KPT+
ពេជ្រ ៤ ប្រភេទ ជាពណ៌កម្របំផុតលើលោក
ពេជ្រជាត្បូងមានតម្លៃជាងគេបំផុតដោយសារតែភាពស្រស់ស្អាត រឹងមាំ ជាមួយនឹងពន្លឺចែងចាំងរបស់វា ។ យោងតាម GIA វិទ្យាស្ថានត្បូងពេជ្រអាមេរិកបានឲ្យដឹងថាពេជ្រ ៤ ពណ៌ខាងក្រោមជាពេជ្រកម្របំផុតលើផែនដី ៖
១. ក្រហម
មកទល់បច្ចុប្បន្នមិនទាន់មានអ្នកស្រាវជ្រាវណាម្នាក់ដឹងពីមូលហេតុធ្វើឲ្យពេជ្រមានពណ៌ក្រហមនៅឡើយទេ លើផែនដីនេះមានពេជ្រក្រហមធម្មជាតិប្រហែល ៣០ គ្រាប់ប៉ុណ្ណោះដែលមានតម្លៃជាងមួយលានដុល្លារក្នុងមួយការាត់ ហើយទំហំធំបំផុតគឺ ៥,១១ ការាត់បន្ទាប់ពីច្នៃរួច ។

២. បៃតង

ពេជ្រពណ៌បៃតងរស់រវើកដូចដែលបានបង្ហាញនេះគឺកម្រណាស់ វាមានប្រហែល ៣០០ គ្រាប់ទេដែលលើសពីមួយការាត់ បើពេជ្រពណ៌បៃតងនោះលើសពីបីការាត់នឹងត្រូវគេដាក់នៅក្នុងសារមន្ទីរមិនខាន ។ គួរបញ្ជាក់ថាពេជ្របៃតងបានពណ៌ពីវិទ្យុសកម្មដែលផ្លាស់ទីអាតូមកាបូននៅក្នុងរចនាសម្ព័ន្ធគ្រីស្តាល់ ហើយករណីនេះអាចកើតឡើងនៅពេលពេជ្រស្ថិតនៅជិតថ្មវិទ្យុសកម្មខ្លាំង ចំណែកតម្លៃរបស់វាវិញមានចាប់ពី ៥ ម៉ឺនដុល្លាររហូតដល់ជាង ៣០ ម៉ឺនដុល្លារក្នុងមួយការាត់ ។
៣. ស្វាយ
ក្នុងធម្មជាតិគេរកឃើញពេជ្រពណ៌ស្វាយមិនដល់ ១០០ ការាត់ផង ពណ៌របស់វាបានមកពីបរិមាណដ៏ច្រើននៃសារធាតុ boron និងអ៊ីដ្រូហ្សែនដោយសារភាពកម្រទើបពេជ្រពណ៌ស្វាយមានតម្លៃថ្លៃខ្លាំងគឺ ១៥២០០ ដុល្លារសម្រាប់ទំហំ ០,៤២ ការាត់ ។

៤. ទឹកក្រូច
ពេជ្រមានពណ៌ទឹកក្រូចដោយសារភាពមិនបរិសុទ្ធនៃអាសូតដែលដាក់បញ្ចូលក្នុងបន្ទះពេជ្រកំឡុងពេលលូតលាស់យ៉ាងជ្រៅនៅក្នុងផែនដី ទន្ទឹមនេះពេជ្រពណ៌ទឹកក្រូចស្អាត បំផុតមានទំហំប្រហែល ១៤ ការាត់ ហើយធ្លាប់លក់ក្នុងតម្លៃ ២,៣៩៨,១៥១ ដុល្លារក្នុងមួយការាត់ ។

គេសន្មតថាពេជ្រ ៤ ពណ៌ខាងលើជាពេជ្រពណ៌កម្របំផុតព្រោះពួកវាជាត្បូងមួយក្នុងចំណោមត្បូងមួយម៉ឺនការាត់ដែលគេជីកពីធម្មជាតិ ៕
ប្រែសម្រួល ៖ វារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ