KPT+
៥ មូលហេតុ អ្នកជំនាញណែនាំឲ្យជម្រុះកោសិកាចាស់រាល់ថ្ងៃ
គ្រូពេទ្យជំនាញខាងសើស្បែក Michelle Henry ដែលទទួលស្គាល់ដោយក្រុមប្រឹក្សាមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានណែនាំថា យើងគួរតែជម្រុះកោសិកាជារៀងរាល់ថ្ងៃព្រោះវាមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់ស្បែកដូចជា ៖

១. ធ្វើឲ្យស្បែកភ្លឺ
តាមធម្មជាតិកោសិកាស្បែកកើតឡើងថ្មីរាល់ ២៨ ថ្ងៃម្ដងធ្វើឲ្យស្បែករបស់អ្នកភ្លឺស្រស់ថ្លាជាងមុន ក្នុងករណីកោសិកាចាស់នៅតោងជាប់ស្បែកនោះយើងមិនអាចឃើញភាពស្រស់ស្អាតពីកោសិកាថ្មីទេ ។

២. ការពារស្ទះរន្ធញើស
ការជម្រុះកោសិកាជួយសម្អាតស្បែកមុខពីធូលីក្នុងរន្ធរោមដែលពិបាកសម្អាតដោយសាប៊ូលាងមុខជាប្រចាំ ជាពិសេសការពារមិនឲ្យរន្ធរោមរីកធំ និងការពារការឡើងមុនទៀតផង ។

៣. ប្រើផលិតផលបានផលល្អ
ស្បែកដែលពោរពេញដោយកោសិកាចាស់នឹងទប់ស្កាត់គ្រឿងផ្សំល្អៗពីការជ្រៀបចូលទៅចិញ្ចឹមស្បែក ដូច្នេះផលិតផលរបស់អ្នកអាចមិនផ្ដល់ផលល្អដូចអ្នកដទៃដែលគេជម្រុះកោសិកាចាស់ទៀងទាត់ទេ ។

៤. ស្បែកស្អាត និងមានពណ៌ស្មើគ្នា
ការជម្រុះកោសិកាធ្វើឱ្យផ្ទៃស្បែករលោងដោយជម្រះនូវកោសិកាស្ងួត ស្នាមអុចខ្មៅ ដែលជួយឱ្យស្បែករាបស្មើ និងកាត់បន្ថយស្បែកខ្មៅស្រអាប់ ។

៥. ផាត់មុខចូល
ស្បែកកាន់តែទន់រលោង គ្រឿងសម្អាងកាន់តែម៉ត់ស្អាតនៅលើមុខ លើសពីនេះកាកសំណល់គ្រឿងសម្អាតនឹងមិនស៊ីស្បែកមុខបង្កទៅជាមុន ឬរីករន្ធរោមទេ ។

សូមបញ្ជាក់ដែរថាមានគ្រឿងផ្សំជម្រុះកោសិកាមួយចំនួនស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូនប្រើមិនបានទេដូចជា Salicylic Acid ជាដើម ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ កំហុសធំៗ ៦ យ៉ាង ស្រីៗតែងធ្វើឲ្យ Skincare បាត់បង់ប្រសិទ្ធភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ