Connect with us

ព័ត៌មានជាតិ

កន្សែង​សូត្រ​ និង​សំពត់ហូលបុរាណខ្មែរ​ ១១ មុខគ្រោង​ដាក់​បង្ហាញ​ដល់ភ្ញៀវទស្សនា​

បានផុស

នៅ

សារ​មន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​ នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ខាង​មុខ​នេះ គ្រោង​រៀប​ចំ​ពិព័រណ៍​សូត្រ​ខ្មែរ​សមុច្ច័យ​ប្រមាណ​ ១១​មុខ ដែល​ស្ថិត​នៅ​នៅ​ភូមិ​បឹង​ដូនប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀម​រាប។ ការ​រៀប​ចំ​នូវ​ពិព័រណ៍​នេះ​ឡើង គឺ​ដើម្បី​បង្ហាញ​ដល់​សាធារណជន ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​បាន​ស្វែង​យល់​ពី​កេរ្តិ៍​ដំណែល​ និង​ស្នា​ដៃ​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់​ទុក​តាំង​ពី​យូរ​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិត​ផល​ទាំង​ ១១ ដែល​នឹង​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​នោះ​មាន​ដូច​ជា កន្សែង​សូត្រ​ចំនួន ៤ សំពត់​ហូល​ចំនួន ៥ ហូល​ពិតាន​ចំនួន ២។

ការ​ដាក់​តាំង​វត្ថុ​ទាំង​អស់​នេះ​ឡើង នៅ​ក្នុង​គោលបំណង​អភិរក្ស ថែរក្សា​សិល្បៈ​តម្បាញ​ហូល​ពិតាន​ខ្មែរ ស្រប​ពេល​ដែល​ចំនួន​អ្នក​ប្រើប្រាស់​ហូល ពិតាន​ក្នុង​សង្គម​ខ្មែរ​សម័យថ្មី កំពុង​ថយ​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ។

លោក​សែន គឹមស៊ុន ​នាយករង​ស្ដីទី​នៃ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ីបាន​លើក​ឡើង​ថា សមុច្ច័យ​ទាំង​នេះមាន​ប្រវត្តិ​នៅ​ជាប់​ជា​មួយ​បុព្វបុរស​ខ្មែរ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ។ ប៉ុន្តែ​មួយ​ផ្នែក​ធំ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​សារ​របប​ប៉ុល​ពត ហើយ​មក​ដល់​ពេល​​បច្ចុប្បន្ន​មិន​សូវ​មាន​អ្នក​និយម​ប្រើ​ច្រើន​ទេ ដូច​ជា​ហូល​ពិតាន​ជា​ដើម​ ទើប​ធ្វើ​ឱ្យ​វិស័យ​តម្បាញ​ហូល​ពិតាន​បាន​ធ្លាក់​ចុះ។

ជាក់​ស្ដែង​ ការ​ផលិត​ហូល​ពិតាន​នីមួយៗ ត្រូវ​ការ​ចំណាយ​ពេល​វេលា​យូរ ទាម​ទារ​កម្លាំង​មនុស្ស​ច្រើន បច្ចេកទេស​ចង​គោម​។ មិន​តែ​ប៉ុណ្ណោះ​ការ​ប្រើ​វត្ថុធាតុ​ដើម​សុទ្ធ​សឹង​ផលិត​ចេញ​ពី​សរសៃ​សូត្រ​ធម្មជាតិ ហើយ​ជ្រលក់​ពណ៌​ធម្មជាតិ​ដែល​ផ្សំ​ឡើង​ពី​រុក្ខជាតិ​ទៅ​តាម​បច្ចេកទេស​បុរាណមិន​ប្រើ​សារធាតុ​គីមីឡើយ។

ស្រប​ជា​មួយ​គ្នា​នេះ​ ក្រុម​អ្នក​ជំនាញ​ផ្នែក​ប្រពៃណី​ និង​វប្បធម៌​ ក៏​បាន​ពន្យល់​បន្ថែម​ថា ហូល​ពិតាន​គឺ​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ហូល​ធម្មតា ព្រោះ​វា​មាន​ចង​ក្បាច់​លើក​គោម​ជា​រូប​ផ្សេង​ៗ​យ៉ាង​ពិសិដ្ឋ ដែល​ទាក់ទង​ទៅ​នឹង​ជំនឿ​សាសនា​។ ​ពី​បុរាណកាល​ គេ​បាន​ហាម​អ្នក​ស្រុក​មិន​ឱ្យ​យក​ហូល​ប្រភេទ​នេះ ទៅ​ប្រើ​ឬ​ស្លៀក​ដូច​ហូល​ធម្មតា​ទេ បើ​ទោះ​បី​ជា​ហូល​នោះ​នៅ​ថ្មី​មិនទាន់​បាន​អភិសេក​ក៏​ដោយ។ ម្យ៉ាង​វិញ​ទៀត​ចំពោះ​គោម​ដែល​ប្រើ​នៅ​លើ​ហូល​ពិតាន​ខ្លះ ក៏​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​យក​ទៅ​ត្បាញ​លើ​ហូល​សម្រាប់​ស្លៀក​ពាក់​ធម្មតា​បាន​ដូចគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២២ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍២០ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម