Connect with us

KPT+

រុក្ខជាតិកម្រ ៦ ដើមជិតផុតពូជពីផែនដី

បានផុស

នៅ

រុក្ខជាតិកម្រគឺសំដៅទៅលើពូជផ្លែឈើដែលមានចំនួនតិចដើមបំផុតនៅលើលោក ថែមទាំងកំពុងប្រឈមមុខនឹងការផុតពូជទៀតផង ។ ខាងក្រោមនេះជាឈ្មោះ និងព័ត៌មានខ្លះៗពីរុក្ខជាតិកម្រទាំង ៦ ដើម ៖

 ១. Caféier de Humblot

ផ្លែនេះមានទីតាំងនៅកោះ Mayotte កោះ Ngazidja និងកោះ Comoro សរុបមិនដល់ ១១០ ដើមទេ ឈ្មោះក្នុងវិទ្យាសាស្ត្ររបស់វាគឺ Coffea humblotiana ហើយកំពុងរងការគំរាមកំហែងពីការពង្រីកវិស័យកសិកម្មដែលធ្វើឲ្យបាត់បង់ជម្រក ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Pimentero de Temisas

Pimentero de Temisas មានទីតាំងនៅប្រទេសអេស្ប៉ាញ កោះកាណារី មានចំនួនតែ ៩៣ ដើមប៉ុណ្ណោះ ឈ្មោះក្នុងវិទ្យាសាស្ត្ររបស់វាគឺ Solanum lidii ។ យ៉ាងណាមិញវាត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរុក្ខជាតិកម្រដើម្បីការពារហើយ ។ 

៣. Sardinian Currant

ដើម Sardinian មានប្រហែល ៨០ ដើមនៅប្រទេសអ៊ីតាលី ខេត្ត Nuoro ឈ្មោះក្នុងវិទ្យាសាស្ត្ររបស់វាគឺ Ribes sardoum ចំណែកឯមូលហេតុចម្បងបណ្ដាលឲ្យវាជិតផុតពូជនោះ គឺមកពីចៀមព្រៃ និងពពែព្រៃ ។

៤. សារី Gergeranian 

ជាផ្លែឈើដុះនៅតំបន់ផ្កា Daralegis នៃប្រទេសអាមេនី ហើយឈ្មោះក្នុងវិទ្យាសាស្ត្រគឺ Pyrus gergerana មានតិចជាង ៥០ ដើមទៅទៀត ព្រោះបាត់បង់ទីជម្រកដូច Caféier de Humblot ដែរ ។

៥. ចេកម៉ាដាហ្គាស្កា

ជាប្រភេទចេកកម្រមានប្រហែល ៥ ដើមនៅម៉ាដាហ្គាស្កាខាងលិច ឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Ensete perrieri ទន្ទឹមនេះគេបានដាក់បញ្ចូលវាក្នុងបញ្ជី IUCN កាលពីឆ្នាំ ២០១៨ ហើយ ។

៦. Murray’s Plum 

Murray’s Plum កម្រខ្លាំង ព្រោះនៅសល់ពីរបីដើមគត់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ ឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Prunus murrayana ណាមួយគេបញ្ចូលក្នុងបញ្ជីក្រហមរួចដូចគ្នា ។

សូមបញ្ជាក់ថា បច្ចុប្បន្នមិនមានអ្នកស្រាវជ្រាវណាដឹងពីចំនួនពិតប្រាកដរបស់វាឡើយ ដូច្នេះទិន្នន័យផ្លែឈើ ៦ ដើមខាងលើបានដកស្រង់តាំងពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ មកម្ល៉េះ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ដឹងកាន់តែច្បាស់ពីសួនច្បារពុលនៅ អង់គ្លេស អាចឲ្យមនុស្សដួលសន្លប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៧ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៩ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម