Connect with us

KPT+

ស្ត្រីគួរយល់ដឹង ការពរពោះលើកទីពីរខុសពីដំបូង ៦ ចំណុច

បានផុស

នៅ

ការពរពោះចំពោះស្ត្រីម្នាក់ៗសុទ្ធតែមានភាពខុសគ្នាស្ទើរទាំងអស់ ដូចគ្នាទៅនឹងការទស្សន៍ទាយរោគសញ្ញាមានគភ៌ដែរ ហើយថ្ងៃនេះ “កម្ពុជាថ្មី” នឹងលើកយកភាពខុសគ្នារវាងការពរពោះលើកទីពីរ និងលើកដំបូងចំនួន ៦ ចំណុច មកចែកជូនប្រិយមិត្តជ្រាប។

១. ពោះធំលឿនជាងមុន

អ្នកនឹងសង្កេតឃើញថា ពោះរបស់ស្ត្រីមានសភាពធ្លាក់មិនតឹងណែនដូចដំបូងឡើយព្រោះសាច់ដុំស្បូននិងពោះយឺតជាងកាលពរពោះដំបូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ទទួលអារម្មណ៍ពីចលនាកូនលឿនជាងមុន

ដោយសារម្ដាយមានបទពិសោធន៍យល់ដឹងពីចលនាកូនម្ដងហើយ ទើបលើកនេះគាត់អាចដឹងខ្លួន សូម្បីកូនកម្រើកបន្តិចក៏ដោយ ។

៣. ឆាប់ហត់ជាងមុន

ធម្មតាការពរពោះលើកទីពីរមានការរួមផ្សំពីកិច្ចការផ្ទះជាច្រើនជាមួយកូនដំបូង ទើបម្ដាយត្រូវនឿយហត់ ជាពិសេសមិនសូវបានសម្រាកគ្រប់គ្រាន់ ។

៤. អាចមិនស្រួលខ្លួនពេលព្រឹក

ការពរពោះដំបូងអ្នកអាចមិនមានអាការៈចាញ់កូន យ៉ាងណាមិញលើកទីពីរអ្នកនឹងមានអាការៈវិញក៏ថាបាន ។

៥. ឈឺខ្នងកាន់តែធ្ងន់ធ្ងរ

ប្រសិនបើ​សាច់ដុំ​ក្បាលពោះ​របស់អ្នក​មិន​ដូចដើម​វិញ​ក្រោយ​សម្រាល​ដំបូង​ទេ នោះ​ហានិភ័យ​នៃ​ការ​ឈឺ​ខ្នង​​កាន់តែកើនឡើងខ្លាំង ​។ 

៦. សម្រាលមានរយៈពេលខ្លី

ស្ត្រីមួយចំនួនចំណាយពេលសម្រាលពី ៥ ទៅ ១២ ម៉ោង សម្រាប់ការសម្រាលលើកទីពីរអាចចំណាយពេលត្រឹមតែ ២ ទៅ ៧ ម៉ោងប៉ុណ្ណោះ ។

បច្ចុប្បន្នការសម្រាលមានសុវត្ថិភាពជាងមុនដោយសារតែបចេ្ចកទេសទំនើប និងគ្រូពេទ្យជំនាញដែលយល់ដឹងពីស្ថានភាពសម្រាលកូន ដូច្នេះការយកកូនច្រើនមិនគួរឲ្យព្រួយបារម្ភដូចមុនឡើយ ៕

ប្រែសម្រួល៖ វារី

ចុចអាន ៖ អាហារ ​៦​ មុខ​ ជួយ​បង្កើន​ឱកាស​មាន​ផ្ទៃពោះ​ឆាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម