Connect with us

KPT+

អត្ថប្រយោជន៍ ៥ យ៉ាង នៃការឈប់ប្រើបណ្ដាញសង្គមអ៊ីនធឺណិត

បានផុស

នៅ

សម័យនេះសូម្បីតែក្មេងមិនទាន់គ្រប់អាយុក៏មានទូរស័ព្ទប្រើ និងមានគណនី FB, IG ឬ Tik-Tok  ខណៈការប្រើប្រាស់បណ្ដាញសង្គមជាតម្រូវការចាំបាច់ចំពោះមនុស្សសម័យទំនើបវាក៏មានផ្ដល់ផលប៉ះពាល់ទន្ទឹមគ្នាដែរើ ដូចនេះការផ្អាកប្រើប្រាស់បណ្ដាញសង្គមអាចផ្ដល់ប្រយោជន៍ជាច្រើនរួមមាន ៖

១. គេងលក់ស្រួល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាឆ្នាំ ២០២១ លើមនុស្ស ១៣២នាក់ បានរកឃើញថា ការផ្អាកប្រើប្រាស់បណ្ដាញសង្គមរយៈពេលមួយសប្តាហ៍ធ្វើឱ្យសុខុមាលភាពប្រសើរឡើងដោយការពារបញ្ហានៃការគេង ។

២. កាត់បន្ថយស្ត្រេស

ការសិក្សាឆ្នាំ ២០១៨ រកឃើញថា ការឈប់ប្រើប្រាស់បណ្ដាញសង្គមប្រហែលមួយសប្តាហ៍បានកាត់បន្ថយភាពតានតឹងពីអ្នកប្រើប្រាស់ធម្មតា និងអ្នកប្រើប្រាស់លើសកម្រិត ។

៣. ការពារជំងឺផ្លូវចិត្ត

អ្នកជំនាញបានឲ្យដឹងថា បុគ្គលណាដែលឧស្សាហ៍ឆែកទូរស័ព្ទមើលសារ ឬញៀនប្រើប្រាស់បណ្ដាញសង្គមសុទ្ធតែមានហានិភ័យខ្ពស់ក្នុងការកើតជំងឺថប់បារម្ភ ជំងឺបាក់ទឹកចិត្ត និងកើតទុក្ខគ្មានមូលហេតុ ។

៤. បង្កើនសុខភាពផ្លូវចិត្ត

មនុស្ស ៦១នាក់ ដែលចូលរួមក្នុងការពិសោធន៍បង្ហាញឲ្យឃើញនូវអាការៈប្រសើរឡើង និងសុខភាពផ្លូវចិត្តរឹងមាំជាងមុនដាច់ស្រឡះ ។

៥. បន្ធូរបន្ថយការថប់បារម្ភ

ក្នុងការប្រើប្រាស់បណ្ដាញសង្គមអាចមានឥទ្ធិពលដល់សកម្មភាពប្រចាំថ្ងៃ មើលរំលងរឿងសំខាន់ៗ មិនសូវចំណាយពេលជាមួយគ្រួសារបណ្ដាលឲ្យមានអារម្មណ៍ឯកា តែបដិសេធវត្តមានពីអ្នកដទៃ ។ 

បើអ្នកសង្កេតឃើញភាពផ្លាស់ប្ដូរពីខ្លួនឯងពីមុន វាអាចជាសញ្ញាកំពុងដាស់តឿនអ្នកអោយនៅឆ្ងាយពីបណ្ដាញសង្គមហើយ ។ មិនថាបណ្ដាញសង្គមសំខាន់ចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃប៉ុណ្ណាទេ អ្នកនៅតែគួរជៀសពីវាខ្លះៗជាពិសេសពេលយប់មុនចូលគេង ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ក្មេងជំទង់ចាប់ផ្ដើមខ្វល់ពីមតិអ្នកដទៃ ដោយសារបណ្ដាញសង្គមអនឡាញ

ចុចអាន ៖ អ្នកធ្វើពុតជាមានជំងឺបាក់ទឹកចិត្ត សុទ្ធតែមានជំងឺផ្លូវចិត្តដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម