Connect with us

KPT+

ក្នុងរយៈពេលមួយសប្ដាហ៍ សៀវភៅព្រះអង្គម្ចាស់ Harry លក់ចេញជាង ៣ លានក្បាល 

បានផុស

នៅ

សៀវភៅ “Spare” សរសេរពីជីវិតរបស់ព្រះអង្គម្ចាស់ Harry លក់ដាច់ជាង ៣.២លានក្បាល ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ ទំនងជាសៀវភៅជីវិតលក់ដាច់ជាងគេទៀតផង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Penguin Random House ធ្វើការប្រកាសកាលនៅថ្ងៃព្រហស្បតិ៍នេះថា សៀវភៅព្រះអង្គម្ចាស់ Harry គ្រាន់តែគិតក្នុងទីផ្សារសហរដ្ឋអាមេរិកលក់ដាច់ ១.៦លានក្បាលទៅហើយ ។ ចំណែកឯនៅចក្រភពអង់គ្លេសវិញលក់ដាច់ខ្ទង់ ៤សែនក្បាលឯណោះក្នុងថ្ងៃដំបូងនៃការដាក់លក់។

ខណៈសៀវភៅ “Spare” បានចេញលក់ជា ១៥ភាសា គេរំពឹងដែរថានឹងចេញថែម ១០ភាសាទៀតដើម្បីបំពេញតម្រូវការពិភពលោក ។ ទោះបីជា Spare អាចជាប់កំណត់ត្រាពីការសរសេររឿងពិតមិនប្រឌិតទាំងស្រុងយ៉ាងណា នៅតែមិនអាចយកឈ្នះសៀវភៅ Harry Potter វគ្គបញ្ចប់ ដែលលក់ដាក់ជាង ១០លានក្បាលក្នុងរយៈពេល ២៤ម៉ោង កាលពីឆ្នាំ២០០៧ ឡើយ ។

ព្រះអង្គម្ចាស់ Harry បានធ្វើការលើសៀវភៅរបស់ទ្រង់ជាមួយនឹងអ្នកនិពន្ធប្រលោមលោកជនជាតិអាមេរិកលោក J.R. Moehringer ដែលមានបទពិសោធន៍ជួយសរសេររឿង “Open” ដ៏ល្បីល្បាញរបស់ Andre Agassi និងជាអ្នកនិពន្ធរឿង “The Tender Bar” ផងដែរទើបល្អឥតខ្ចោះដូចនេះ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ វិន័យ ៥ យ៉ាង តម្រូវឲ្យព្រះអង្គម្ចាស់ William ធ្វើតាម ប៉ុន្តែព្រះអនុជ Harry មិនធ្វើក៏បាន

ចុចអាន ៖ ទើបតែដឹងថាព្រះអង្គម្ចាស់ Harry ហិតទឹកអប់ព្រះមាតា ដើម្បីបំបាត់ចិត្តនឹករលឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម