KPT+
ប្រធានាធិបតី និង នាយករដ្ឋមន្ត្រី ៨ រូប មានជាងគេបំផុត នាឆ្នាំ ២០២៣
ប្រទេសនីមួយៗមានព្រះមហាក្សត្រ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីជាប្រមុខនៃស្ថាប័នគ្រប់គ្រងរបស់ខ្លួន។ ស្ថាប័នគ្រប់គ្រងដែលមានប្រមុខដឹកនាំមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងប្រទេសប្រកបដោយប្រសិទ្ធភាព និងដឹកនាំប្រជាជនរបស់ខ្លួន។ អ្នកដឹកនាំទាំងនេះទទួលបានប្រាក់ខែច្រើន និងប្រមូលទ្រព្យសម្បត្តិពីមធ្យោបាយផ្សេងៗផងដែរ។
ប៉ុន្តែតើអ្នកដឹងទេថា មានព្រះមហាក្សត្រ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីមួយចំនួន ដែលរកចំណូលបានរាប់លាន ប៉ុន្តែទ្រព្យសម្បត្តិសុទ្ធភាគច្រើនបានដោយសារអាជីពនយោបាយ ខណៈអ្នកដទៃទៀតមានដោយសារកាន់អំណាចយូរ។ នៅក្នុងអត្ថបទនេះ កម្ពុជាថ្មីបានចងក្រងបញ្ជីឈ្មោះប្រធានាធិបតីដែលនិងនាយករដ្ឋមន្ត្រីមានជាងគេបំផុតទាំង៨ នៅលើពិភពលោក នាឆ្នាំ២០២៣។
១ លោក វ្ល៉ាឌីមៀ ពូទីន
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-2089-1024x683.png)
លោកវ្ល៉ាឌីមៀ ពូទីន ត្រូវបានគេជឿថា ជាប្រធានាធិបតីដែលមានជាងគេបំផុតក្នុងពិភពលោក។ ទោះបីជាទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានមានប្រហែលសែសិបពាន់លានដុល្លារក៏ដោយ ក៏អ្នកខ្លះអះអាងថា លោកមានទ្រព្យសម្បត្តិសរុបជាង ២០០ ពាន់លានដុល្លារឯណោះ។ បច្ចុប្បន្ន ពូទីន កាន់កាប់វិមានសមុទ្រខ្មៅចំនួន ១.៤ ពាន់លានដុល្លារ ផ្ទះ ១៩ផ្សេងទៀត រថយន្ត ៧០០ គ្រឿង យន្តហោះ ៥៨ គ្រឿង និងឧទ្ធម្ភាគចក្រ និងការប្រមូលនាឡិកាប្រណីត ប៉ុន្តែទ្រព្យសម្បត្តិដែលបានបង្ហាញជាសាធារណៈរបស់លោក មានត្រឹមតែផ្ទះល្វែងទំហំ ៨០០ ម៉ែត្រការ៉េនិងរថយន្ត៣គ្រឿងប៉ុណ្ណោះ។ទោះយ៉ាងណាជាផ្លូវការ លោកពូទីនទទួលបានប្រាក់ខែប្រចាំឆ្នាំចំនួន ១៤០,០០០ដុល្លារ។
២ ស្ដេចស៊ុលតង់ Hassanal Bolkiah
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-2090-1024x683.png)
មិនត្រឹមជាស្តេចស៊ុលតង់ តែក្សត្រអង្គនេះក៏ជា Yang di-Pertuan នៃប្រទេសតាំងពីឆ្នាំ ១៩៦៧ ខណៈទ្រងក៏កំពុងបម្រើការជានាយករដ្ឋមន្ត្រី ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៨៤។ បន្ទាប់ពីព្រះមហាក្សត្រិយានី Elizabeth II ព្រះអង្គគឺជាព្រះមហាក្សត្រដែលសោយរាជ្យយូរជាងគេទីពីររបស់ពិភពលោក ដែលកំពុងគ្រប់គ្រងនាពេលបច្ចុប្បន្ន។ ស៊ុលតង់គឺជាមហាសេដ្ឋីមួយក្នុងចំណោមអ្នកមានបំផុតលើពិភពលោក ដែលមានទ្រព្យសរុបប្រមាណ ៣០ ពាន់លានដុល្លារ។ ទ្រង់ក៏មានរថយន្ត Rolls-Royces ចំនួន ៦០០ គ្រឿង រថយន្ត Ferraris ចំនួន ៤៥០ គ្រឿង រថយន្ត Bentley ៣៨០ គ្រឿង និងរស់នៅក្នុងវាំងដ៏ធំបំផុតរបស់ពិភពលោកផងដែរ។
៣ Mohammed bin Rashid Al Maktoum
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-2094.png)
Sheikh Mohammed bin Rashid Al Maktoum គឺជាកូនប្រុសទីបីរបស់ Sheikh Rashid bin Saeed Al Maktoum និងជាអនុប្រធានបច្ចុប្បន្ន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃទីក្រុងឌូបៃ។ នៅក្រោមការគ្រប់គ្រងរបស់ Mohammed bin Rashid មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងចំនួនអាជីវកម្ម និងទ្រព្យសម្បត្តិសេដ្ឋកិច្ចរបស់ទីក្រុងឌូបៃ ដែលភាគច្រើនស្ថិតនៅក្រោមកម្មសិទ្ធិរបស់លោកគឺ Dubai World និង Dubai Holding ។ គាត់មានភាពល្បីល្បាញដោយសារតែការគ្រប់គ្រងការផ្លាស់ប្តូរឌូបៃ ទៅជាគោលដៅទេសចរណ៍ និងពាណិជ្ជកម្មដ៏អស្ចារ្យ។ គិតត្រឹមឆ្នាំ ២០២៣ ទ្រព្យសម្បត្តិរបស់លោក Muhammad មានចំនួនជាង១៤ ពាន់លានដុល្លារ ហើយភាគច្រើនបានមកពីការអភិវឌ្ឍន៍អចលនទ្រព្យ។
៤ ព្រះអង្គម្ចាស់ Hans-Adam II
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-2095.png)
Hans-Adam II ជាបុត្រារបស់ព្រះអង្គម្ចាស់ Franz Joseph II គឺជាព្រះអង្គម្ចាស់នៃ Liechtenstein ។ ព្រះអង្គជាប្រមុខរដ្ឋដែលមានបំផុត និងជាស្ដេចដែលមានបំផុតនៅអឺរ៉ុប។ ទ្រង់មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ៤ ពាន់លានដុល្លារ និងទ្រព្យសម្បត្តិគ្រួសារជាង ៧ ពាន់លានដុល្លារ។ របាយការណ៍របស់ Bloomberg បាននិយាយថាទ្រព្យសម្បត្តិសុទ្ធរបស់ទ្រង់ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ៨ ពាន់លានដុល្លារក្នុង ២០២៣ ។ ទ្រង់ក៏ជាម្ចាស់ក្រុមធនាគារ LGT និងជាមហាសេដ្ឋីលំដាប់ទី ៤៥៣ ផងដែរ។
៥ លោក គីម ជុងអ៊ុន
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-2096.png)
លោក គីម ជុងអ៊ុន គឺជាមេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១១ និងជាមេដឹកនាំគណបក្សពលករកូរ៉េ (WPK) ចាប់តាំងពីឆ្នាំ ២០១២។ ជីតារបស់គាត់គឺលោក Kim Il-sung គឺជាស្ថាបនិក និងជាមេដឹកនាំកំពូលដំបូងរបស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីការបង្កើតនៅឆ្នាំ ១៩៤៨ ខណៈឪពុករបស់លោក Kim Jong-il គឺជាមេដឹកនាំកំពូលទីពីរនៃប្រទេស។ លោក Kim ដើរតាមទំនៀមទម្លាប់របស់កូរ៉េខាងជើងដូចគ្នានឹងជីតា និងឪពុក ហើយគ្រប់គ្រងកូរ៉េខាងជើងក្រោមរបបផ្ដាច់ការទាំងស្រុង។ យោងតាមរបាយការណ៍របស់ International Business Times លោក Kim រស់នៅក្នុងជីវិតដ៏ប្រណិត និងជាម្ចាស់វិមានប្រណីតចំនួន ១៧ នៅជុំវិញប្រទេសកងនាវានៃរថយន្តទំនើបចំនួន ១០០ គ្រឿង យន្តហោះឯកជន និងទូកទេសចរណ៍កម្ពស់១០០ ហ្វីត។
៦ Sebastian Pinera
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-2097-891x1024.png)
Miguel Juan Sebastian Piñera Echenique OMCh គឺជាអ្នកស្រុកនៃប្រទេសឈីលី ដែលបានបម្រើការពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ និងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២។ គាត់ក៏ជាពាណិជ្ជករ និងជាបុរសមានបំផុតម្នាក់នៅក្នុងប្រទេសផងដែរ។ Sebastian គឺជាប្រធានាធិបតីអភិរក្សនិយមដំបូងគេដែលត្រូវបានបោះឆ្នោតជ្រើសរើសតាមបែបប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ ១៩៥៨ ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានប្រហែល ២ពាន់លានដុល្លារ ។
៧ ស្ដេច Hamad bin Khalifa Al Thani
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-2098.png)
Sheikh Hamad bin Khalifa bin Hamad bin Abdullah bin Jassim bin Mohammed Al Thani គឺជាអ្នកគ្រប់គ្រង និងជាប្រធានាធិបតីនៃប្រទេសកាតា។ ទ្រង់គឺជាសមាជិកនៃគ្រួសាររាជវង្ស ហើយបានដាក់រាជ្យនៅឆ្នាំ ២០១៣ ដើម្បីធ្វើឲ្យបុត្រារបស់ទ្រង់ Tamim bin Hamad Al Thani ក្លាយជាអ្នកគ្រប់គ្រងបន្ទាប់នៃប្រទេសកាតា។ ក្រោមអធិបតីភាពរបស់លោក ផលិតកម្មឧស្ម័នធម្មជាតិរបស់កាតាបានកើនដល់ ៧៧លានតោន ដែលធ្វើឲ្យកាតាក្លាយជាប្រទេសមានបំផុតក្នុងពិភពលោកសម្រាប់មនុស្សម្នាក់។ ទ្រង់គឺជាប្រធានាធិបតីមួយក្នុងចំណោមប្រធានាធិបតីដែលមានបំផុតនៅលើពិភពលោក មានទ្រព្យសម្បត្តិសុទ្ធប្រហែល ២.៥ ពាន់លានដុល្លារ។
៨ Mohammed VI
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-2099.png)
Mohammed VI គឺជាស្តេចនៃប្រទេសម៉ារ៉ុក បន្ទាប់ពីការសោយទីវង្គត់របស់បិតាគឺស្តេច Hassan II ។ ទ្រង់គឺជាម្ចាស់អាជីវកម្មលើវិស័យសេដ្ឋកិច្ចជាច្រើននៅក្នុងប្រទេស ហើយទ្រព្យសម្បត្តិសុទ្ធមានចំនួនជាងពីរពាន់លានដុល្លារ។ យោងតាមទស្សនាវដ្ដី Forbes ព្រះអង្គម្ចាស់ Mohammed គឺជាស្តេចដែលមានជាងគេបំផុតនៅទ្វីបអាហ្រ្វិក និងជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេទីប្រាំនៅលើពិភពលោក។ ថវិកាប្រតិបត្តិការប្រចាំថ្ងៃនៃវាំងរបស់ព្រះអង្គត្រូវបានគេនិយាយថាមានប្រហែលមួយលានដុល្លារប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ដេច ១០ អង្គ ល្បីល្បាញមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងឆ្នាំ ២០២៣
ចុចអាន៖សែរាជវង្សអារ៉ាប់ Sheikh Hamad សព្វព្រះរាជហឫទ័យខ្លាំងក្លាលើរថយន្តទំនើប ដូចស្ដេច ស៊ុលតង់បេះបិទ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត