឥណទានបាន

ប្រាក់ដុល្លារអាមេរិក ត្រូវបានទទួលយកនៅទូទាំងកោះម៉ាល់ឌីវ រួមជាមួយនឹងប្រាក់ Rufiyaa របស់ម៉ាល់ឌីវ (MVR) ដែលនេះមានន័យថា អ្នកអាចទិញអាហារ ភេសជ្ជៈ និងកក់ដំណើរកម្សាន្តដោយគ្មានបញ្ហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកក៏អាចស្វែងរកម៉ាស៊ីន ATM នៅតាមកោះធំៗបានផងដែរ ដូច្នេះអ្នកនៅតែអាចដកសាច់ប្រាក់បាន គ្រប់ពេលដែលអ្នកត្រូវការ។

. ការយកសម្បកខ្យងមកផ្ទះ​ គឺជារឿងខុសច្បាប់

ប្រព័ន្ធអេកូឡូស៊ីនៅទីនោះមានភាពផុយស្រួយ ហើយរដ្ឋាភិបាលបានចាត់វិធានការដ៏ខ្លាំងក្លាដើម្បីការពារជីវចម្រុះនៃប្រជុំកោះ។ ទោះបីជាមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែ ម៉ាល់ឌីវ មានគោលការណ៍តឹងរ៉ឹងប្រឆាំងនឹងការប្រមូលសម្បកខ្យង ស្នូកអណ្តើក និងផ្កាថ្ម។

ក្តាម Hermit ចូលចិត្តយកសម្បកខ្យងដែលអ្នកឃើញនៅលើឆ្នេរ ធ្វើជាផ្ទះរបស់ពួកគេ ហើយក្តាមទាំងនេះមានសារសំខាន់ណាស់ក្នុងការគ្រប់គ្រងចំនួនសត្វរុយខ្សាច់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Clubmed.Asia

ចុចអាន៖ មកស្គាល់ប្រទេស ម៉ាល់ឌីវ ដែលសម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើទស្សន កិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ វិនាទី មុន

រកឃើញមនុស្សស្លាប់កើនដល់ ៥៣នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់នៅ ទីបេ 

ព័ត៌មានជាតិ៣៥ នាទីutes មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

នយោបាយ៦០ នាទីutes មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ១ ម៉ោង មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម