សុខភាព
ចង់សម្រកទម្ងន់លឿន មិនប៉ះពាល់សុខភាពបន្ថយអាហារល្ងាចត្រឹម ៥០%
ជាធម្មតា មានមនុស្សជាច្រើនដោយចង់សម្រកគីឡូឱ្យបានលទ្ធផលលឿន តែងជ្រើសរើសវិធីសាស្ត្របង្អត់អាហារនៅពេលល្ងាច ប៉ុន្តែពួកគេមិនទាន់បានដឹងច្បាស់ទេថា ការដែលមិនញាំអាហារនៅពេលល្ងាចអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពរាងកាយ និងស្មារតី។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ពា វុទ្ធី ឯកទេសគិលានុបដ្ឋាក និងកំពុងធ្វើការនៅគ្លីនិចឯកជនមួយកន្លែងបានបកស្រាយថា រាងកាយមនុស្សម្នាក់ៗ តែងត្រូវការអាហារជាចាំបាច់ដូចជា បាយ សាច់ បន្លែ ផ្លែឈើផ្សេងៗជាច្រើន ដើម្បី ផ្គត់ផ្គងរាងកាយ ព្រោះថាមនុស្សត្រូវការប្រើប្រាស់ថាមពលជាប្រចាំ។ ម្យ៉ាងវិញទៀត នៅក្នុងក្រពះមនុស្សមានសារធាតុអាស៊ីតច្រើន ប្រសិនបើនៅពេលដែលវាបញ្ចេញទឹកក្រពះដើម្បីរំលាយអាហារ តែគ្មានអាហារគ្រប់គ្រាន់សម្រាប់រំលាយនោះអាចបណ្ដាលឱ្យទៅជាមានបញ្ហាឈឺក្រពះជាដើម។

ហេតុដូចនេះ ហើយសម្រាប់អ្នកដែលចង់សម្រកទម្ងន់ គួរតែហូបអាហារជាប្រចាំនិងទៀតទាត់ទាំងព្រឹក ពេលថ្ងៃ ព្រោះរាងកាយបានប្រើប្រាស់ថាមពលទាំងអស់នោះសម្រាប់សកម្មភាពប្រចាំថ្ងៃ ហើយក៏មិនងាយនឹងលើសគីឡូនោះដែរ។ ប៉ុន្តែអ្នកដែលលើសគីឡូ ភាគច្រើនជាអ្នកដែលចូលចិត្តញាំអាហារពេលល្ងាច។
តាមការចុះផ្សាយពីវេបសាយសុខភាព Hello Krupet ប្រសិនបើមនុស្សគ្រប់គ្នាទុកឱ្យក្រពះឱ្យនៅទំនេរជាច្រើនម៉ោងពេក មិនញាំអ្វីសោះតាំងពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៧ព្រឹក មិនល្អសម្រាប់សុខភាពនោះទេ អាចបង្កឱ្យមានបញ្ហាដល់សមត្ថភាពរាងកាយ និងសុខភាពបេះដូង ព្រោះមិនថាតែពេលសម្រាក រាងកាយនៅតែត្រូវការសារធាតុសំខាន់ៗមួយចំនួនដូចជា វីតាមីន B12 B3 ប៉ូតាស្យូម សម្រាប់បំពេញតម្រូវការថាមពល។
ការណែនាំរបស់អ្នកជំនាញបានបង្ហាញថា គួរតែអនុវត្តវិធីសាស្ត្រកាត់បន្ថយអាចមកត្រឹម ៥០ភាគរយនៃអាហារដែលធ្លាប់ញាំកន្លងមកតែមិនមែនកាត់ផ្តាច់នោះទេ។ ចន្លោះពីម៉ោង ៥ល្ងាចរហូតដល់ម៉ោង ៧យប់ ជាពេលវេលាល្អបំផុតសម្រាប់ការញាំអាហារពេលល្ងាច ប៉ុន្តែត្រូវកំណត់ឱ្យច្បាស់ថា មិនមែនជាប្រភេទអាហារដែលមានជាតិខ្លាញ់ខ្ពស់ ជាតិស្ករខ្ពស់ និងការបូអ៊ីដ្រាតជាដើម ហើយជាការល្អយើងគួរតែញាំអាហារឱ្យបានយ៉ាងហោចណាស់ ២ម៉ោងមុននឹងចូលសម្រាក។

ការដែរព្យាយាមកាត់បន្ថយអាហារមួយពេល ហាក់បីដូចជាកាត់ផ្ដាច់ថាមពលខួរក្បាលអស់មួយកម្រិតដែរ ព្រោះខួរក្បាលមនុស្សត្រូវការធ្វើការទាំងយប់ទាំងថ្ងៃ។ អ្នកដែលទុកក្រពះឱ្យទំនេរច្រើនម៉ោងពេក នៅពេលភ្ញាក់ពីគេងតែងមានអារម្មណ៍ថា អស់កម្លាំង ហេវហត់ ឬឆាប់ខឹង និងបាត់បង់ការប្រុងប្រយ័ត្ន ហើយអាចចុះខ្សោយការចង់ចាំផងដែរ។
មិនតែប៉ុណ្ណោះ វាក៏អាចធ្វើឱ្យប៉ះពាល់ប្រព័ន្ធរំលាយអាហារ វាអាចចុះខ្សោយប្រព័ន្ធមេតាបូលីសនៅក្នុងរាងកាយ ហើយការចុះខ្សោយនៃប្រព័ន្ធរំលាយអាហារ អាចនាំឱ្យប៉ះពាល់ដល់សមត្ថភាពនៃការផលិតម៉ាសសាច់ដុំ និងជួសជុលជាលិកា កោសិកាដែលខូចខាត ហើយទាំងអស់នេះសុទ្ធតែទាមទារថាមពលពីអាហារពេលល្ងាចទាំងអស់៕

ដោយ៖ ថារី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង