Connect with us

KPT+

មកដឹងពីរឿងគួរឲ្យចាប់អារម្មណ៍ ១១ ចំណុចពីខ្ញែរសមុទ្រ

បានផុស

នៅ

ខ្ញែរសមុទ្រដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រហើយក៏ជាប្រភពអាហារល្អបំផុតសម្រាប់ត្រី និងអណ្តើកសមុទ្រ ។ ខាងក្រោមគឺជារឿងគួរឲ្យចាប់អារម្មណ៍ ១១ ចំណុចពីខ្ញែរសមុទ្រ ៖

១. ខ្ញែរសមុទ្រអាចមានអាយុច្រើនជាងដាយណូស័រ

ខ្ញែរសមុទ្រមិនមានឆ្អឹងទេដូច្នេះពិបាកស្រាវជ្រាវពីវាណាស់ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមានភស្តុតាងបង្ហាញវត្តមានរបស់ខ្ញែរសមុទ្រនៅលើផែនដីជាង ៥០០ លានឆ្នាំមកហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. វាពូកែសម្របខ្លួនជាមួយការប្រែប្រួលអាកាសធាតុ

ទោះបីជាមានរលកកម្ដៅក្នុងសមុទ្រ អាស៊ីដកើនឡើង ការនេសាទលើសកំណត់ និងឥទ្ធិពលផ្សេងៗពីមនុស្សក៏ដោយខ្ញែរសមុទ្រនៅតែរីកដុះដាលទំនងមិនរងផលប៉ះពាល់ដូចសត្វផ្សេងៗសោះ ។

៣. ខ្ញែរសមុទ្រមិនមែនត្រីទេ

ខ្ញែរសមុទ្រជាសត្វឆ្អឹងខ្នងប្រភេទ phylum Cnidaria ហើយអ្នកវិទ្យាសាស្ត្រចាត់ទុកវាជា gelatinous zooplanktonព្រោះរាងកាយមានសភាពទន់ងាយខូចខាត ។

៤. រាងកាយខ្ញែរសមុទ្របង្កឡើងពីទឹក ៩៨ ភាគរយ

ខណៈរាងកាយមនុស្សបង្កឡើងពីទឹក ៦០ ភាគរយ ខ្ញែរសមុទ្របង្កឡើងពីទឹកដល់ទៅ ៩៨ ភាគរយឯណោះទើបវាមិនមានខួរក្បាល និងបេះដូងទេ ។

៥. ជួនកាលវាមានភ្នែក

ឧទាហរណ៍ខ្ញែរសមុទ្រប្រអប់មានភ្នែក ២៤ ក្នុងនោះមាន ២ ប៉ុណ្ណោះដែលមើលឃើញពណ៌ ជាពិសេសវាអាចមើលឃើញជុំវិញខ្លួនបាន ៣៦០ ដឺក្រេទៀតផង ។

៦. ខ្ញែរសមុទ្រខ្លះមានជីវិតអមត

ខ្ញែរសមុទ្រប្រភេទ Turritopsis nutricula អាចប្ដូរកោសិកាថ្មីដើម្បីរស់នៅសារឡើងវិញដូចកើតម្ដងទៀត ។

៧. ស៊ីចំណី និងជុះកន្លែងតែមួយ

មាត់ និងរន្ធគូថរបស់វាជាបំពង់តែមួយសម្រាប់ដឹកនាំអាហារចូលទៅក្នុងពោះ ។

៨. ពួកវាកម្រធ្វើដំណើរជាក្រុមណាស់

ខ្ញែរសមុទ្រជាសត្វឯករាជ្យ បើអ្នកឃើញវានៅក្បែរគ្នានោះគឺជារឿងចៃដន្យមិនបានគ្រោងទុកទៅវិញទេ ។

៩. ខ្ញែរសមុទ្រខ្លះអាចបង្កគ្រោះថ្នាក់ខ្ពស់

យោងតាមការពិសោធន៍បានឲ្យដឹងថាខ្ញែរសមុទ្រប្រអប់មានគ្រោះថ្នាក់ជាងគេ វាផ្ទុកពិសអាចសម្លាប់មនុស្សពេញវ័យ ៦០ នាក់ក្នុងមួយក្បាល ។

១០. យើងអាចបរិភោគខ្ញែរសមុទ្រមួយចំនួន

នៅប្រទេសជប៉ុននិងកូរ៉េ គេនាំគ្នាបរិភោគខ្ញែរសមុទ្រទាំងឆៅក៏មាន កែច្នៃទៅជាមុខម្ហូបឬបង្អែមលាងមាត់ដោយសុវត្ថិភាព ។

១១. វាធ្លាប់ទៅដល់លំហអាកាស

អង្គការណាសាធ្លាប់បញ្ជូនខ្ញែរសមុទ្រទៅកាន់លំហអាកាសនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដើម្បីដឹងពីរបៀបដែលពួកគេ អាចសម្របខ្លួនទៅនឹងបរិយាកាសគ្មានទំនាញ ។

ក្រៅពីរឿងគួរឲ្យចាប់អារម្មណ៍ទាំង ១១ ខាងលើនេះ យើងងាកមកបកស្រាយពីករណីខ្ញែរសមុទ្រទិចវិញថា តើការនោមដាក់ពិតជាអាចបន្សាបពិសមែនឬអត់ តាមពិតវាអាចជួយកាត់បន្ថយការឈឺចាប់មែនតែអ្នកជំនាញមិនណែនាំទេ ។ វិធីព្យាបាលតម្រូវឲ្យអ្នកជំងឺលាងរបួសជាមួយទឹកសមុទ្រមុនសឹមបេះកន្ទុយវាចេញ បន្ទាប់មកអ្នកត្រូវត្រាំទឹកក្ដៅប្រហែលកន្លះម៉ោងទើបអាចប្រើ ibuprofen មកព្យាបាលបាន ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ មកស្គាល់សត្វ Capybara រួសរាយជាងគេបំផុតនៅលើពិភពលោក

ចុចអាន ៖ សត្វ ៥ ប្រភេទ ផុតពូជពីផែនដីគ្មានសល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម១៣ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ៣៤ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម