Connect with us

KPT+

អស្ចារ្យ! មកស្គាល់កំពូលឧបករណ៍ទាំង ៧ ដែលសុទ្ធតែបង្កើតឡើងដោយស្ត្រី

បានផុស

នៅ

ទោះបីសិទ្ធិស្ត្រីត្រូវបានផ្ដល់ឲ្យស្មើនឹងបុរសក៏ដោយ ប៉ុន្តែសមត្ថភាពពួកនាងហាក់តែមិនទាន់មានតម្លៃពេញលេញដែលមនុស្សទូទៅទទួលស្គាល់នៅឡើយ។ មានមនុស្សមួយចំនួននៅតែចាត់ទុកស្ត្រីជាមនុស្សអន់ខ្សោយសមត្ថភាពដដែល។ យ៉ាងណាការយល់ឃើញទាំងនោះពិតជាខុសហើយ! ព្រោះបើក្រឡេកមើលសមិទ្ធិផលនានាលើពិភពលោក ស្ត្រីបានបន្សល់ទុកស្នាដៃជាច្រើនដែលមិនគួរឲ្យជឿ។

ខាងក្រោមជាឧបករណ៍ជួយផ្លាស់ប្ដូរពិភពលោកដែលសុទ្ធតែបង្កើតឡើងដោយស្ត្រីទាំងអស់៖

១. កម្មវិធីកុំព្យូទ័រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកសរសេរកម្មវិធីកុំព្យូទ័រដំបូងគេបង្អស់គឺជាមនុស្សស្រី ដែលមានឈ្មោះថា Ada Lovelace។ នាងធ្លាប់ធ្វើជាការជាមួយនឹងលោក Charles Babbage ដែលជាអ្នកបង្កើតកុំព្យូទ័រនៅក្នុងសាកលវិទ្យាល័យ London ក្នុងឆ្នាំ ១៨៤២ ។

២. ខ្សែទំនាក់ទំនងបច្ចេកវិទ្យា

កំឡុងសង្គ្រាមលោកលើកទី២ តារាភាពយន្ដល្បីអ្នកស្រី Hedy Lamarr បានបង្កើតខ្សែប្រព័ន្ធទំនាក់ទំនងសម្ងាត់សម្រាប់អេកូមដែលគ្រប់គ្រងដោយវិទ្យុដំបូងគេ។ បច្ចេកវិទ្យានេះក៏បានអភិវឌ្ឍជាខ្សែ GPS និង Wi-Fi ដែលអាចប្រើដល់បច្ចុប្បន្ន។

៣. កាមេរ៉ាសវត្ថិភាព (CCTV)

ដោយសារតែមន្រ្តីប៉ូលីសឆ្លើយតបយឺតយ៉ាវចំពោះសន្តិសុខពលរដ្ឋ ក្នុងឆ្នាំ ១៩៦៩  អ្នកស្រី Marie Van Brittan Brown បានបង្កើតកាមេរ៉ាសុវត្ថិភាព (CCTV) ដើម្បីជួយប្រជាជនធានាបាននូវសន្តិសុខផ្ទាល់ខ្លួន។ ការច្នៃប្រឌិតនេះជះឥទ្ធិពលលើប្រព័ន្ធស៊ីស៊ីធីស៊ីទំនើបដែលប្រើសម្រាប់ការពារសន្តិសុខតាមផ្ទះនិងការងារប៉ូលីសដល់សព្វថ្ងៃ។

៤. ជណ្តើររត់គេចពេលមានអាសន្ន (ឬភ្លើងឆេះ)

នៅក្នុងឆ្នាំ១៨៨៧ អ្នកស្រី Anna Connelly បានបង្កើតជណ្តើររត់គេចពេលមានអាសន្ន ឬភ្លើងឆេះជាលើកដំបូង។ វាបានជួយសង្រ្គោះជីវិតមនុស្សជាច្រើន នៅពេលមានភ្លើងឆេះផ្ទះ ព្រោះពួកគេអាចរត់គេចតាមជណ្ដើរនោះបាន។

៥. ថាមពលកម្ដៅព្រះអាទិត្យ (Solar)

ថាមពលកម្ដៅព្រះអាទិត្យដែលប្រើសម្រាប់លំនៅដ្ឋានជំនួសអគ្គីសនី ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិត Maria Telkes ក្នុងឆ្នាំ ១៩៤៧ ។

៦. ទូទឹកកក

ទូទឹកកកត្រូវបានបង្កើតដោយអ្នកស្រី Florence Parpart ក្នុងឆ្នាំ១៩១៤។

៧. ពោងសង្រ្គោះ

ក្នុងឆ្នាំ ១៨៨២ អ្នកស្រី Maria Beasely បានបង្កើតពោងសង្រ្គោះមុនដំបូងគេ ព្រោះតែអ្នកស្រីចង់ជួយកាត់បន្ថយ និងបញ្ឈប់ការស្លាប់ដោយសារតែការលង់ទឹក។ អ្នកស្រីបានបង្កើតពោងសង្រ្គោះជោគជ័យ ហើយវាបានជួយសង្រ្គោះជីវិតមនុស្សរាប់លាននាក់រហូតដល់សព្វថ្ងៃនេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ SOROPTINIST

ចុចអាន៖អ្វីខ្លះ​លោក BILL GATES ចំណាយ​ប្រាក់​មិន​ស្ដាយ និង​អ្វីខ្លះ​លោក​បដិសេធ​មិន​ចំណាយ

ចុចអាន៖គូស្នេហ៍មិនទាន់រៀបការទៅជួលបន្ទប់នៅឌូបៃ នឹង​ប្រឈម…..

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម