KPT+
ស្ត្រីម្នាក់កើតជំងឺកាមរោគ ដោយសាររបួសដៃពេលធ្វើក្រចក
ស្ត្រីម្នាក់នៅប្រទេសកាលីហ្វ័រញ៉ាអះអាងថាកើតជំងឺមហារីកបន្ទាប់ពីរបួសដៃបន្តិចពេលធ្វើក្រចក។ អ្នកស្រី Grace Garcia អាយុ ៥០ឆ្នាំ ត្រូវគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកកោសិកា squamous ដំណាក់កាលទី ១ ដែលជាប្រភេទទូទៅនៃជំងឺមហារីកស្បែក ។

មេរោគមហារីកបានវិវត្តន៍ជុំវិញរបួសដ៏ជ្រៅក្នុងគល់ក្រចកនៅលើម្រាមដៃនាងខាងស្តាំរបស់គាត់ ដែលបង្កឡើងដោយមេរោគ human papillomavirus (HPV) ។ ជាក់ស្ដែងអ្នកស្រី Garcia មានទម្លាប់ធ្វើក្រចកជាង ២០ឆ្នាំមកហើយ ខណៈអ្នកស្រីកំពុងសាកប្រើសេវាកម្មនៅហាងថ្មីសម្រាប់ថ្ងៃបុណ្យ Thanksgiving ខែវិច្ឆិកា ឆ្នាំ ២០២១ ស្រាប់តែជាងធ្វើក្រចករអិលដៃតែម្ដងទៅ ។
របួសនៅក្រចកនោះមិនមែនជារបួសស្រាលៗធម្មតាទេ វាបង្កការឈឺចាប់ដល់អ្នកស្រីសឹងតែទ្រាំមិនបាន ថ្ងៃមួយ Garcia សម្រេចចិត្តទៅត្អូញត្អែរនៅហាងដដែលម្ដងទៀត ប៉ុន្តែម្ចាស់ហាងបានបញ្ឈប់នាងបានទៅហើយ ។

ក្រោយមកវេជ្ជបណ្ឌិតប្រាប់ Garcia ថា គាត់មានជំងឺមហារីកស្បែកដំណាក់កាលដំបូង និងជំងឺ HPV ត្រង់មុខរបួសដែលជារឿងហួសចិត្តព្រោះជំងឺ HPV ជាជំងឺកាមរោគច្រើនកើតលើប្រដាប់ភេទ។ អាស្រ័យហេតុនេះហើយគេសន្និដ្ឋានថា ឧបករណ៍ដែលជាងក្រចកប្រើប្រាស់មិនបានធ្វើការសម្អាតត្រឹមត្រូវ និងធ្លាប់ប៉ះពាល់ប្រដាប់ភេទអ្នកជំងឺកាមរោគ HPV ។

ចុងក្រោយអ្នកស្រីទទួលការវះកាត់យ៉ាងជោគជ័យ និងបញ្ឈប់ការរីករាលដាល់ពីគ្រោះថ្នាក់ដោយសុវត្ថិភាព ។ យ៉ាងណាក្ដី Garcia ត្រូវទៅតាមដានស្ថានភាពជំងឺជាមួយពេទ្យសើរស្បែកឲ្យទៀងទាត់ដដែល ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ តើពិតទេ? លាបពណ៌សក់ញឹកញាប់ ប្រឈមនឹងជំងឺមហារីក ជាពិសេសជាងអ៊ុតសក់
ចុចអាន ៖ មានផ្កាក្រចក កុំគិតថាមិនបញ្ហា នេះជាសញ្ញាគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរវិញទេ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត