KPT+
ដឹងកាន់តែច្បាស់ពីសួនច្បារពុលនៅ អង់គ្លេស អាចឲ្យមនុស្សដួលសន្លប់
សួនច្បារពុលជាផ្ទះនៃរុក្ខជាតិពុលជាង ១០០ប្រភេទ បង្កើតឡើងក្នុងឆ្នាំ ២០០៥ និងបើកជាសាធារណៈនៅសួន Alnwick ស្រុក Northumberland ប្រទេសអង់គ្លេស ។

អ្វីដែលអ្នកសង្កេតឃើញមុនគេពេលទៅដល់គឺផ្លាកសញ្ញាមួយដាក់ថា “These plants can kill” មានន័យថា រុក្ខជាតិទាំងនេះអាចសម្លាប់បាន ដូច្នេះមុននឹងចូលទៅគេតម្រូវឲ្យអ្នកដឹងពីវិន័យ និងព័ត៌មានខ្លះៗទាក់ទងនឹងការការពារសុវត្ថិភាពផ្ទាល់ខ្លួន ។ អ្នកចូលទស្សនាត្រូវបានហាមពីការប៉ះ ភ្លក់ ហិតក្លិនរុក្ខជាតិពុលព្រោះកន្លងមកមានអ្នកដួលសន្លប់នៅនឹងកន្លែងច្រើនគ្នាមកហើយ ។

ក្នុងចំណោមរុក្ខជាតិពុលទាំងអស់មានរុក្ខជាតិដ៏គ្រោះថ្នាក់មួយឈ្មោះ “Monkshood ឬ Wolf’s bane” វាមានផ្ទុកអាកូនីទីន សារធាតុណឺរ៉ូតុកស៊ីន និងខាឌីអូតុកស៊ីន ប៉ុន្តែវាមិនមែនជារុក្ខជាតិសាហាវបំផុតទេ ។ យោងទៅតាមកំណត់ត្រាពិភពលោកហ្គីណេស បានបញ្ជាក់ថា “Ricin” មានផ្ទុកជាតិពុលរីស៊ីន ភាគច្រើនគេស្គាល់វាជា សណ្តែកសៀង castor ឬ រុក្ខជាតិប្រេង caster ទើបជារុក្ខជាតិពុលបំផុតនៅលើពិភពលោក ។ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលចំពោះសួននេះគឺ រាល់រុក្ខជាតិពុលទាំងអស់សុទ្ធតែជារុក្ខជាតិសម្បូរ និងមានដុះនៅតាមព្រៃក្នុងចក្រភពអង់គ្លេស សូម្បីតែរុក្ខជាតិ “ Rhododendrons” ក៏មាននៅក្នុងសួននេះដែរ ។ ស្លឹក Rhododendrons មានផ្ទុកប្រេអាតូតូស៊ីន ដែលវាយប្រហារប្រព័ន្ធប្រសាទមនុស្សបើបរិភោគចូលទៅ ។

លើសពីនេះ រុក្ខជាតិពុលទាំងអស់មិនចាំបាច់ប៉ះពាល់ក៏អាចសម្លាប់អ្នកបានយ៉ាងងាយតាមរយៈការបញ្ចេញឧស្ម័នពុលពីស្លឹកផងដែរ ។ ក្រៅពីផ្ដល់គ្រោះថ្នាក់ដល់ជីវិតហើយ រុក្ខជាតិពុលខ្លះក៏ជាគ្រឿងដ៏ល្អបំផុតសម្រាប់ព្យាបាលជំងឺដូចជា មហារីកសុដន់ជាដើម ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ មកស្គាល់ពីផ្កាពុល ១០ប្រភេទ មានរូបរាងស្អាត គួរឲ្យចង់ប៉ះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ