Connect with us

KPT+

៣ ចំណុចធំៗ មិនគួរនិយាយទៅកាន់ស្ត្រីកូនខ្ចី

បានផុស

នៅ

ទន្ទឹមនឹងការមកសួរសុខទុក្ខដែលភ្ជាប់ជាមួយអំណោយ ពាក្យសម្ដីសំណេះសំណាលក៏មានមកតាមដំណើរដែរ ប៉ុន្តែកុំឲ្យពាក្យសម្ដីក្លាយទៅជាអាវុធបំបាក់ទឹកចិត្តស្ត្រីជាម្ដាយឲ្យសោះ ដូច្នេះអ្នកគប្បីចៀសវាងនិយាយពី ៣ ចំណុចនេះដាច់ខាត ៖

១. វាយតម្លៃសម្រស់ទារក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទារកនៅក្នុងផ្ទៃជាង ៩ ខែប្រាកដជាត្រូវរងសម្ពាធនៅក្នុងពោះម្ដាយជាពុំខាន ទើបស្បែករបស់គាត់មិនស្អាតស្មើបន្ទាប់ពីចេញពីពោះភ្លាមៗ ។ កូនក្មេងគ្រប់រូបសុទ្ធតែមានមុខមាត់ខុសៗគ្នា និងប្លែកៗមើលពិបាកយល់ សម្រាប់ចំណុចនេះអ្នកគួរស្វែងយល់ឲ្យកាន់តែច្បាស់ ជាពិសេសកុំរំពឹងទារកថាគួរឲ្យស្រលាញ់ពេលទៅជួបលើកដំបូងហើយលាន់មាត់វាយតម្លៃគាត់ដោយប្រើពាក្យថា ៖

_ មុខឡើងចាស់

_ មិនដូចម៉ាក់សោះ

_ មិនសូវមានច្រមុះ

_ និងពាក្យសម្ដីមិនគួរនិយាយជាច្រើនទៀត ។

២. រិះគន់រូបរាងស្ត្រីទើបសម្រាល

ជាធម្មតារូបរាងមនុស្សស្រីតែងតែផ្លាស់ប្ដូរ ១៨០ ដឹក្រេបន្ទាប់ពីសម្រាលកូនដូចជា សុដន់យារធ្លាក់ ក្បាលពោះធំ និងបែកសង្វារជាដើម លើសពីនេះសម្រស់របស់គាត់នឹងត្រូវធ្លាក់ចុះផងដែរប្រសិនបើគ្មានការថែទាំដិតដល់ ឬ គេងមិនគ្រប់គ្រាន់ព្រោះត្រូវមើលកូន និងធ្វើកិច្ចការផ្ទះជាច្រើនទៀត ។ ត្រង់ចំណុចនេះសម្បូរតែអ្នកនិយាយរិះគន់ទាំងមិនបានគិតពីផ្លូវចិត្តស្ត្រីកូនខ្ចីសោះឡើយ ភាគច្រើនចូលចិត្តនិយាយថា ៖

_ សុទ្ធតែសង្វារ

_ សុទ្ធតែក្អែល

_ ធាត់ណាស់ឥលូវ

_ សក់ស្ដើងម្ល៉េះ

រួមបញ្ចូលទាំងការរិះគន់ក្លិនខ្លួនដូចគ្នា ។

៣. បញ្ចេញមតិយោបល់ឥតប្រយោជន៍

បន្ទាប់ពីការសង្កេតឃើញចំណុចទើសចិត្តរបស់ស្ត្រីជាម្ដាយ បុគ្គលនោះតែងបញ្ចេញមតិយោបល់ទៅកាន់គាត់ពីរូបរាង ពីការរបៀបរស់នៅ និងរបៀបចិញ្ចឹមកូនដោយពោលពាក្យថា ៖

_ មើលកូនបែបនេះទើបល្អ

_ មើលថែខ្លួនបែបនេះពេលសរសៃខ្ចី

_ តែងខ្លួនផងអាក្រក់មើលណាស់

_ ប្រយ័ត្នប្ដីមានស្រី

_ និងសម្ដីឥតបានការជាច្រើនទៀតទៅតាមកាលៈទេសៈ ។

សូមបញ្ជាក់ដែរថា ស្ត្រីមានផ្ទៃពោះ និងស្ត្រីកូនខ្ចីមានផ្លូវចិត្តមិនរឹងមាំទេ ពួកគាត់ឆាប់ឆេវឆាវ អន់ចិត្ត និងរំភើបលឿនជាងធម្មតាដោយសារតែការប្រែប្រួលអរម៉ូន ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ១០ គន្លឹះ សម្រកទម្ងន់មានសុវត្ថិភាព សម្រាប់ស្ត្រីកូនខ្ចី

ចុចអាន ៖ ពេលកូនខ្ចីសាច់ឡើងសស្អាត និងមត់រលោង បើម៉ាក់ៗអាចធ្វើរឿងទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ១២ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ១៣ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ១៥ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២០ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម