KPT+
ពិធីខួបកំណើតតាមពិតមានប្រភពមក អេហ្ស៊ីប
ហេតុអ្វីគេតែងតែប្រារព្ធពិធីខួបកំណើតជារៀងរាល់ឆ្នាំ?
ជនជាតិអេហ្សីប បានបង្កើតពិធីខួបកំណើតមុនគេ ៖ នៅពេលស្ដេចផារ៉ាអុង (Pharaohs) ទី១ ឡើងសោយរាជ្យក្នុងទីក្រុងអេហ្ស៊ីប ពួករាជវង្សនិងមន្ត្រី បានពិចារណាឲ្យព្រះអង្គក្លាយទៅជាអាទិទេព ទើបពួកគេរៀបចំពិធីគ្រងរាជ្យសម្បត្តិចំថ្ងៃកំណើតរបស់ព្រះអង្គ។ អ្នកស្រាវជ្រាវខ្លះបានបញ្ជាក់ថា ថ្ងៃកំណើតរបស់ស្ដេចផារ៉ាអុង គឺនៅឆ្នាំ ៣០០០ មុនគ្រិស្តសករាជ រីឯសាស្ត្រាចារ្យបណ្ឌិត Jame Hoffmeier បញ្ជាក់ថា ការឡើងសោយរាជ្យរបស់មហាក្សត្ររូបនេះ ចាប់ផ្ដើមឡើងតាំងពីកំណើតនោះឯង។
ប្រទេសក្រិក ជាអ្នកបន្ថែមទៀន ៖ ប្រទេសក្រិកបានយកគំនិតពីការរៀបចំពិធីខួបកំណើតពីទីក្រុងអេហ្ស៊ីបទាំងស្រុង ដោយបន្ថែមទៀនជាសារបួងសួងឲ្យអាទិទេពបានជ្រាបនូវបំណងប្រាថ្នារបស់មនុស្ស។ ពួកគេបានរៀបចំនំខេកដែលមានរាងមូលដូចព្រះចន្ទ ដើម្បីតំណាងផ្ទៃមុខមូលក្រឡង់ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេបានបន្ថែមទៀនលើនំដើម្បីរំឭកអាយុ និងតំណាងឲ្យជីវិតស្រស់ថ្លា ដូចពន្លឺរបស់វា។
នំខេក៖ អ្នកដុតនំជាតិអាល្លឺម៉ង់ជាអ្នកបង្កើតនំខួបកំណើត ដោយបានចាប់ផ្ដើមនៅចុងសតវត្សរ៍ទី ១៨ និងបន្តដូចដែលយើងបានឃើញរហូតសព្វថ្ងៃនេះ។
ចម្រៀងថ្ងៃខួបកំណើត៖ ចម្រៀងខួបកំណើតបង្កើតដោយបងប្អូនស្រីជនជាតិអាល្លឺម៉ង់ពីរនាក់គឺ Patty Hill និង Mildred J. Hill នៅឆ្នាំ ១៩៨៣។ បទនេះដំបូងឡើយមានចំណងជើងថា “Good Morning To All” ។ កាលណោះពួកគេតែងចម្រៀងនេះឡើងគឺដើម្បីបង្រៀនក្មេងៗ ប៉ុន្តែក្រោយមកវាក្លាយជាចម្រៀងសម្រាប់ជូនពរថ្ងៃកំណើតរហូតដល់សព្វថ្ងៃ។
កាដូ ៖ ផ្ដើមដំបូងនៅសតវត្សរ៍ទី១នៃគ្រឹស្ដសករាជ ក្នុងអំឡុងពេលព្រះយេស៊ូវប្រសូត្រ។ ពេលនោះមានពួកហោរា ៣ នាក់ បានយកដង្វាយទៅថ្វាយព្រះអង្គដើម្បីជាការអបអរសាទរ។ ទម្លាប់នោះត្រូវបានគេយកគម្រូតាម នៅពេលមានទារកចាប់កំណើត គេរមែងមានអំណោយទៅជូនជាការសាទរចំពោះសមាជិកថ្មីនៃពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ pumpitup
ចុចអាន៖មកស្គាល់កំពូលមនុស្សឆ្លាតទី១០ នៅលើពិភពលោកដែលមានកម្រិត IQ 190
ចុចអាន៖តួឯកមេចោរ Jack Sparrow តាមពិតជាកូនកាត់៦សាសន៍ និងរៀបការបីដងមកហើយ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ