KPT+
៧ យ៉ាង ធ្វើឲ្យធាត់ដោយមិនដឹងខ្លួន
ការឡើងទម្ងន់ដែលប៉ះពាល់ដល់ស្ថានភាពរាងកាយនៃការលើសទម្ងន់ ឬធាត់ ប្រហែលជាមូលហេតុ អាចមកពីអ្វីដែលនៅជិតរាងកាយ ខណៈពេលយើងមិនបានដឹងខ្លួន។ ទោះយ៉ាងណាមានវិធីនៃការទទួលទានអាហារ ៧ យ៉ាង អាចជាមូលហេតុធំ នៃការទម្ងន់របស់យើង ចំពោះអ្នកខ្លះប្រាកដជាធ្វើវាជាទម្លាប់ថែមទៀត។

១ ញ៉ាំលឿនពេក
បរិភោគអាហារឆាប់រហ័ស មិនទំពាឲ្យបានហ្មត់ល្អ អាចធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន ហើយអាចបណ្ដាលឲ្យមានទំនោរទៅរកការធាត់។ ក្រៅពីរាងកាយត្រូវការពេលវេលាច្រើនក្នុងការរំលាយ។ កុំភ្លេចថានៅពេលដែលយើងញ៉ាំ វានឹងត្រូវរង់ចាំសញ្ញាបញ្ជូនទៅកាន់ខួរក្បាល។ ដូច្នេះសូមញ៉ាំយឺត ៗ ទំពាឲ្យហ្មត់ ដើម្បីឲ្យសញ្ញាជួយបញ្ជូនទៅខួរក្បាល។
២ ផឹកតិច
នៅក្នុងជីវិតប្រចាំថ្ងៃ យើងមានការស្រាវជ្រាវដែលបង្ហាញថា ១៦-២៨% នៃមនុស្សពេញវ័យ ផឹកទឹកតិចជាងតម្រូវការដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ។ មានការសិក្សាគួរឲ្យចាប់អារម្មណ៍មួយនិយាយថា ប្រសិនបើយើងផឹកទឹកមិនគ្រប់គ្រាន់ រាងកាយនឹងមានអារម្មណ៍ស្រេកទឹក។ ហើយប្រហែលជាការស្រេកទឹកត្រូវបានបកស្រាយខុសដោយរាងកាយថាជាការស្រេកឃ្លាន ធ្វើឲ្យយើងញ៉ាំអាហារកាន់តែច្រើន។
៣ ចូលរួមសង្គមច្រើនពេក
គ្រប់គ្នាត្រូវជាផ្នែកមួយនៃសង្គម។ ប៉ុន្តែពេលខ្លះសង្គមអាចបណ្ដាលឲ្យយើងឡើងទម្ងន់ ឧទាហរណ៍ យើងចូលសង្គមដោយការផឹកស្រាបៀរជាប្រចាំដោយការហូបសាច់។ ជាការពិត មនុស្សមានទំនោរញ៉ាំរបស់ដូចក្រុមដែលយើងទៅជាមួយ ក៏ដូចជាអ្នកដែលចូលចិត្តហាត់ប្រាណ មនុស្សនៅក្នុងក្រុមនេះ ទំនងជាធ្វើលំហាត់ប្រាណ រួមទាំងការបរិភោគអាហារដែលមានប្រយោជន៍ផងដែរ។

៤ អង្គុយយូរពេក
អង្គុយពី ៩ទៅ ១១ម៉ោងក្នុងមួយថ្ងៃ មានការសិក្សាដែលបង្ហាញពីទំនោរក្នុងការឡើងទម្ងន់ ហើយហានិភ័យនៃការស្លាប់ឆាប់ជាងអ្នកដទៃថែមទៀត។ ការសិក្សាលើមនុស្ស ៦សែននាក់ បានរកឃើញថា មនុស្សពេញវ័យដែលអង្គុយលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់នៃការស្លាប់មុនអាយុ ៣៤% ។ ពួកគេក៏បានរកឃើញថា អ្នកដែលអង្គុយយូរមានទំនោរចំណាយពេលតិចក្នុងការធ្វើលំហាត់ប្រាណ។
៥ ទំហំចានបាយ ជឿឬមិនជឿ ទំហំនៃចានអាហាររបស់យើងក៏ប៉ះពាល់ដល់ការទទួលទានអាហារ និងទម្ងន់ផងដែរ។ ការសិក្សាជាង ៧២ បានរកឃើញថា មនុស្សបរិភោគច្រើនតាមទំហំចានឬពែងដែលបានបម្រើ ទោះបីជាបរិមាណអាហារដូចគ្នាក៏ដោយ ច្រើមតែលើសទម្ងន់។ នេះជាលទ្ធផលនៃភ្នែកឃើញ និងខួរក្បាលមានអារម្មណ៍ថា យើងញ៉ាំមិនគ្រប់គ្រាន់។
៦ ញ៉ាំនៅមុខទូរទស្សន៍
ញ៉ាំនៅមុខទូរទស្សន៍ពេលមើលទូរទស្សន៍អាចរីករាយ។ ប៉ុន្តែការសិក្សាបង្ហាញថាវាក៏រំខានយើងដែរ។ ហើយនៅពេលដែលបាត់បង់ការផ្ដោតអារម្មណ៍ យើងក៏មានទំនោរចង់ញ៉ាំច្រើនដែរ។
៧ ញ៉ាំតិចពេក
ការទទួលទានអាហារតិចពេកក្នុងប្រភេទនីមួយៗ មិនថាជាប្រូតេអ៊ីន បន្លែ ផ្លែឈើជាដើម ដែលការញ៉ាំតិចពេកអាចប៉ះពាល់ដល់រាងកាយរបស់យើង ធ្វើឲ្យឡើងទម្ងន់ដូចនៅអាមេរិកជាដើម។ ជាង ៧០% នៃមនុស្សលើសទម្ងន់ ឬធាត់។ មូលហេតុចម្បងគឺមកពីការមិនបរិភោគផ្លែឈើ និងបន្លែគ្រប់គ្រាន់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់