KPT+
ផ្លាកលេខឡានអក្សរ “R” ដេញថ្លៃនៅ ហុងកុង ក្នុងតម្លៃជាង ៣ លានដុល្លារ
ស្លាកលេខរថយន្តផ្ទាល់ខ្លួនអក្សរ “R” លក់ចេញក្នុងតម្លៃជាង ២៥ លានដុល្លារហុងកុង (៣,១៨ លានដុល្លារ) នៅឯការដេញថ្លៃរបស់រដ្ឋាភិបាលដែលជាតម្លៃខ្ពស់បំផុតទីពីរនៅក្នុងទីក្រុងហុងកុង ។
ផ្លាកលេខនេះគឺជា ផ្លាកលេខមួយក្នុងចំណោម ៤៩ ដែលត្រូវដាក់នៅឯការដេញថ្លៃប្រចាំឆ្នាំរៀបចំដោយនាយកដ្ឋានដឹកជញ្ជូនកាលពីថ្ងៃអាទិត្យ ទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ ។

ការដេញថ្លៃផ្លាកលេខ “R” បានចាប់ផ្តើមនៅតម្លៃ ៥ ពាន់ដុល្លារហុងកុង បន្ទាប់ពីប្រហែល ៦០ ជុំ ញញួរបានទម្លាក់ចុះក្នុងតម្លៃ ២៥,៥ លានដុល្លារហុងកុង ។ ចំណែកផ្លាកលេខថ្លៃបំផុតក្នុងទីក្រុងហុងកុងគឺអក្សរ “W” លក់ក្នុងតម្លៃ ២៦ លានដុល្លារហុងកុងក្នុងខែមីនា ឆ្នាំ ២០២១ ប្រហែលថ្លៃជាងតម្លៃដើមដល់ទៅ ៥,២០០ ដងឯណោះ ។

ទន្ទឹមនេះអ្នកឈ្នះក្នុងការដេញថ្លៃមិនបានឆ្លើយតបទៅនឹងការសាកសួរប្រព័ន្ធផ្សព្វផ្សាយណាទាំងអស់នៅពេលដែលនាងចាកចេញពីសាលដេញថ្លៃនៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ Wan Chai ។ ក្នុងថ្ងៃតែមួយស្លាកលេខ “292” លក់ក្នុងតម្លៃ ៨៥០,០០០ ដុល្លារហុងកុង ដែលជាការដេញថ្លៃខ្ពស់បំផុតទីពីរបន្ទាប់ពីអក្សរ “R” ។

បើតាមលេខាធិការផ្នែកដឹកជញ្ជូននិងភស្តុភារលោក Lam Sai-hung បាននិយាយនៅលើប្លុករបស់គាត់កាលពីថ្ងៃសៅរ៍ថា ការលក់ស្លាកសញ្ញាចុះបញ្ជីយានយន្តផ្ទាល់ខ្លួនបានរកប្រាក់បានជិត ៦០០ លានដុល្លារហុងកុងសម្រាប់រដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាល្បីម្នាក់ចំណាយប្រាក់ជិត ២០ម៉ឺនដុល្លារ ដេញថ្លៃបន្តោងខ្សែកព្រះនាង Diana

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?