ព័ត៌មានជាតិ
ស្បែកជើងបាត់តា កាន់តែពេញនិយមក្នុងចំណោមសិស្សសាលា
បច្ចុប្បន្នយើងឃើញថា សិស្សសាលាជាច្រើនចូលចិត្តពាក់ស្បែកជើងបាត់តាទាំំងការទៅសាលារៀន និងការចេញក្រៅ ដើរកម្សាន្ត។ ដូច្នេះមកស្តាប់ពីអារម្មណ៍ផ្ទាល់របស់សិស្សនិសិ្សត តើពួកគេយល់យ៉ាងណាដែរ?។
និស្សិតស្រី សូ រីយា បានឱ្យដឹងថា នាងតែងចូលចិត្តពាក់ស្បែកបាត់តា ទាំងពេលទៅសាលា និងពេលចេញក្រៅ ព្រោះថានេះមកពីចំណូលចិត្តផង និងមើលទៅស្អាតប្លែកម្យ៉ាង។

ស្រីណេត ជានិស្សិតម្នាក់ទៀតដែលចូលចិត្តពាក់ស្បែកជើងបាត់តាដែរនោះក៏បានលើកឡើងថា ស្បែកជើងបាត់តាពាក់ងាយស្រួល អាចបង្ហាញពីភាពលេចធ្លោលក្ខណៈសាមញ្ញ។ យុវតីរូបនេះបន្តថា ស្បែកជើងនេះមានម៉ូដផ្សេងៗគ្នាអាស្រ័យលើចំណង់ចំណូលចិត្តមនុស្សម្នាក់ៗ អាចជ្រើសរើស Style តាមការនិយមចូលចិត្ត។
ស្រីណេត បានបន្តថា «ខ្ញុំគិតថាការរើសយកស្បែកជើងបាត់តា មិនថាទៅសាលារៀន ឬទៅកន្លែងផ្សេងៗ ជាជម្រើសល្អបំផុត ព្រោះវាសាមញ្ញ លឿន ស្រស់ស្អាត អាចពាក់បានទាំងបុរស និងនារី ពិសេសមនុស្សប្រុសមើលទៅសមស្របបំផុតសម្រាប់ខោអាវរបស់ពូកគេ»។

ស្នា ដែលជានិស្សិតម្នាក់ទៀតចូលចិត្តពាក់បាត់តា ក៏បានឱ្យដឹងទៀតថា ការពាក់បាត់តាជាចំណង់ចំណូលផង គូបផ្សំភាពស្រស់ស្អាតផង ព្រោះស្បែកជើងបាត់តា សម្រាប់មនុស្សប្រុសទោះតែងខ្លួនបែបណាក៏អាចពាក់បាត់តាបាន។
សូម្បីតែពេលទៅសាលា ដើរលេង ហាត់ប្រាណ ចូលរួមកម្មវិធីពិព័រណ៍នានា ឬទៅកន្លែងផ្សេងៗមានភាពទាក់ទាញមួយកម្រិតផងដែរ អាចនិយាយបានថា ស្បែកជើងបាត់តាបានក្លាយជាភាពពេញនិយមសម្រាប់មនុស្សទូទៅ៕
ដោយ៖ ថារី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត