KPT+
ពេលជីវិតជួបការលំបាក តើគួរតស៊ូនឹងវាយ៉ាងណា?
យើងម្នាក់ៗតែងតែប្រឈមមុខនឹងបទពិសោធន៍ដ៏លំបាកនៅចំណុចណាមួយនៃដំណើរជីវិត។ អ្នកខ្លះទទួលបានសំណាងល្អច្រើន ចំណែកអ្នកខ្លះទៀតទទួលបាននូររឿងមិនសមប្រកបផ្ទួនៗ។ គ្មាននរណាម្នាក់អាចគេចបានពីបញ្ហាជីវិតឡើយ គ្រាន់តែភាពខុសគ្នានោះគឺថា តើមនុស្សម្នាក់ៗអាចចេញពីស្ថានភាពនោះដោយរបៀបណា? តើពួកគេតស៊ូកម្រិតណា? តើពួកគេរឹងមាំជាងមុនប៉ុណ្ណាបន្ទាប់ពីបានដួល? យើងទាំងអស់គ្នាមានជម្រើសក្នុងជីវិតរបស់យើងខ្លួនឯង។ យើងម្នាក់ៗសុទ្ធតែអាចទន់ជ្រាយ ប៉ុន្តែយើងក៏មានសិទ្ធិជ្រើសរើសរឹងមាំបានដែរ។ តើអ្វីដែលនាំឲ្យយើងអាចរឹងមាំជាងមុនបានទៅ?
ទុកឱ្យរឿងអាក្រក់ទាំងឡាយកន្លងទៅ
ពេលខ្លះការឲ្យនរណាម្នាក់រឬអ្វីមួយដែលយើងកំពុងស្រឡាញ់ទៅឆ្ងាយពីយើង គឺជារឿងដែលពិបាកបំផុត។ វាមានអារម្មណ៍ដូចជាច្រៀកផ្នែកណាមួយរបស់រាងកាយយើងអ៊ីចឹង។ មិនត្រឹមតែលំបាក តែវារឹតតែមិនអាចទៅរួចបើឲ្យព្យាយាមធ្វើរឿងទាំងនេះទាំងបង្ខំកាយចិត្ត។ យើងប្រាកដជាមានអារម្មណ៍ថា មានសម្ពាធនៅក្នុងទ្រូងខ្លាំងណាស់ ហើយអាចនឹងចាប់ផ្តើមយំដោយមិនខ្លាចខ្មាសគេទៀតផង។ ត្រូវចងចាំថា គ្មានអ្វីលើលោកនេះស្ថិតស្ថេរជាដរាបទេ។ អ្នកផ្សេងក៏គេធ្លាប់ជួបរឿងឈឺចាប់ដូចយើងដែរ តែពួកគេអាចឆ្លងផុតបាន។ ទោះបីពេលខ្លះវាលំបាកយ៉ាងណាក៏ដោយ ក៏យើងជាមនុស្សម្នាក់អាចហែលឆ្លងផុត ហើយវាក៏នឹងបង្រៀនយើងឲ្យរឹងមាំជាងមុន។ សូមបោះចោលរឿងអាក្រក់គ្រប់យ៉ាងឲ្យកន្លងទៅចុះ។ កុំឱបវាទុក ទាំងមិនគួរឱប!
ឈប់បន្តទំនាក់ទំនងក្លែងក្លាយ
ជឿថា ម្នាក់ៗពិតជាមិនចង់ជួបទេនូវរឿងបែកបាក់ទាំងឡាយ។ យើងប្រាកដជាចង់សាងទំនាក់ទំនងមួយក្នុងពេលយូរអង្វែងប្រកបដោយសុភមង្គល។ ប៉ុន្តែទំនាក់ទំនងខ្លះមិនថាជា ស្នេហាឬមិត្តភាព ដែលនាំតែរឿងមួហ្មង តប់ប្រមល់ និងភាពក្លែងក្លាយ តើគួរបន្តវាធ្វើអ្វីទៀត? វាមានតែការខកចិត្ត និងឈឺចាប់ប៉ុណ្ណោះ។ បើបែបនេះ គួរហ៊ានចាកចេញពីទំនាក់ទំនងដែលគ្មានលទ្ធផលនេះតទៀត។ អនាគតរបស់យើងមិនមែនផ្ញើលើគេទេ។ គួរឈប់ចំណាយពេលឥតប្រយោជន៍ទៀតអី គួររាប់អានមនុស្សថ្មីដែលគេមានចិត្តស្មោះឲ្យយើងវិញ។
លាឈប់ពីការងារ
មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងក្នុងការស្វែងរកការងារល្អឥតខ្ចោះនោះទេ បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ។ បន្ទុករបស់មនុស្សពេលកំពុងធ្វើការគឺត្រូវបានបង្ខំឱ្យធ្វើនូវអ្វីមួយដែលខ្លួនមានអារម្មណ៍ហត់នឿយនិងធុញទ្រាន់។
មនុស្សមួយចំនួនគិតថា ពួកគេមិនល្អ ពុំមានសមត្ថភាពទើបសម្រេចបង្ខំខ្លួនឯងឲ្យស្ថិតក្នុងបរិយាកាសគួរឱ្យធុញទ្រាន់និងសម្ពាធរាប់ខែឆ្នាំ។ បើយើងមានអារម្មណ៍បែបនេះ គួរតែលាឈប់ពីការងារនោះទៅ! ការលាឈប់មិនមែនមានន័យថា យើងចាញ់ឬអន់ទេ។
ការឈប់ពីការងារដែលយើងមិនចូលចិត្តអាចជាការសម្រេចចិត្តដ៏ល្អបំផុត ព្រោះថាយើងបានធូរស្បើយផ្លូវចិត្ត និងអាចស្វែងរកកាងារថ្មីដែលសមនឹងយើង។
ប្រឈមនឹងសោកនាដកម្ម
មានរឿងជាច្រើននៅក្នុងជីវិតដែលយើងមិនអាចគ្រប់គ្រងបាន ហើយវាអាចជារឿង អាក្រក់បំផុតក្នុងជីវិតដែលយើងជួបក៏ថាបាន។ ការបាត់បង់មនុស្សជាទីស្រឡាញ់ ឬការប្រឈមនឹងជំងឺនៅក្នុងគ្រួសារ អាចបំផ្លាញផ្លូវចិត្តធ្ងន់ធ្ងរ ជាពិសេសប្រសិនបើយើងមិនមាននរណាក្រៅពីយើងជួយទេ។
ខណៈពិបាកប្រឈមនឹងរឿងរ៉ាងអាក្រក់ៗក្នុងជីវិត យើងត្រូវទទួលស្គាល់ការពិតថា ពិភពលោកនេះមិនមែនមានតែពណ៌ផ្កាឈូកស្រស់ស្អាតរហូតទេ។ ពេលខ្លះវាក៏មានពណ៌ទឹកក្រូច ពណ៌ខៀវ ឬពណ៌ខ្មៅដែរ។ យើងត្រូវក្លាហានប្រឈមទាំងរឿងល្អ និងរឿងមិនល្អទាំងឡាយ ព្រោះនេះជាការពិតរបស់មនុស្សលើផែនដី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៥ សញ្ញាបង្ហាញថាអ្នកស្ថិតក្រោមភាពតានតឹងខ្លាំងពេកហើយ
ចុចអាន៖ កុំឲ្យជីវិតដុនដាប ទាំងនេះជាហេុតផលដែលអ្នកចាំបាច់ត្រូវមានគោលការណ៍ផ្ទាល់ខ្លួន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់