Connect with us

KPT+

ស្ថាបនិក MAJOR CINEPLEX ថា ការ​ធ្វើ​ជំនួញ​មិន​ខុស​ពី​ការ​ឡើង​ភ្នំ បើ​មើល​ក្រោយ​នឹង​ត្រូវ​ចាញ់

បានផុស

នៅ

លោក​ Mogul Vicha Poolvaraluck ស្ថាបនិក​រោងភាពយន្ត Major Cineplex​ មានប្រសាសន៍ថា “ការ​ធ្វើ​ជំនួញ​ប្រៀប​ដូចជា​ការ​ឡើង​ភ្នំ អ្នក​ត្រូវ​តែ​បន្ត​ដំណើរ ដោយ​មិន​ត្រូវ​ក្រឡេក​ចុះ​មក​ក្រោម​ឡើយ”។ លោក​បន្ថែម​ថា “នៅ​ពេល​ក្រឡេក​ចុះក្រោម វា​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​គិត​ខ្លាំង​ឡើងៗ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគ្រិន​រូប​នេះ​បាន​ប្រាប់​ប្រវត្តិ​ខ្លួនឯង​ថា ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ លោក​បាន​ធ្វើ​ការងារ​ផ្នែក​អចលនទ្រព្យ។ នៅមុនឆ្នាំ ១៩៩០   ការហូរចូលនៃរោងភាពយន្ត​បរទេស​ធ្វើ​ឲ្យ​រោង​ភាពយន្ត​របស់​ឪពុក​លោក​ចាប់ផ្តើមមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា។ ដូច្នេះ លោក​លា​ឈប់​ពី​ការងារ ហើយ​ងាក​មក​រកស៊ី​ក្នុង​វិស័យរោងភាពយន្តវិញ។

នៅ​ពេល​រោងភាពយន្ត​អូស្ត្រាលី និង​អាមេរិក​ហូរ​ចូល​ប្រទេសថៃ អាជីវកម្ម​ក្នុង​ស្រុក​បិទទ្វា​ជា​បណ្តើរៗ ហើយ​អាជីវកម្ម​របស់​ឪពុក​លោក​ក៏ត្រូវដួលដែរ។ ពេលនោះ​លោក​បាន​ចាប់​ដំណើរការ​សាកល្បង​រោង​ភាពយន្ត Major Cineplex មួយ​រយៈ លុះ​ឃើញ​លទ្ធផល​ល្អ ក៏​សម្រេច​បើក​ជា​ផ្លូវការ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ ១៩៩៥ ។ ក្រៅ​ពី​នេះ​លោក​បាន​បើក​ក្រុមហ៊ុន Major Cineplex Pinklao ផ្សារ​ទំនិញ និង​រួមបញ្ចូលកន្លែងលក់រាយជាច្រើនសម្រាប់ជួលផងដែរ។

មក​ទល់ពេលនេះ លោក Poolvaraluck មាន​រោង​ភាពយន្តចំនួន ១៣៥ កាន់កាប់ទូទាំងអាស៊ី​អាគ្នេយ៍ និង​ជា​ម្ចាស់ភាគហ៊ុន ៧០% នៃ​ទីផ្សារ​រោង​ភាពយន្តរួមមាន រោង​ភាពយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ​ និងប្រទេសថៃដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ផលិតកម្ម M Picture។​

ក្រៅពីនោះ បុរសវ័យ ៥៧ ឆ្នាំរូបនេះ ក៏ជាម្ចាស់ក្រុមហ៊ុន  Siam Future Development និងជា​ស្ថាបនិក​នៅ​ពី​ក្រោយ​ផ្សារ​ទំនើប​ធំៗ​របស់ថៃមួយចំនួនដូចជា Mega Banga និង Esplanade និងភោជនីយដ្ឋាន McDonald’s ទាំង ២៥០ កន្លែងទូទាំងប្រទេសថៃ។ បន្ថែមពីលើនោះទៀត សេដ្ឋីថៃរូបនេះបានបង្កើតហាងផ្ទាល់ខ្លួនគឺផ្សារ Siam Paragon ក្នុងទីក្រុងបាំងកក និងផ្សារទំនើបអ៊ីអន (AEON MALL) ក្នុងរាជធានីភ្នំពេញ។

​ងាកត្រឡប់ក្រោយ នៅក្នុងវិបត្តិសេដ្ឋកិច្ចឆ្នាំ ៩០ ប្លាយ អ្នកជំនួញដ៏មានឥទ្ធិពលរូបនេះ នៅតែក្រាញននៀលជាមួយអាជីវកម្មតពីឪពុក រហូតមានជំនួញជាច្រើននៅក្នុងដៃដូចសព្វថ្ងៃ។ លោកផ្ដល់ដំបូន្មានថា ការធ្វើជំនួញមិនខុសអីពីការឡើងភ្នំឡើយ ដាច់ខាតមិនត្រូវឈប់ ហើយបន្តឡើងរហូតដល់កំពូល នោះទើបជាជោគជ័យពិតប្រាកដ។

បច្ចុប្បន្ន លោក​ Mogul Vicha Poolvaraluck មានទ្រព្យសរុបប្រមាណជាង ៤៦៥ លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្ដី Forbes៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bangkok Post

ចុចអាន៖រឿង​និទាន​ស្នេហ៍​និង​ព័ត៌មាន​សំខាន់ៗ​អំពី​ព្រះ​មហាក្សត្រី​ នៃ​ប្រទេស​ប៊ូតង់

ចុចអាន៖រឿងរ៉ាវ​ដ៏​អស្ចារ្យ​អំពី​​លោកនាយក​រដ្ឋមន្ត្រី​នៃ​​អារ៉ាប​់រួម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម