KPT+
គំនូរកម្រប្រឡាក់លាមកសត្វបក្សី មានតម្លៃជាង ៣ លានដុល្លារ
កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ ផ្ទះដេញថ្លៃ Sotheby លក់គំនូរមួយបានតម្លៃ ៣ លាន ១ សែនដុល្លារ។ គំនូរនេះគូរដោយលោក Van Dyck ក្នុងចន្លោះឆ្នាំ១៦១៥-ឆ្នាំ១៦១៨ គេចាត់ទុកវាជាការសិក្សាដ៏ធំមួយក្នុងចំណោមពីរ ដែលលោក Van Dyck គូរពីមនុស្សមានជីវិត ។
ស្នាដៃខាងលើត្រូវបានជាវដោយលោក Albert B. Roberts ក្នុងសតវត្សទី ២០ នៅកសិដ្ឋានភូមិ Kinderhook រដ្ឋញូវយ៉ក ក្រោមតម្លៃ ៦០០ ដុល្លារតែប៉ុណ្ណោះ។ លុះក្រោយមកប្រវត្តិវិទូសិល្បៈ Susan J. Barnes ធ្វើការចេញផ្សាយអត្ថបទមួយអះអាងថា គំនូរនេះជាស្នាដៃរបស់លោក Van Dyck និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង រហូតដល់លោក Albert សម្រេចចិត្តដាក់វាដេញថ្លៃនៅ Sotheby ។
ទោះបីជាគំនូររបស់លោក Van Dyck ប្រឡាក់លាមកសត្វបក្សីយ៉ាងណាក៏ដោយ វានៅតែជាគំនូរដែលសក្ដិសមនឹងមានតម្លៃខ្ពស់កប់ពពកដដែល ហើយក៏មិនធ្លាក់ថ្លៃទៅតាមស្ថានភាពនោះទេ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ លាតត្រដាងអាថ៌កំបាំងពីរូបគំនូរ Mona Lisa ៦ រឿង
ចុចអាន ៖ គំនូរល្បីៗទូទាំងពិភពលោក ៦ ផ្ទាំង ត្រូវគេលួច ដោយសារតែតម្លៃរាប់លាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ