Connect with us

KPT+

ការពិតទាំង ៥ ពីទារក ដែលមិនសូវមានអ្នកដឹង

បានផុស

នៅ

ទារកដែលទើបនឹងកើតទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែការយកចិត្តទុកដាក់ទាំងនោះមិនបានឲ្យដឹងអំពីទារកគ្រប់យ៉ាងទេ ។ ខាងក្រោមនេះជារឿងពិតដែលអ្នកមិនដឹងពីពួកគេ ៖

១. មានរោមដូចពុកមាត់ពាសពេញខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​អំឡុង​ត្រីមាស​ទី​ពីរ​ក្នុង​ផ្ទៃ ទារក​​បង្កើត​រោមស្ដើង​ដែល​រាលដាល​ពាសពេញ​ខ្លួន​ ។ រោមនេះមានសារធាតុក្រមួន ដែលគេស្គាល់ថា វឺនិច ( vernix ) ឬ ឡានូហ្គោ ( lanugo ) មាននាទីការពារស្បែករបស់ទារកពីទឹកភ្លោះ ។ ជាធម្មតា សក់នោះនឹកជ្រុះ ឬបរិភោគដោយទារកក្នុងផ្ទៃ ប៉ុន្តែជួនកាលសក់ខ្លះនៅជាប់ទារកប្រសិនបើកើតមិនគ្រប់ខែ ។

២. ទារកមិនអាចយំបានទេ

ការពិតទៅទារកទើបនឹងកើតមិនអាចផលិតទឹកភ្នែកបាននៅឡើយទេ ។ ទារកផលិតទឹកភ្នែកនៅអាយុពីរសប្ដាហ៍ អ្វីដែលយើងបានឮពេលដែលគាត់កើតមកគ្រាន់តែជាសម្រែកប៉ុណ្ណោះ ។

៣. លិង្គឡើងរឹង ឬមានកូនរដូវ

សម្រាប់ទារក លិង្គឡើងរឹងជារឿងធម្មតា ប៉ុន្តែមិនមានន័យថាពួកគេមានអារម្មណ៍ផ្លូវភេទដូចមនុស្សពេញវ័យឡើយ ។ ចំណែកឯទារិកាវិញមានដូវតិចតួចមួយសប្ដាហ៍ដំបូងក៏ជារឿងធម្មជាតិដែរគ្មានអ្វីគួរឲ្យបារម្មណ៍ទេ ។

៤. មានឆ្អឹងលើសមនុស្សពេញវ័យជិត ១០០ ឆ្អឹង

ទារកមានឆ្អឹងដល់ទៅ ៣០០ បើប្រៀបធៀបនឹងមនុស្សពេញវ័យគឺមានតែ ២០៦ ប៉ុណ្ណោះ ។ ជាទូទៅទារកមានឆ្អឹងពិសេសតូចៗងាយស្រួលបត់បែនពេលចេញពីពោះម៉ាក់ៗ ។

៥. សើចច្រើន

ទារកសើចមួយថ្ងៃ៣០០ដង បើយើងវិញសើចយ៉ាងច្រើន ២០ដង ក្នុងមួយថ្ងៃ ហើយក្មេងប្រុសសើចច្រើនជាងក្មេងស្រី ។អ្នកវិទ្យាសាស្ត្រសង្ស័យថា ការសើចរបស់ទារកមិនត្រឹមតែគួរឱ្យស្រលាញ់ប៉ុណ្ណោះទេ ហើយវាអាចជាឧបករណ៍ដ៏មានប្រយោជន៍ដើម្បីពិសោធន៍ពីពួកគេទៀតផង ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ វិធីសាស្ត្រ ១០ យ៉ាង ដើម្បីឲ្យកូនក្មេងគេងលក់ស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម