Connect with us

KPT+

មេរៀនជីវិតសំខាន់ ៣ចំណុច អ្នកគាំទ្រគួររៀនសូត្រតាម J-Hope

បានផុស

នៅ

តារាចម្រៀង J-Hope ជាសមាជិក BTS មួយរូបដែលត្រូវបានគេចាត់ទុកជា សសរស្តម្ភរបស់ក្រុម ព្រោះជារឿយៗតារាវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានហ្វេនមើលឃើញពីភាពនឹងនរ ហ្មត់ចត់ និងទស្សនៈចាស់ទុំ ដែលលោកតែងគិតគូរពីមនុស្សជុំវិញខ្លួន គួរឱ្យគោរព ព្រមទាំងយកគម្រូតាម។ នរណាៗក៏និយាយដែរថា J-Hope ​​ឧស្សាហ៍​ព្យាយាម ចេះបន្ទាបខ្លួន និងចេះ​គិតវែងឆ្ងាយ​លើ​សកម្មភាព​គ្រប់​យ៉ាង​ដែល​លោក​ធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយ Disney+ កាលពីពេលថ្មីៗកន្លងទៅ សមាជិក BTS រូបនេះបានបង្ហាញពីមូលហេតុមួយចំនួនដែលនាំឱ្យលោកទទួលបានជោគជ័យដូចបច្ចុប្បន្ន ហើយលោកក៏បានចែករំលែកមេរៀនជីវិតចំនួន ៣យ៉ាង ដែលអ្នកគាំទ្រទាំងអស់អាចរៀនសូត្របាន ដូចជា៖

១. មិនបោះបង់ការខិតខំប្រឹងប្រែង

គ្រប់ពេលជួបឧបសគ្គ J-Hope តែងតែយកប្រយោគមួយឃ្លាមកប្រើ ដើម្បីដាស់តឿនខ្លួនឯង និងលើកទឹកចិត្តខ្លួនឯងជានិច្ច។ ប្រយោគនោះគឺ “ការខិតខំប្រឹងប្រែងរបស់អ្នក នឹងមិនក្បត់អ្នកនោះឡើយ” ។

លោកជឿជាក់ថា ការខិតខំប្រឹងប្រែងទាំងអស់ដែលលោកធ្លាប់ធ្វើ នឹងផ្តល់ផលមកវិញ តាមមធ្យោបាយណាមួយ នាពេលខាងមុខ។ មិនថាពេលមុនឬពេលនេះ J-Hope នៅតែដាក់ការព្យាយាម និងប្រឹងប្រែងមិនបោះបង់ ហើយលទ្ធផលបច្ចុប្បន្នគឺលោកទទួលជោគជ័យយ៉ាងត្រចះត្រចង់។

២. ថែរក្សាសុខភាពជាជម្រើសដំបូងនៃជីវិត

សុខភាពជាជម្រើសដំបូងរបស់ J-Hope ហើយវាគួរតែជាជម្រើសដំបូងរបស់មនុស្សទូទៅដូចគ្នា។ សុខភាពមានសារៈសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នា។ លុះត្រាតែមានសុខភាពល្អ ទើបអាចធ្វើអ្វីដែលចង់ធ្វើ មិនថារកប្រាក់ កិត្តិយស ឬភាពល្បីល្បាញឡើយ។ J-Hope និយាយថា “នៅពេលដែលខ្ញុំមានសុខភាពល្អ ខ្ញុំអាចច្រៀង ឬសម្តែងជូនទស្សនិកជន និងធ្វើអ្វីៗផ្សេងទៀតដែលទាក់ទងនឹងការងាររបស់ខ្ញុំ” ។

៣. ចេះដឹងគុណគ្រប់ពេល

ប្រិយមិត្តធ្លាប់ដឹងទេ​ថាបាវចនារបស់ J-Hope អំពីការរស់នៅគឺចេះការដឹងគុណចំពោះធម្មជាតិ និងមនុស្សជុំវិញខ្លួន គ្រប់ពេលវេលាទាំងអស់។

នេះជាអ្វីដែល J-Hope តែងតែអនុវត្ត ហើយរមែងនិយាយទៅកាន់សមាជិកក្រុម អ្នកគាំទ្រ និងចំពោះប្រព័ន្ធផ្សព្វផ្សាយ។ លោកជឿថា​ ការដឹងគុណ នឹងជម្រុញឱ្យលោកសម្រេចបានសមិទ្ធផលយូរអង្វែង ហើយវាក៏ជួយឱ្យលោក​ក្លាយ​ជា​មនុស្ស​មាន​សុភមង្គល​ផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សម្រង់សម្ដីដាស់តឿនទាំង ១២ ពីតារារ៉េប Kid Cudi ជាមេរៀនជីវិតគួរពិចារណា

ចុចអាន៖ មេរៀនជីវិតដ៏សំខាន់ពីផលិតករភាពយន្ត “Squid Game” គ្រប់គ្នាគួររៀនសូត្រ

ចុចអាន៖ មេរៀនក្រៅសាលាយ៉ាងសំខាន់ចំនួន ៣ បើមិនខំរៀនឱ្យចេះ មុខតែយឺតពេល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម