Connect with us

KPT+

មកស្គាល់សំបុកសត្វអាយុជាង ២០០០ ឆ្នាំ នៅ ហ្គ្រីនឡែន

បានផុស

នៅ

សំបុកស្ទាំង Gyrfalcons ដែលយើងលើកយកមកបង្ហាញនេះជា សំបុកសត្វមានវ័យចំណាស់ជាងគេបំផុតមិនធ្លាប់រកឃើញពីមុនមក ។ អ្នកជំនាញបក្សីកំពុងព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុ ដែលអាចបង្ខំសត្វស្ទាំងឲ្យចាកចេញពីសំបុកបុរាណរបស់ពួកគេ ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វស្ទាំងប្រភេទនេះរស់នៅជុំវិញតំបន់អាក់ទិក ស្លាបរបស់ស្ទាំងនៅតំបន់ហ្គ្រីនឡែនមានពណ៌សខុសពីស្លាបស្ទាំងនៅខេត្ត Labrador ប្រទេសកាណាដាដែលមានពណ៌ខ្មៅ ។ ជាទូទៅស្ទាំងមិនបង្កើតសំបុកចេញពីមែកឈើទេ ប៉ុន្តែវាកាយក្រហូងដីដើម្បីពង ។ ថ្ងៃមួយអ្នកជំនាញបក្សីលោក Kurt Burnham នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស និងសហការីបានសម្រេចចិត្តកំណត់កាលបរិច្ឆេទកាបូន និងកំទេចកំទីផ្សេងៗដែលសត្វស្លាបបន្សល់ទុកនៅកន្លែងសំបុកវា លោកភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះលទ្ធផល ។ លទ្ធផលវិនិច្ឆ័យបានបង្ហាញថា សំបុកមួយក្នុងក្រុង Kangerlussuaq នៅកណ្តាលភាគខាងលិចហ្គ្រីនឡែន មានអាយុចន្លោះពី ២,៣៦០ឆ្នាំ ដល់ ២,៧៤០ឆ្នាំ ចំណែកឯសំបុកបីទៀតក្បែរនោះមានអាយុកាលជាង ១០០០ឆ្នាំ និងសំបុកក្មេងជាងគេក៏មានអាយុប្រហែល ៥២០ឆ្នាំ ទៅ ៦៥០ឆ្នាំ ដែរ ។ ទោះបីជាយ៉ាងណាក៏ដោយសំបុកបុរាណទាំងនេះ នៅតែមានស្ទាំងបន្តរស់នៅ និងប្រើប្រាស់ជាប្រចាំ ។ 

ក្រៅពីនេះក្រុមរបស់លោក Kurt បានរកឃើញតម្រុយដ៏គួរឱ្យចាប់អារម្មណ៍អំពីប្រវត្តិបក្សីផងដែរ ។ នៅក្នុងសំបុកទាំង ១៣ ដែលគេយកសំណាក អ្នកស្រាវជ្រាវរកឃើញរោមបីដែលជាកម្មសិទ្ធិរបស់បក្សីមុនៗគឺ សត្វបក្សីដែលក្មេងបំផុតមានអាយុកាល ៦០ឆ្នាំមុន និងសត្វបក្សីចាស់បំផុតមានអាយុកាលតាំងពី ៦៧០ឆ្នាំមុនឯណោះ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ទស្សនារូបភាពតារាបង្ហាញម៉ូដ ជាសត្វបក្សី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម