KPT+
តើមានអ្វីកើតឡើង បើសិនយើងច្រឡំទទួលទានអាហារដុះផ្សិត?
ធ្លាប់ច្រឡំទទួលទានអាហារដុះផ្សិតអត់ដឹងខ្លួនអត់។ រឿងទាំងនេះអាចកើតឡើងចំពោះយើងម្ដងឬពីរដង ហើយយើងកំពុងតែព្រួយបារម្ភពីផលវិបាក ដែលអាចកើតមាន។ ប៉ុន្តែក្នុងអាហារដុះផ្សិតទាំងនោះ ក៏មានអាហារខ្លះយើងអាចទទួលទានបានដែរ។
ស្វែងយល់ទាំងអស់គ្នា ពីផលប៉ះពាល់អវិជ្ជមានលើផ្សិតដែលអាចមានលើរាងកាយ និងអាហារខ្លះដែលអាចទទួលទានបាន៖
១. ផ្សិតខ្លះអាចបំផ្លាញថ្លើមរបស់យើង
សារធាតុគីមីពុលដែលត្រូវបានរកឃើញនៅលើផ្សិត ហើយអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាខូចថ្លើម ក្អួតចង្អោរ និងរាគ។ ទោះយ៉ាងណា វាអាស្រ័យលើកត្តាមួយចំនួនដូចជាប្រព័ន្ធភាពស៊ាំ ឬអាយុរបស់យើងដែរ។

មួយក្នុងចំណោមសារធាតុដែលមានជាតិពុល និងទូទៅ ត្រូវបានគេស្គាល់ថា aflatoxin ដែលអាចបង្កឲ្យមានជំងឺមហារីកផងដែរ។
២. រោគសញ្ញានៃប្រតិកម្មអាលែកហ្សីទៅនឹងផ្សិត
មនុស្សមួយចំនួនមានប្រតិកម្មអាលែកហ្សីទៅនឹងផ្សិត ដែលរកឃើញនៅលើអាហារ។ រោគសញ្ញាដែលអាចជាសញ្ញានៃប្រតិកម្មអាលែកហ្សី គឺភ្នែករមាស់ ហៀរទឹកភ្នែក កន្ទួលក្រហម ហៀរសំបោរ ឬតឹងច្រមុះជាដើម។
ហើយបើសិនក្នុងករណីដែលយើងច្រឡំទទួលទាន សូមប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ។
៣. មានអាហារដែលមានរូបរាងដុសផ្សិតតែនៅតែទទួលទានបាន

ផ្សិតដែលត្រូវបានប្រើក្នុងប្រភេទឈីសផ្សេងៗគ្នា មានសុវត្ថិភាពអាចទទួលទានបាន។ ឈីសទាំងនោះមានដូចជាឈីស Gorgonzola ឈីស Roquefort និងឈីសពណ៌ខៀវ ត្រូវបានបង្កើតឡើងដោយមានរូបរាងដូចឈីសដុសផ្សិត ប៉ុន្តែតាមពិតទៅគឺយើងអាចទទួលទានបាន។
មិនថាអាហារដែលយើងទទួលទានរូបរាងរបៀបម៉េច សំខាន់យើងត្រូវប្រុងប្រយ័ត្នជានិច្ច អាហារខ្លះអាចបង្កើតជាតិពុលចូលរាងកាយ ធ្វើឲ្យមានជំងឺដំកាត់ ឬអាចឈានទៅធ្ងន់ធ្ងរថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើគូស្វាមីភរិយាជាទូទៅ ត្រូវរង់ចាំរយៈពេលប៉ុន្មានក្នុងការប្រាថ្នាមានផ្ទៃពោះ ក្រោយរៀបការ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង