KPT+
អ្នកច្នៃម៉ូដដ៏ជោគជ័យដែលធ្លាប់មានងារជាព្រះនាង
Talita von Fürstenberg គឺជាអ្នកច្នៃម៉ូដមួយរូបដ៏ល្បីល្បាញក្នុងជួរមុខ និងមានងារជាព្រះនាងនៃខ្សែរាជវង្ស ប៉ុន្តែនាងបានបោះបង់ងារនេះចោល ហើយមកធ្វើជាច្នៃម៉ូដបន្តតំណែងពីគ្រួសារ។
នេះគឺជារឿង ៥ យ៉ាង ដែលត្រូវដឹងអំពីកំពូលអ្នកច្នៃម៉ូដវ័យក្មេងរូបនេះ៖
១. តែងតែយកគំរូពីម្ដាយសម្រាប់ការបំផុសគំនិត
Talita និយាយថា ” សោភ័ណភាពខ្ញុំស្លៀកពាក់ដូចម្ដាយរបស់ខ្ញុំ។ គាត់គឺជាការបំផុសគំនិតដ៏ធំបំផុតរបស់ខ្ញុំ ។ ចំណែកការបំផុសគំនិតមួយផ្សេងទៀតរបស់ខ្ញុំនៅពេលនេះគឺ នាយកប្រតិបត្តិរបស់ Moda Operandi Lauren Santo Domingo” ។
២. តែងតែចង់ដើរម៉ូដគ្រប់កម្មវិធី
នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១៩ ជាមួយទស្សនាវដ្ដី ForbesTalita von Fürstenberg ត្រូវបានគេសួរថា តើនាងតែងតែចង់ក្លាយជាអ្នកច្នៃម៉ូដ ដែរឬទេ?
នាងពន្យល់ថា“ ខ្ញុំតែងតែឃើញខ្លួនខ្ញុំចូលរួមជាមួយយីហោ DVF ។ ខ្ញុំគ្រាន់តែចង់ធានាថា ខ្ញុំបានធ្វើវាតាមរបៀបមួយដែលពិតចំពោះខ្លួនឯងនិងសោភ័ណភាពរចនារបស់ខ្ញុំ។ ខ្ញុំចូលចិត្តផ្ដល់នូវទស្សនវិស័យសម្រាប់យីហោ និងនិយាយទៅកាន់មនុស្សវ័យក្មេងគ្រប់រូប។ ខ្ញុំទាញបានច្រើនពីគំនិត DVF ដែលពិតជាបានធ្វើតេស្តពេលវេលា ដូចជាការស្លៀកពាក់ រូបមន្តនិងបំណែកអន្តរកាលផ្សេងៗ “។

៣. នាងតែងស្វះស្វែងរៀនសូត្របន្ត
ក្នុងនាមជាមនុស្សដែលមានអាជីវកម្មក្នុងគ្រួសារ អ្នកច្នៃម៉ូដបច្ចុប្បន្ននេះ កំពុងបន្តការសិក្សាផ្នែកម៉ូដនៅសាលា Gallatin នៃសាកលវិទ្យាល័យញូវយ៉ក បន្ថែមទៀត ដោយបានផ្លាស់ពីសាកលវិទ្យាល័យ Georgetown ជាកន្លែងដែលនាងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ។
៤. នាងជាខ្សែរាជវង្ស
ឪពុករបស់ Talita គឺព្រះអង្គម្ចាស់ Alexander von Fürstenberg កូនប្រុសរបស់ព្រះអង្គម្ចាស់ Egon von Fürstenberg និង Diane von Fürstenberg។ ចំណែកម្ដាយរបស់នាងគឺ Alexandra Natasha Miller កើតនៅហុងកុង ជាកូនស្រីរបស់មហាសេដ្ឋីនិងជាសហស្ថាបនិក Robert Duty Free Shops គឺលោក Robert Warren Miller ។
Talita von Fürstenberg ជាបងប្អូនជីដូនមួយជាមួយព្រះនាង Maria Olympia នៃប្រទេសក្រិក។ ប៉ុន្តែនាងមិនដូចបងប្អូនជីដូនមួយរបស់នាងទេ នាងបានជ្រើសរើសទម្លាក់ងារជា “ ព្រះនាង” ដើម្បីបង្ហាញភាពងាយស្រួល និងភាពសាមញ្ញក្នុងប្រទេសកំណើតខ្លួន។
៥. នាងជាផ្នែកមួយនៃប្ដីប្រពន្ធដែលផ្ដល់ថាមពលឲ្យគ្នា
ជីវិតស្នេហារបស់ Talita von Fürstenberg គឺមានភាពរស់រវើកដូចជីវិតអាជីពរបស់នាងដែរ។ មិត្តប្រុសរបស់នាងឈ្មោះ Rocco Brignone មកពីគ្រួសារធនាគារអ៊ីតាលី ហើយក៏ជាម្ចាស់កម្មសិទ្ធិ Costa Careyes ដែលជារមណីយដ្ឋានអចលនៈទ្រព្យឯកជននៅ Costalegre ប្រទេសម៉ិកស៊ិក។
ដំណើរមួយទៅបាហាម៉ា នៅឆ្នាំ ២០១៨ បាននាំពួកគេឲ្យជួបគ្នាមកដល់សព្វថ្ងៃនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖រៀនភាសាឲ្យឆាប់ចេះ អាចមើលលើកម្មវិធីរៀនភាសាបរទេសទាំង ៨ នេះ
ចុចអាន៖តើស្ត្រីអាចបង្កើនអំណាចខាងក្នុងតាមវិធីណាក្នុងវិជ្ជាជីវៈជំនាញ?

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ