KPT+
តើរៀន២មុខជំនាញក្នុងពេលតែមួយ ប៉ះពាល់អ្វីខ្លះដល់អ្នកសិក្សា?
បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ អ្នកសិក្សាមួយចំនួនធំ នឹងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យនានា។ ប៉ុន្តែ អ្វីដែលពិបាកសម្រាប់និស្សិតគ្រប់រូបនោះ គឺការជ្រើសរើសមុខជំនាញសិក្សា។ ភាគច្រើននិស្សិត មិនទាន់ស្គាល់ពីខ្លួនឯងច្បាស់ មិនដឹងថា ខ្លួនឯងស្រឡាញ់ខាងអ្វី ហើយក៏មិនដឹងពីផលប៉ះពាល់នៃការរៀន២មុខជំនាញក្នុងពេលតែមួយថែមទៀត។

រៀន២មុខជំនាញក្នុងពេលតែមួយ ឬរៀន២សាកលវិទ្យាល័យក្នុងពេលតែមួយ ពិតជាប៉ះពាល់ដល់និស្សិត ប៉ះពាល់ពេលវេលា និងអារម្មណ៍ពួកគេខ្លាំងណាស់ ហើយក៏ជារឿងប្រថុយប្រថានមួយសម្រាប់ពួកគេ។ ប៉ុន្តែ ក៏មិនបានន័យថា រៀន២មុខជំនាញក្នុងពេលតែមួយសុទ្ធតែអាក្រក់នោះទេ ក៏មានចំណុចវិជ្ជមានខ្លះសម្រាប់ពួកគេដែរ។ តើរៀន ២មុខជំនាញ ឬ២សាកលវិទ្យាល័យ ប៉ះពាល់អ្វីខ្លះដល់និស្សិត?

១.ការគ្រប់គ្រងពេលវេលា
ពេលដែលនិស្សិតរៀន២មុខជំនាញ ធ្វើឱ្យពួកគេពិបាកក្នុងការគ្រប់គ្រងពេលវេលា បែងចែកពេលរៀនសូត្រ និងចូលគេងមិនបានគ្រប់គ្រាន់។ និស្សិតគ្មានពេលវេលាច្រើនសម្រាប់លំហែរកាយឡើយ ជាទូទៅពេលទំនេរពីការសិក្សា មនុស្សគ្រប់រូបតែងឆ្លៀតរកពេលទំនេរខ្លះសម្រាប់ឱ្យខ្លួនឯងមានអារម្មណ៍ស្រស់ស្រាយ បំបាត់ភាពតានតឹង។ បើនិយាយពីអ្នករៀន២មុខជំនាញ ប្រហែលពិបាកបន្តិចហើយ ព្រោះពួកគេយកពេលវេលាទាំងអស់ ដើម្បីធ្វើកិច្ចការសាលា ធ្វើឱ្យគេចូលគេងមិនទៀងទាត់ ប៉ះពាល់សុខភាពខ្លាំងណាស់។

២.សម្ពាធផ្លូវអារម្មណ៍
រៀន២មុខជំនាញ គឺកិច្ចការសាលា នឹងច្រើនឡើងគុណជាពីរ វានឹងធ្វើឱ្យអារម្មណ៍របស់អ្នកតានតឹង ស្ត្រេស និងស្មុគស្មាញ ដែលជាសម្ពាធផ្លូវចិត្តមួយអាចឈានដល់ការបាក់ទឹកចិត្តតែម្តង។ បញ្ហានេះ នឹងធ្វើឱ្យអ្នកពិបាកក្នុងការផ្ចង់អារម្មណ៍សិក្សាណាស់។
៣.លទ្ធផលសិក្សាមិនបានល្អ
សាកលវិទ្យាល័យនីមួយៗ គឺសិក្សាស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ ដូច្នេះ រាល់ការប្រឡងម្តងៗ គឺអាចនឹងជាន់ថ្ងៃគ្នា ឬខុសគ្នាត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ និស្សិត នឹងពិបាកក្នុងការមើលមេរៀនផ្សេងៗគ្នា ពួកគេមិនអាចផ្តោតអារម្មណ៍មើលមេរៀនច្រើនក្នុងពេលតែមួយបានឡើយ ចុងក្រោយ លទ្ធផលនៃការប្រឡង នឹងចេញមកមិនបានល្អតាមការរំពឹងទុក និងខិតខំប្រឹងប្រែងរបស់អ្នកសិក្សាឡើយ។

៤.ចាប់យកជំនាញមួយមិនច្បាស់លាស់
នៅពេលដែលនិស្សិតសិក្សា២ មុខជំនាញ ហើយការសិក្សាមិនសូវបានល្អទៀត ប្រាកដណាស់អ្នកសិក្សាមិនអាចចាប់យកជំនាញមួយបានច្បាស់លាស់សម្រាប់ជីវិតឡើយ ព្រោះរៀនជំនាញមួយៗ តម្រូវឱ្យនិស្សិតយកចិត្តទុកដាក់ផ្តោតលើការសិក្សាលើជំនាញរបស់ខ្លួនឱ្យបានច្បាស់ ចៀសវាងចាប់ជំនាញមួយមិនបាន ហើយជំនាញមួយទៀតក៏មិនចេះប្រាកដ ច្បាស់ណាស់នៅពេលដែលបញ្ចប់ការសិក្សា គឺអ្នកមិនទទួលបានជំនាញមួយច្បាស់លាស់ឡើយ។

៥.បាត់បង់ឱកាសចូលរួមការងារសង្គម
មិនត្រឹមតែលទ្ធផលការសិក្សាមិនបានល្អទេ និស្សិត ក៏គ្មានឱកាសទូលំទូលាយសម្រាប់ចូលរួមការងារសង្គមមួយចំនួនដើម្បីអភិវឌ្ឍបទពិសោធការងាររបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត។ នេះ ក៏ព្រោះថា នៅពេលដែលអ្នកខិតខំប្រឹងប្រែងសិក្សាទាំង២មុខជំនាញពេក ធ្វើឱ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីចូលរួមកិច្ចការងារសង្គមឡើយ។
៦.ចំណាយថវិកាច្រើន
សម្រាប់និស្សិតអាហារូបករណ៍ មិនសូវជាបញ្ហាអ្វីឡើយ ប៉ុន្តែ ចំពោះនិស្សិតដែលបង់ថ្លៃសិក្សាពេញថ្លៃ រឿងថវិកា គឺជាបញ្ហាមួយដែលសម្រាប់ពួកគេ។
ដូច្នេះហើយ និស្សិតគ្រប់រូបគួរសិក្សាត្រឹមតែមួយជំនាញ និងមួយសាកលវិទ្យាល័យបានហើយ ដើម្បីកុំឱ្យជះឥទ្ធិពលមិនល្អសម្រាប់ខ្លួនឯងនៅពេលក្រោយ។ មួយវិញទៀត ការរៀន២មុខជំនាញក៏ជាការល្អ ប្រសិនជានិស្សិតរូបនោះ អាចគ្រប់គ្រងពេលវេលារៀនសូត្ររបស់ពួកគេបាន លទ្ធផលការសិក្សាល្អ នោះក៏មិនមែនជារឿងអាក្រក់សម្រាប់និស្សិតឡើយ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ