Connect with us

KPT+

អ្នកវិទ្យាសាស្ត្រចែករំលែកការស្លាប់ពោរពេញដោយភាពឈឺចាប់បំផុត

បានផុស

នៅ

មនុស្សស្លាប់មិនអាចងើបមកប្រាប់ពីបទពិសោធន៍ដោយផ្ទាល់បានទេ ទើបអ្នកវិទ្យាសាស្ត្រជាអ្នកជួយស្រាវជ្រាវពីបញ្ហាខ្លះៗដើម្បីបកស្រាយចម្ងល់ដល់មនុស្សលោក ។ ខាងក្រោមនេះជារបៀបស្លាប់ដ៏ឈឺចាប់បំផុតទាំង ៥ ៖

១. លង់ទឹក

ការឈ្លក់ទឹកធ្វើឲ្យទឹកចូលសួតបង្កការឈឺចាប់ខ្លាំងបើបូកផ្សំជាមួយភាពភ័យខ្លាច ប៉ុន្តែនឹងស្លាប់ទៅដោយស្រួលបន្ទាប់ពីអស់អុកស៊ីសែនក្នុងរាងកាយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ចាក់ថ្នាំសម្លាប់

វិធីចាក់ថ្នាំដំបូងឡើយមាន ៣ ដំណាក់កាលដើម្បីបន្ថយការឈឺចាប់មុនពេលគាំងបេះដូង ក្រោយមករដ្ឋមួយចំនួនបន្សល់ទុកតែការចាក់ថ្នាំម្ដងប៉ុណ្ណោះគឺ ប៉ូតាស្យូមក្លរួ ដូច្នេះអ្នកទោសនឹងទទួលបានការឈឺចាប់ពេញទំហឹងតែម្ដង ។

៣. ឆក់

ចរន្តអគ្គិសនី​ដែល​ឆ្លង​កាត់​រាងកាយ​​ធ្វើ​ឱ្យ​សាច់ដុំ​រឹប​បណ្តាល​ឱ្យ​បាក់ឆ្អឹង ហើយជាលិកាហើមយ៉ាងឈឺចាប់ ស្បែកប្រែជាក្រហមមានស្នាមប្រេះ លើសពីនេះគ្រាប់ភ្នែកអាចលៀនចេញទៀតផង ។ 

៤. ងើបពីទឹកជ្រៅភ្លាមៗ

នៅក្នុងទឹកជ្រៅតម្រូវឲ្យអ្នកជ្រមុជទឹកដកដង្ហើមពីឧស្ម័នដែលផ្ទុកម៉ូលេគុលអុកស៊ីសែននិងអាសូតច្រើនជាងធម្មតា លុះគាត់ងើបពីទឹកភ្លាមអាសូតដែលប្រើមិនអស់អាចបំផ្លាញជាលិកានិងសាច់ដុំរហូតដល់ស្លាប់ ។

៥. ឆេះ

ជនរងគ្រោះឈ្លក់ផ្សែងនឹងដកដង្ហើមទាំងខ្យល់ក្ដៅ ចំណែកឯស្បែកវិញរលាករួចប្រែពណ៌ខ្មៅដល់ថ្នាក់ប្រេះដូចរបកស្បែក ។

យ៉ាងណាមិញ គ្មាននរណាម្នាក់អាចមើលឃើញពីសេចក្ដីស្លាប់បានទេមានតែប្រុងប្រយ័ត្ន និងចេះស្រលាញ់សុខភាពប៉ុណ្ណោះដែលអាចទៅរួច ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ មកដឹងពីមូលហេតុប្លែកៗ នៃការស្លាប់ ១០ ករណី កើតឡើងក្នុងទិដ្ឋភាពពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៧ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម