KPT+
ហេតុអ្វីមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់ទាក់ទាញចិត្តបុរសខ្លាំង?
មូលហេតុ ៦ យ៉ាងដែលភាពជឿជាក់ មានទំនុកចិត្តគឺជាសម្រស់ដែលមានគុណភាពយ៉ាងទាក់ទាញបំផុតដែលមនុស្សម្នាក់ៗ ពិសេសមនុស្សស្រី។
ភាពជឿជាក់គឺជាអ្វីមួយដែលបង្ហាញថា ពួកគេពេញចិត្តនឹងជីវិត ហើយអារម្មណ៍របស់ពួកគេចំពោះខ្លួនឯងគឺស្រស់ស្រាយ ។ មនុស្សដែលគ្មានជំនឿទុកចិត្តអាចពេលខ្លះនាំមកនូវភាពអវិជ្ជមានដែលបុរសខ្លាចរអា ព្រោះរស់ជាមួយនាងគេត្រូវដើរតួជាអ្នករងគ្រោះ លួងលោមនិងមានកំហុសជានិច្ច។

ទំនុកចិត្តគឺជាទ្រព្យសម្បត្តិសម្រាប់ទាំងពីរភេទ តែជាសម្រស់និងភាពទាក់ទាញដ៏អស្ចារ្សសម្រាប់មនុស្សស្រី។
មិនថាលើទំនាក់ទំនងផ្ទាល់ខ្លួនឬទំនាក់ទំនងនៅកន្លែងធ្វើការ ក្រេឌីតសង្គម មនុស្សគ្រប់គ្នាគោរពមនុស្សម្នាក់ ដោយសារឃើញគាត់ឬនាង មានទំនុកចិត្តខ្លួនឯងសិន ព្រោះថា៖
១ ទំនុកចិត្ត បង្ហាញពីអារម្មណ៍របស់យើងដែលវិជ្ជមានចំពោះខ្លួនឯង
ប្រសិនបើយើងមិនទាំងមានទំនុកចិត្តលើខ្លួនឯងផង តើហេតុអ្វីអ្នកផ្សេងគេមកទុកចិត្តយើង? កុំរំពឹងថាមនុស្សនឹងគាំទ្រយើងបើយើងក៏មិនដែលទាំងមិនជឿលើខ្លួនឯងដោយស្មោះផងនោះ។ ប្រសិនបើយើងមានគំនិតថាមិនមានសុវត្ថិភាពនៅក្នុងភាពជាខ្លួនយើងផង អាចឈានទៅមុខក្នុងជីវិតយ៉ាងដូចម្តេចបាន? មនុស្សប្រុសក៏មិនចង់បាននារីបែបនេះមកឈរទន្ទឹមគេដែរ។
២ ទំនុកចិត្តបញ្ជាក់ពីថាមពលនិងចំណេះដឹង

ប្រសិនបើយើងគិតថា មនុស្សប្រុសចូលចិត្តសម្រស់ជាងចំណេះ យើងជានារីបរាជ័យ ព្រោះមិនយល់ថាតាមពិតមានទំនុកចិត្តគឺមានសម្រស់។ ឈរលើទស្សនៈនិងការជឿជាក់របស់មនុស្សស្រីម្នាក់ ដែលនាងរំពឹងថាអ្នកដទៃនឹងស្តាប់នូវអ្វីដែលនាងនិយាយគឺអ្នកផ្សេងពិតជាចង់ឮនាងនិយាយពិតមែន។ ពេលមានគ្រប់គ្នាចាប់អារម្មណ៍លើនាង បុរសកាន់តែចង់បាន។
៣ ទំនុកចិត្តបង្ហាញអំពីការគិតវិជ្ជមាន

តើមានបុរសណាដែលចង់នៅក្បែរនារីណាម្នាក់ដែលមានចរិតអវិជ្ជមាន? គ្មានសូម្បីម្នាក់ពីព្រោះពួកគេចង់មានសុវត្ថិភាពហើយមិនចង់អនុញ្ញាតឱ្យចរិតមកជាឧបសគ្គបំបែរអារម្មណ៍ល្អៗនៃពួកគេចេញពីជីវិតនិងពីកិច្ចការដែលសំខាន់ជាងការរត់តាមលួងនាងទេ។ បុរសតែងតែស្រមៃចង់បាន មនុស្សស្រីដែលមានគំនិតសមហេតុផលគ្រប់គ្រងស្ថានភាពនិងបន្តទៅមុខទៀតបានដោយមិនចាំបាច់ដ្រាម៉ាច្រើន។
៤ ទំនុកចិត្តបង្ហាញពីភាពជាអ្នកដឹកនាំ
គ្មាននរណាម្នាក់ចង់ដើរតាមការណែនាំរបស់មនុស្សម្នាក់ដែលមិនមានភាពជាអ្នកដឹកនាំនោះទេ។ កាលបុរសលង់ជាមួយមនុស្សស្រីម្នាក់បើដើម្បីសិចគេអាចមិនចាំបាច់ចង់បានទំនុកចិត្តអ្វីទាំងអស់ តែបើដើម្បីដើរទៅមុខជាមួយគ្នាគេរើសយកនារីដែលរឹងមាំ។ បុរសធំមកជាមួយម្តាយដែលពួកគេស្រលាញ់បំផុតក្នុងលោក ក៏ជានិមិត្តរូបដែលគេចង់ឃើញក្នុងខ្លួនស្រីដែលមកជាគូអនាគតរបស់គេ។ ភាពជាអ្នកដឹកនាំដែលឱ្យយោបល់និងត្រួសត្រាយធ្វើឱ្យគេមានទំនុកចិត្តក្នុងការមានអ្នកមកជាមនុស្សស្រីសំខាន់របស់គេ។
៥ ទំនុកចិត្តទាក់ទាញមនុស្សសំដៅមក

ភាពជឿជាក់បង្កើតបានជាសោភ័ណភាពដែលទាក់ទាញចិត្តមនុស្ស។ ដោយសារតែមនុស្សជាច្រើនខ្វះការគោរពខ្លួនឯងខ្ពស់ ពួកគេចាប់អារម្មណ៍ពីមនុស្សដែលមានទំនុកចិត្តខ្ពស់។ ពួកគេចង់រៀនពីរបៀបដែលមនុស្សទាំងនេះរស់នៅក្នុងជីវិតរបស់ពួកគេដោយក្តីសង្ឃឹមក្នុងការត្រាប់តាមថាមពលរបស់ពួកគេ។
ការស្វែងរកវិធីដើម្បីមានទំនុកចិត្តគឺជារបៀបរស់នៅដែលគួរអោយចង់បាន ហើយមនុស្សគ្រប់គ្នាគួរតែខិតខំ។ ទោះបីជាយ៉ាងណាក៏ដោយពេលខ្លះវាអាចពិបាកក្នុងការសម្រេចបានវាពិតជាមានតម្លៃវាក្នុងរយៈពេលយូរ។
មនុស្សប្រុសជាភេទនិយមការដណ្តើមយក ។គេចង់បាននារី ដែលអ្នកណាៗក៏កោតសរសើរ៕
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖រឿងស្នេហាកម្សត់មួយ៖ «សំណូមពរដែលមិនបានសួរជារៀងរហូត»
ចុចអាន៖មនុស្សស្រីរឹងមាំនឹងមិនអត់ទ្រាំចំពោះទង្វើស្នេហាដែលមាន៧យ៉ាងនេះទេ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក