Connect with us

KPT+

គន្លឹះកសាងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ

បានផុស

នៅ

ការ​កសាង​ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​ការងារ​ដោយ​ភាព​វិជ្ជមាន​បាន​ល្អ នឹង​នាំ​មក​នូវ​សំណាង​ល្អ សុខភាព​ផ្លូវ​ចិត្ត​ល្អ និង​អត្ថប្រយោជន៍​ជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​អ្នក​ត្រៀម​ខ្លួន​ដើម្បី​ចាប់ផ្ដើម​បង្កើត​ទំនាក់ទំនង​ល្អ​ហើយ​ឬ​នៅ? ទាំងនេះ​ជា​គន្លឹះ​សាមញ្ញៗ សម្រាប់​ការ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​រួម​ការងារ ៖

ពេលវេលា នៃ​ការ​ទំនាក់ទំនង

រក​ពេលវេលា​សម​ស្រប​ជជែក​ពី​ការងារ​របស់​អ្នក​ជាមួយ​មិត្ត​រួម​ការងារ ឬ បង្កើត​បរិយាកាស​និយាយ​ពី​ការ​ចង់​អភិវឌ្ឍន៍​ខ្លួន​បន្ថែម។

មិន​គួរ​អង្គុយ​ស្ងៀម​នៅ​ក្នុង​តុ​ការិយាល័យ​រហូត​ទេ ការ​ធ្វើ​បែប​នេះ នឹង​មិន​អាច​ជួយ​ឲ្យ​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ឡើយ។ ត្រូវ​មាន​ភាព​ស្វាហាប់ និង​រហ័សរហួន​ទៅកាន់​មិត្ត​រួម​ការងារ។

កំណត់​ព្រំដែន​ច្បាស់លាស់

នៅ​ពេល​ដែល​អ្នក​បាន​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​មិត្ត​រួម​ក្រុម​ការងារ​បាន​ខ្លះៗ​ហើយ អ្នក​គួរ​ចេះ​កំណត់​ព្រំដែន នៃ​ការ​ទំនាក់ទំនង។

ដ្បិតតែ​ស្គាល់​ចិត្ត​គ្នា​បាន​ខ្លះៗ​មែន ប៉ុន្តែ​មិន​គួរ​ជីកសួរ​ពី​រឿង​ផ្ទាល់​ខ្លួន​មិត្ត​រួម​ក្រុម រឿង​គ្រួសារ រឿង​អតីតកាល ឬ និយាយ​ពី​បញ្ហា​មិន​ល្អ​នៅ​កន្លែង​ការងារ​ដាច់ខាត ការ​ធ្វើ​បែបនេះ​នាំ​ឲ្យ​ទំនាក់ទំនង​អាច​ឈាន​ទៅ​រក​ភាព​អវិជ្ជមាន។ ក្នុង​នោះ មាន​ន័យ​ថា ការ​បង្កើត​ទំនាក់ទំនង​ល្អ មិន​ស្ថិត​លើ​តែ​ការ​ជីកសួរ​ប្រវត្តិ​រឿង​បុគ្គល ឬ និយាយ​អាក្រក់​ពី​អ្វី​មួយ​ឡើយ។ អ្នក​ត្រូវ​រាប់​អាន​មិត្ត​រួម​ក្រុម​ការងារ​ដោយ​ភាព​ស្មោះត្រង់ ចេះ​ជួយ​យកអាសា​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រំដែន​ទំនាក់ទំនង​ដែល​មាន​សុខភាព​ល្អ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​កសាង​មិត្តភាព​ការងារ។

រំលង​ការ​និយាយ​ដើម

អ្នក​មិន​គួរ​និយាយ​ដើម​មិត្ត​រួម​ការងារ ឬ​បង្កើត​នយោបាយ​នៅ​ក្នុង​ការិយាល័យ​ជា​ដាច់ខាត វា​នឹង​នាំ​ឲ្យ​ក្លាយ​ជា​ការ​បំផ្លាញ​ទំនុក​ចិត្ត​នៅ​កន្លែង​ធ្វើការ។

ចៀសវាង​ការ​និយាយ​អាក្រក់​ពី​នរណា​ម្នាក់ នៅ​ពីក្រោយ​ខ្នង។ ប្រសិន​បើ​មាន​បញ្ហា​ការងារ​ត្រូវ​ដោះស្រាយ ឬ មិត្ត​រួម​ការងារ បាន​ធ្វើ​អ្វី​មួយ​ដែល​យល់​ថា​ខុស អ្នក​ត្រូវ​ប្រឈម​មុខ​នឹង​ពួកគេ​ដោយ​ផ្ទាល់។ ការ​ពិភាក្សា​ដោយ​បើកចំហ​បែបនេះ នឹង​នៅតែ​រក្សា​ទំនាក់ទំនង និង​បរិយាកាស​ការងារ​កាន់តែ​ប្រសើរ​ឡើង។

សរសើរ និង​លើក​ទឹកចិត្ត

នៅ​ពេល​មិត្ត​រួម​ការងារ សម្រេច​កិច្ចការ ហើយ​ទទួល​លទ្ធផល​ល្អ អ្នក​ត្រូវ​តែ​លើក​សរសើរ​ពួកគាត់។ ការ​ធ្វើ​ទង្វើ​បែបនេះ នឹង​បញ្ជាក់​ថា អ្នក​ជា​មនុស្ស​មិន​ច្រណែន​ពេល​ឃើញ​មិត្ត​រួម​ក្រុម​បាន​ល្អ។

ស្រប​គ្នា​នោះ​ដែរ នៅ​ពេល​មិត្ត​រួម​ការងារ​ធ្វើការ​មិន​ទទួល​បាន​លទ្ធផល​ល្អ បាក់​ទឹកចិត្ត អ្នក​គួរ​ចេះ​លើក​ទឹកចិត្ត ហើយ​ប្រាប់​ពី​ចំណុច​ដែល​អាច​ជួយ​ពួកគាត់​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម។

ដឹងគុណ

ពេល​មិត្ត​រួម​ក្រុម​ការងារ បាន​ជួយ​ទុក្ខធុរៈ មិន​ថា តូច ឬ​ធំ អ្នក​ត្រូវ​មាន​ការ​ដឹងគុណ និង​បង្ហាញ​ការ​អរគុណ​ចំពោះ​ពួកគាត់។

ការ​ដឹងគុណ​មនុស្ស​ដែល​បាន​ជួយ​យើង គឺជា​ទង្វើ​ដ៏​ប្រពៃ ហើយ​ពួកគាត់​នឹង​ចងចាំ​នូវ​ទង្វើ​ល្អ​របស់​អ្នក​រហូត៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២៥ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៥០ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម