KPT+
រឿងពិតនៅពីក្រោយ “រ៉ូបពណ៌ខ្មៅ” របស់ព្រះនាង Diana
រ៉ូបរបស់ព្រះនាង Diana មិនមែនជារឿងតែមួយទេដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់មួយក្នុងខែមិថុនា ឆ្នាំ១៩៩៤ ។ រ៉ូបពណ៌ខ្មៅសំយេះស្មារ រឹបព្រះកាយ ធ្វើពីសូត្រនេះ មានឈ្មោះថា “Revenge-Dress ឬ រ៉ូបនៃការសងសឹក” ។

រ៉ូបនៃការសងសឹកជា រ៉ូបដែលព្រះនាងគ្រងក្នុងថ្ងៃបែកព័ត៌មានដ៏ធំមួយចេញពីសែរាជវង្សប្រចាំប្រវត្តិសាស្ត្រតែម្ដង។ ជាក់ស្ដែង មានរឿងពីរកើតឡើងនៅយប់ដ៏សែនអាក្រក់នោះរួមមាន ព្រះនាង Diana បានបង្ហាញព្រះកាយជាសាធារណៈនៅក្នុងពិធីជប់លៀងមួយដែលរៀបចំដោយ Vanity Fair និងការចាក់បញ្ចាំងភាពយន្តឯកសារទាំងអស់របស់ព្រះអង្គម្ចាស់ Charles លើកញ្ចក់ទូរទស្សន៍ជាតិ ។

ភាពយន្តឯកសារនេះធ្វើឡើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យព្រះអង្គម្ចាស់ Charles ទទួលពន្លឺនៃក្ដីអាណិតអាសូរបន្ថែមទៀតពីមហាជនបន្ទាប់ពីការបែកគ្នានឹងព្រះនាង Diana ក្នុងឆ្នាំ ១៩៩១ ។
យ៉ាងណាក្ដីលទ្ធផលមិនល្អដូចការរំពឹងទុករបស់ព្រះអង្គម្ចាស់សោះ អ្នកសម្ភាសន៍បានសួរសំណួរវាយប្រហារទ្រង់ចំៗថា “តើព្រះអង្គជាព្រះស្វាមីស្មោះត្រង់ និងផ្ដល់កិត្តិយសឲ្យព្រះនាងឬអត់?” ។ ចំណែកឯព្រះអង្គម្ចាស់វិញមានព្រះបន្ទូលទាំងម៉ឺងម៉ាត់ថា “ស្មោះរហូតដល់យើងទៅមុខលែងរួច” ព្រះបន្ទូលនេះហើយធ្វើឲ្យមានការបែកធ្លាយពីភាពមិនស្មោះត្រង់របស់ទ្រង់ចំពោះព្រះមហេសី ។

មហាជនបង្ហាញពីការស្អប់ខ្ពើមជាខ្លាំងចំពោះរឿងសាហាវស្មន់ដែលបែកធ្លាយជាមួយម្ចាស់ក្សត្រី Camilla បច្ចុប្បន្នជាម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស ជាពិសេសធ្វើឲ្យមានការសង្ស័យទៅលើរឿងព្រះនាង Diana គ្រោះថ្នាក់ចរាចរណ៍ផងដែរថា ព្រះអង្គម្ចាស់ Chales រៀបគម្រោងធ្វើគុតព្រះនាងដើម្បីម្ចាស់ក្សត្រី Camilla ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ តារាល្បីម្នាក់ចំណាយប្រាក់ជិត ២០ម៉ឺនដុល្លារ ដេញថ្លៃបន្តោងខ្សែកព្រះនាង Diana
ចុចអាន ៖ រ៉ូបដែលព្រះនាង Diana សព្វព្រះរាជហឫទ័យ ជិតដល់ថ្ងៃដេញថ្លៃហើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ