Connect with us

KPT+

អាហារ ៨ ប្រភេទ បង្កក្លិនខ្លួនមិនល្អបំផ្លាញភាពជឿជាក់

បានផុស

នៅ

ក្លិនខ្លួនក្រអូបជាចំណុចសំខាន់ចំពោះភាពជឿជាក់របស់មនុស្សម្នាក់ៗ ចំណែកក្លិនខ្លួនមិនល្អអាចបណ្ដាលមកពីកង្វះអនាម័យនិងសុខភាពខាងក្នុងផ្ទាល់តែម្ដង ។ ដើម្បីការពារក្លិនអាក្រក់ចេញពីក្នុងរាងកាយអ្នកគប្បីជៀសវាងអាហារ ៨ ប្រភេទដូចជា ៖

១. ប្រូខូលី, ស្ពៃក្ដោប, ផ្កា ខាត់ណា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគ្រូពេទ្យសើស្បែក Lily Talakoub បានឲ្យដឹងថា ចំណីអាហារដែលផ្ទុកស្ពាន់ធ័រអាចបង្កក្លិនខ្លួនពីក្នុងរាងកាយមនុស្សមួយចំនួនទោះបីជាម្ហូបឆ្អិនក៏ដោយ ព្រោះដំណើរការរំលាយអាហារប្រភេទនេះមានបញ្ចេញក្លិនដូចស៊ុតរលួយនៅក្នុងពោះ ដែលជាហេតុផលនៃក្លិនមិនល្អពីខាងក្នុងរបស់អ្នក ដូច្នេះអ្នកគួរប្ដូរមកបរិភោគបន្លែផ្លែឈើផ្សេងវិញរួមមាន ដំឡូង ក្រូច និងផ្លែប៉េស ។

២. ខ្ទឹមស និងខ្ទឹមបារាំង

អាហារដែលធ្វើឲ្យធុំក្លិនមាត់ក៏អាចបង្កក្លិនខ្លួនដូចគ្នា ណាមួយខ្ទឹមល្បីយូរមកហើយរឿងក្លិនខ្លាំងរបស់វាសូម្បីកាហ្វេនិងត្រីកំប៉ុងក៏អាចបង្កក្លិនមាត់មិនចាញ់គ្នាប៉ុន្មានដែរ ។ រីឯវិធីទប់ទល់តម្រូវឲ្យអ្នកផឹកទឹកច្រើន និងដុសធ្មេញឲ្យបានទៀងទាត់ជាការស្រេច ។

៣. ត្រី

ជំងឺមេតាបូលីសហៅថា trimethylaminuria (TMAU) អាចធ្វើឱ្យអ្នកមានក្លិនដូចត្រីរលួយព្រោះអ្នកជំងឺមិនអាចបំបែកទ្រីមេទីលមីនដែលជាសមាសធាតុក្លិនឆ្អាបដូចត្រីបានទេ ជាទូទៅសមាសធាតុនេះត្រូវបញ្ចេញតាមទឹកនោម ដង្ហើម ញើស និងទឹកកាម ។ លើសពីក្លិនដ៏អាក្រក់ជំងឺTMAU មិនមានវិធីព្យាបាលទេ មានតែវិធីកាត់បន្ថយក្លិនប៉ុណ្ណោះ ។

៤. សាច់គោ

អ្នកស្រាវជ្រាវផ្ដល់ទ្រឹស្ដីថាខ្លាញ់នៅក្នុងសាច់ក្រហមអាចពាក់ព័ន្ធជាមួយនឹងសារធាតុគីមីដែលក្លៀករបស់អ្នកផលិតនៅក្នុងក្រពេញញើស ខណៈបាក់តេរីនៅលើស្បែករបស់អ្នកចូលចិត្តអាស៊ីដខ្លាញ់ទាំងនោះទើបពួកវាបង្កើតក្លិនមិនល្អជាពិសេសដូច្នោះ ។

៥. គ្រឿងស្រវឹង

សុរាធ្វើឲ្យមាត់ស្ងួតមិនសូវផលិតទឹកមាត់ដែលមាននាទីជម្រុះកោសិកាងាប់ៗនៅក្នុងមាត់ចេញដើម្បីការពារក្លិនអាក្រក់ ណាមួយជាតិអាល់កុលក្នុងថ្លើមធ្វើប្រតិកម្មជាមួយនឹងសារធាតុគីមីផ្សេងទៀតដើម្បីបង្កើតផលរំខានដូចជាអាសេតាល់ដេអ៊ីតដែលជាវត្ថុរាវមានក្លិនអាក្រក់ខ្លាំង សរុបមកសុរាសុទ្ធតែបង្កផលប៉ះពាល់សឹងគ្រប់កន្លែងទៅហើយ ។

ក្នុងករណីក្លិនខ្លួនពិបាកទប់ទល់ខ្លាំងអ្នកអាចជ្រើសរើសគ្លីនិកគួរឲ្យទុកចិត្តសម្រាប់បម្រើសេវាកម្មព្យាបាលក្លិនក្លៀក ៕

ប្រែសម្រួល ៖​ វារី

ចុចអាន ៖ អត្ថប្រយោជន៍ ៥ យ៉ាងពីកាហ្វេខ្មៅ ល្អចំពោះសុខភាពយ៉ាងខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

ព័ត៌មានជាតិ១០ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា១៦ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១៩ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ៣១ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម