KPT+
ឆ្នាំ ២០២៣ កំពូលអ្នកនយោបាយ ៩ រូប មានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក
អ្នកនយោបាយរកលុយបានភាគច្រើនពីប្រាក់ខែ ប៉ុន្តែពួកគេអាចមានទ្រព្យសម្បត្តិ ឬអាជីវកម្ម មួយចំនួនដែលរួមចំណែកដល់ទ្រព្យសម្បត្តិសុទ្ធទាំងអស់។ ប៉ុន្តែមិនមែនអ្នកនយោបាយទាំងអស់ ធ្វើការលើប្រាក់ខែដែលមានកំណត់នោះទេ ហើយមានមនុស្សតិចណាស់មានទ្រព្យសុទ្ធរាប់ពាន់លានដុល្លារ រួមមានផ្ទះវីឡា និងការប្រមូលរថយន្ត និងទម្រង់អចលនទ្រព្យផ្សេងទៀត ខណៈទ្រព្យសម្បត្តិភាគច្រើនបានមកពីលុយគ្រួសារ ប៉ុន្តែសម្រាប់ប្រភពភាគច្រើនមិនច្បាស់លាស់ទេ។
ខាងក្រោមនេះ កម្ពុជាថ្មីបានលម្អិតអំពីទ្រព្យសម្បត្តិ និងប្រភពច្បាស់លាស់ពីបញ្ជីអ្នកនយោបាយដែលមានជាងគេបំផុតទាំង ៩ នៅលើពិភពលោក ។
១ លោក Michael Bloomberg

Michael Bloomberg គឺជាអ្នកនយោបាយដែលមានជាងគេបំផុតក្នុងឆ្នាំ ២០២៣ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រហែល ៧៦.៨ ពាន់លានដុល្លារ។ លោកបានបម្រើការជាអភិបាលក្រុងញូវយ៉កអស់រយៈពេល ១២ ឆ្នាំ ដែលជាបុគ្គលម្នាក់ក្នុងចំនោមបុគ្គល ៤ នាក់ដែលបម្រើបានយូរជាងគេ។ លោកបានបង្កើតសាលាធម្មនុញ្ញសាធារណៈ កសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុងឡើងវិញ គំនិតផ្តួចផ្តើមសុខភាពសាធារណៈ និងអ្វីៗជាច្រើនទៀតក្នុងនាមជាអភិបាលក្រុងញូវយ៉ក។អ្នកនយោបាយរូបនេះក៏ជាសប្បុរសជនដ៏សំខាន់ម្នាក់បានបរិច្ចាគប្រាក់ជាង ១២.៧ ពាន់លានដុល្លារសម្រាប់ការគ្រប់គ្រងកាំភ្លើង ការប្រែប្រួលអាកាសធាតុ និងមូលហេតុផ្សេងទៀត។
២ លោក វ្ល៉ាឌីមៀ ពូទីន

លោក វ្ល៉ាឌីមៀ ពូទីន ជាអ្នកនយោបាយមានជាងគេទី ២ ខណៈទ្រព្យសម្បត្តិអាចប្រែប្រួលពី ៧០ ទៅ ២០០ ពាន់លាន ដែលតួលេខពិតប្រាកដមិនត្រូវបានគេដឹងឡើយ។ ពូទីនគឺជាប្រធានាធិបតីរុស្ស៊ីតាំងពីឆ្នាំ ២០១២ និងពីមុនពីឆ្នាំ២០០០ ដល់ឆ្នាំ ២០០៨ ហើយបានធ្វើជានាយករដ្ឋមន្ត្រីរបស់ខ្លួនពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០០និងឆ្នាំ ២០០៨ដល់ឆ្នាំ ២០១២។
ការពឹងផ្អែករបស់អឺរ៉ុបលើប្រេង និងឧស្ម័នរបស់រុស្ស៊ី គឺជាប្រភពដ៏សំខាន់នៃឥទ្ធិពលអន្តរជាតិ និងទ្រព្យសម្បត្តិរបស់លោកពូទីន។លោក ពូទីន ត្រូវបានបោះឆ្នោតជ្រើសរើសជាបុគ្គលមានអំណាចបំផុតលើពិភពលោកចំនួន៤ដង ចន្លោះឆ្នាំ២០១៣ និង ២០១៦។
៣ លោក Sheikh Mansour bin Zayed Al Nahyan

អ្នកនយោបាយរូបនេះគឺជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម និងជារដ្ឋមន្ត្រីកិច្ចការប្រធានាធិបតី។ លោកគឺជាសមាជិកនៃគ្រួសារដែលកំពុងកាន់អំណាចនៃទីក្រុង Abu Dhabi ខណៈទ្រព្យសម្បត្តិភាគច្រើនបានមកពីគ្រួសារអ្នកមាន ហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួនលោក ត្រូវគេប៉ាន់ស្មានថាមានចំនួន ៣០ ពាន់លានដុល្លារ។ Sheikh Mansour គ្រប់គ្រង Abu Dhabi United Group (ADUG) ដែលជាក្រុមហ៊ុនវិនិយោគសម្រាប់គ្រួសាររាជវង្សដែលជាម្ចាស់ក្លឹបបាល់ទាត់ Manchester City ។
៤ ស្ដេចស៊ុលតង់ Hassanal Bolkiah

ទ្រង់គឺជាស្តេចស៊ុលតង់ និងជានាយករដ្ឋមន្ត្រីរបស់ព្រុយណេ ដែលស្ថិតក្នុងចំណោមអ្នកនយោបាយដែលមានជាងគេលើពិភពលោក។ ទ្រង់គឺជាស្តេចដែលសោយរាជ្យយូរជាងគេបំផុតទីពីររបស់ពិភពលោកនាពេលបច្ចុប្បន្ន បន្ទាប់ពីព្រះមហាក្សត្រី Elizabeth II ។ រាជាអង្គនេះ កាន់កាប់រថយន្ត Rolls-Royces ចំនួន៦០០ គ្រឿង រថយន្ត Ferraris ៤៥០ គ្រឿង Bentley ៣៨០ និងរស់នៅក្នុងវិមានដ៏ធំបំផុតរបស់ពិភពលោក។ ទ្រព្យសម្បត្តិភាគច្រើន ក្រៅពីទ្រព្យសម្បត្តិគ្រួសារ គឺបានមកពីប្រេង និងឧស្ម័នរបស់ប្រទេសព្រុយណេ។
៥ Sheikh Mohammed bin Rashid al Maktoum

Sheikh Mohammed bin Rashid Al Maktoum គឺជាអនុប្រធានាធិបតី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃទីក្រុងឌូបៃ។ អាជីវកម្ម និងទ្រព្យសម្បត្តិសេដ្ឋកិច្ចរបស់ទីក្រុងឌូបៃ បានកើនឡើងច្រើនដងក្រោមការដឹកនាំរបស់លោក ដែលភាគច្រើនជាកម្មសិទ្ធិរបស់លោកសុទ្ធសាធ។ ទោះជាយ៉ាងណា ទ្រព្យសម្បត្តិភាគច្រើនបានមកពីការអភិវឌ្ឍន៍អចលនទ្រព្យ គម្រោងដ៏អស្ចារ្យរួមមានកូនកោះ Palm Jumeirah សិប្បនិម្មិត និងសណ្ឋាគារ Burj al-Arab ។ ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់លោក បានឈានដល់ប្រហែល១៤ ពាន់លានដុល្លារដែលធ្វើឲ្យលោកក្លាយជាអ្នកនយោបាយមានជាងគេបំផុត។
៦ ព្រះអង្គម្ចាស់ Mohammed bin Salman

ទ្រង់គឺជាព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអូឌីត និងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិផងដែរ។ ទោះបីបិតាទ្រង់នៅតែជាស្តេចអារ៉ាប៊ីសាអូឌីត តែអំណាច និងការគ្រប់គ្រងប្រទេសនៅតែស្ថិតក្នុងដៃរបស់ទ្រង់ដដែល។ ក្សត្រអង្គនេះ មានទ្រព្យសម្បត្តិប្រមាណ ៨ ពាន់លានដុល្លារ Mohammed គឺជាអ្នកនយោបាយដ៏មានបំផុតម្នាក់ក្នុងពិភពលោកឆ្នាំ ២០២៣។
៧ លោក Silvio Berlusconi

Silvio Berlusconi គឺជាអ្នកនយោបាយមកពីប្រទេសអ៊ីតាលី ហើយក៏ជាជនជាតិអ៊ីតាលីដែលមានជាងគេផងដែរ។លោកបានបម្រើការជានាយករដ្ឋមន្ត្រីពីឆ្នាំ ១៩៩៤ដល់ ១៩៩៥, ២០០១ ដល់ ២០០៦ និង ២០០៨ ទៅ ២០១១។ លោកគឺជានាយករដ្ឋមន្ត្រីអ៊ីតាលីដែលកាន់អំណាចយូរបំផុតក្រោយសង្គ្រាម និងជានាយករដ្ឋមន្ត្រីយូរបំផុតទីបីចាប់តាំងពីការបង្រួបបង្រួមអ៊ីតាលី។ Berlusconi គឺជាអ្នកជំនួញដ៏ល្បីម្នាក់ដែលមានទ្រព្យសម្បត្តិនៅក្នុងទូរទស្សន៍ កាសែត ការបោះពុម្ពផ្សាយ ភាពយន្ត ហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និងកីឡា។ គិតត្រឹមពេលនេះ ទ្រព្យសម្បត្តិសុទ្ធរបស់លោកគឺប្រហែល៨ ពាន់លានដុល្លារ ដែលភាគច្រើនបានមកពីការបណ្តាក់ទុនអាជីវកម្មដែលបានពង្រីកយ៉ាងច្រើន។
៨ លោកស្រី Imelda Marcos

គាត់គឺជាស្ត្រីដំបូងគេដែលត្រូវបានបង្ហាញនៅក្នុងបញ្ជីអ្នកនយោបាយមានជាងគេ និងមានមានទ្រព្យ ៥ ពាន់លានដុល្លាររបស់ពិភពលោក និងក្នុងប្រទេសហ្វីលីពីន។ គាត់គឺជាស្រ្តីមេម៉ាយរបស់អតីតប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ដែលបានបម្រើការជាស្ត្រីទីមួយពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៨៦ និងទទួលបានអំណាចដ៏អស្ចារ្យ។ Imelda ត្រូវបានគេស្គាល់ថាជា មេអំបៅដែក សម្រាប់ការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរបស់នាងដើម្បីដោះស្រាយនយោបាយ។
៩ លោក គីម ជុងអ៊ុន

លោក គីម ជុងអ៊ុន គឺជាមេដឹកនាំផ្តាច់ការ និងជាមេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង ហើយក៏ជាមេដឹកនាំគណបក្សពលករកូរ៉េ (WPK) ផងដែរ។ មុនពេលលោក គីម ជុងអ៊ុន ឪពុក និងជីតាបានគ្រប់គ្រងប្រទេសកូរ៉េខាងជើងនៅក្រោមរបបផ្តាច់ការទាំងស្រុង ហើយគាត់នៅតែបន្តធ្វើដូចគ្នា។ លោកត្រូវបានគេស្គាល់ថាមានជីវិតដ៏ប្រណិត ហើយជាម្ចាស់វិមានប្រណីតចំនួន១៧ នៅជុំវិញប្រទេស កងនាវានៃរថយន្តទំនើបចំនួន១០០ យន្តហោះឯកជន និងទូកទេសចរណ៍កម្ពស់ ១០០ហ្វីត។ លោកមានទ្រព្យសម្បត្តិសរុបប្រហែល ៥.២ ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាអ្នកនយោបាយដែលមានជាងគេក្នុងបញ្ចីនេះផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រធានាធិបតី និង នាយករដ្ឋមន្ត្រី ៨ រូប មានជាងគេបំផុត នាឆ្នាំ ២០២៣
ចុចអាន៖ស្ដេច ១០ អង្គ ល្បីល្បាញមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងឆ្នាំ ២០២៣

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ