សង្កេតភាសាកាយវិការទាំងនេះ អ្នកនឹងដឹងថាគេកំពុងគិតអី! – Kampuchea Thmey Daily
Connect with us

KPT+

សង្កេតភាសាកាយវិការទាំងនេះ អ្នកនឹងដឹងថាគេកំពុងគិតអី!

Published

on

បើចង់ដឹងថា នរណាម្នាក់គិតអ្វីពេលកំពុងសន្ទនាជាមួយយើង ហាក់មិនពិបាកពេកនោះទេ! គ្រាន់តែសង្កេតកាយវិការរបស់គេបន្តិច ក៏អាចដឹងថាគេមានអារម្មណ៍បែបណាចំពោះការសន្ទនានេះបានដែរ។ ទឹកមុខ កែវភ្នែក សកម្មភាពដៃឬជើង សុទ្ធតែអាចបង្ហាញប្រាប់អ្នកដទៃអំពីបុគ្គលិកលក្ខណៈនិងអារម្មណ៍របស់គេបានយ៉ាងងាយ។ តោះ! មកសង្កេតជាមួយ KPT Plus!

អង្គុយឬឈរងាកខ្លួន

កាយវិការនេះបង្ហាញថា ដៃគូសន្ទនារបស់យើងកំពុងតែមានអារម្មណ៍មិនស្រួល គ្មានសុវត្ថិភាព និងមិនសូវទុកចិត្តលើខ្លួនឯង។

ក្រពាត់ដៃឬខ្វែងជើង

កាយវិការបែបនេះមានន័យថា គេមានអារម្មណ៍មិនទុកចិត្តក្នុងការសន្ទនាជាមួយយើង និងចង់បង្ហាញថា គេចង់ការពាខ្លួនឯង។

រសាប់រសល់

កាយវិការម្ដងច្រូងសក់ ម្ដងមើលនាឡិកាឬ​ប៉ះចិញ្ចៀន បានន័យថា គេកំពុងមានអារម្មណ៍រសាប់រសល់និងធុញទ្រាន់ ។

ការត្រដុស ក

ការត្រដុសកបង្ហាញថា គេមានអារម្មណ៍តានតឹងនិងថប់បារម្ភ។

ខាំក្រចក

ការខាំក្រចកជួនកាលចង់បង្ហាញថា គេកំពុងតានតឹងស្មុគស្មាញ និងជួនកាលចង់បង្ហាញថា គេភ័យ។

​មិនសម្លឹងចំឬមិនដាក់ភ្នែក

ទង្វើបែបនេះចង់បង្ហាញថា គេខ្វះទំនុកចិត្តលើខ្លួនឯង មួយវិញទៀតគឺបង្ហាញការមិនចូលចិត្តនឹងអ្នកសន្ទនាជាមួយ។

អារម្មណ៍មិនជាប់ខ្លួន

អារម្មណ៍ហោះហើរអណ្ដែតអណ្ដូង បង្ហាញថា គេមិនឲ្យតម្លៃនិងមិនគោរពលើដៃគូសន្ទនាទេ ។

ភ្នែកក្រឡិបក្រឡាប់

កែវភ្នែកបែបនេះ បង្ហាញថាគេធុញទ្រាន់ឬមានអារម្មណ៍រំខាន និងមិនយកចិត្តទុកដាក់ជាមួយយើងទេ។

មិនញញឹម

ការដែលគេមិនញញឹមញញែម គឺមានន័យថាគេកំពុងមានទុក្ខព្រួយ ហើយគេកំពុងតែបង្ខំខ្លួនឯងមកនិយាយជាមួយយើង។

ស្ងប់ស្ងាត់ពេក

ខណៈកំពុងនិយាយគ្នា គេបែរជាស្ងប់ស្ងាត់ខ្លាំង បានន័យថា គេលែងយកចិត្តទុកដាក់នឹងយើងហើយ និងមិនចាត់ទុកការសន្ទនានេះថាសំខាន់ទៀតទេ៕

 ប្រែសម្រួល៖ សន្យា

ចុចអាន៖ ៦ល្បិច​ដោះស្រាយ​ជាមួយ​មនុស្សនិយាយច្រើន បាន​យ៉ាង​មាន​ប្រសិទ្ធភាព

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម