KPT+
ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា
អ្នកកើតមករាជាមនុស្សដែលមិនចំណូលពឹងផ្អែកលើអ្នកដទៃ ពូកែញែកវែក និងចូលចិត្តដឹកនាំគេ។ ប៉ុន្តែក៏ជាជាមនុស្ស មានៈ ចចេសរឹងរូស មានមហិច្ឆិតាខ្ពស់ និងជាមនុស្សដែលប្រាកដប្រជា។ មនុស្សនេះឧស្សាហ៍ ព្យាយាម ឆ្លាត ជួនមានរបៀបរៀបរយ ជួនខ្ជិលស្រលាញ់ក្មេងៗ ហើយតែងតែធ្វើឲ្យមនុស្សជុំវិញខ្លួនសប្បាយចិត្ត ។

ជាមនុស្សដែលឲ្យតម្លៃទៅលើអ្នកដទៃ ស្រលាញ់ជីវិតសត្វ ធម្មជាតិ និងបរិស្ថាន។ ជាមនុស្សដែលមានគុណធម៌ និងមានចក្ខុវិស័យខ្ពស់ ព្រមលះបង់ថវិកាដើម្បីបុព្វហេតុផ្សេងៗ។ គេជាមនុស្សដែលចូលចិត្តបង្កើតមិត្តភក្តិ និងមានគំនិតក្នុងការជួយដោះស្រាយបញ្ហាផ្សេងៗរបស់អ្នកដទៃនៅពេលដែលគេត្រូវការជំនួយ។
មនុស្សកើតខែនេះមានឆន្ទៈមោះមុតក្នុងការប្តេជ្ញាចិត្តដើម្បីទទួលបានជោគជ័យ។ គេគិតថាជីវិតមិនមែនកំណត់ដោយមាត់អ្នកណានោះទេ សំខាន់គឺយើងខ្លួនឯង ហេតុនេះគេមិនដែលខ្លាចពាក្យថា បរាជ័យឡើយ។
មនុស្សនេះតែងតែសំឡឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ និងរិះគន់ស្ថាបនាខ្លួនឯង។ ទន្ទឹមនឹងគ្នាដែរ គេជាមនុស្សដែលមានគំនិតជ្រៅជ្រះ។

ជាធម្មតា មនុស្សនេះពិសេសម្យ៉ាងត្រង់ថា មិនងាយឈឺផ្ដេសផ្ដាសទេ បើឈឺ ច្រើនតែផ្ដាសាយប៉ុណ្ណឹង។
ចំណុចខ្សោយ៖ គេជាមនុស្សដែលគិតច្រើន និងមានការងារចាក់ស្រេះមុខក្រោយ ទើបតែងតែងតានតឹងញឹក។ ជួនកាលបម្រុងនឹងធ្វើការនេះ ស្រាប់តែការងារនោះមកដល់។ ដល់តែអ៊ីចឹងទៅ មិនដឹងចាប់មួយណាទុកមួយណា។
លុយកាក់៖ ជាមនុស្សដៃទូលាយ មានប្រាក់ប៉ុន្មានចាយអស់គ្មានសល់ ។ បើចង់បានអ្វីមួយ ហើយត្រូវទិញឱ្យទាល់តែបាន។ អាចនិយាយបានថាជាមនុស្សចាយធំ ហើយក៏ចេះរកចំណូលសមហេតុសមផលដែរ។ អ្នកកើតខែមករាមិនចេះនៅស្ងៀម រាល់ការងារទៅថ្ងៃអនាគតតែងតែហក់លោត និង ផ្លាស់ប្តូរជានិច្ច ។
មនុស្សប្រុសមានខែកំណើតនេះ រកលុយរហូតមួយជីវិត គ្មានលុយ មិនខ្ចីយកពីប្រពន្ធ តែបើជាមនុស្សស្រីវិញ រកបណ្តើរចាយបណ្តើរ រមែងចូលចិត្តធ្វើឲ្យជីវិតស្រស់ថ្លា ។

ស្នេហា៖ គេនេះមិនសូវចំណូលពាក្យផ្អែមល្ហែមបងអូនអីទេ និយាយខ្លីគឺថា ជ្រេញ តែខ្លួនគេជាមនុស្សរ៉ូមែនទិក។ គេជាដៃគូដែលទុកគូស្នេហ៍ដូចជាមិត្តភក្តិ។ ទោះបីជាសង្សារនឹងគ្នាក៏ដោយ តែបើស្និទ្ធស្នាល រញ៉េរញ៉ៃកណ្ដាលវាល ប្រយ័ត្នផ្កាប់មុខ។ យ៉ាងណាក៏ដោយ គេពូកែលួងលោមដៃគូ ច្បាស់លាស់លើស្នេហា មានទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួន មិនសូវចេះនិយាយច្រើន តែចូលចិត្តបង្ហាញទង្វើជំនួសវិញ។
អំណោយ៖ មនុស្សប្រភេទនេះចូលចិត្តញ៉ាំអាហារឆ្ងាញ់ៗ និងតុបតែងខ្លួនស្អាតៗ។ ពួកគេក៏ជាមនុស្សដែលចូលចិត្តធ្វើឱ្យអ្នកដទៃរីករាយផងដែរ។ ដូច្នេះបើចង់ជូនអំណោយគួរតែជាការប៉ាវញ៉ាំអីឆ្ងាញ់ៗ ឬទិញគ្រឿងតែងខ្លួនជូនគេ៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២៣ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា