Connect with us

KPT+

មានងារជាព្រះនាង Kate នៃចក្រភពអង់គ្លេស តែទ្រង់គ្រងក្រវិលតម្លៃត្រឹម ២៧ ដុល្លារប៉ុណ្ណោះ

បានផុស

នៅ

ក្នុងកម្មវិធីពានរង្វាន់ភាពយន្ត British Academy លើកទី ៧៦ វត្តមាននៃព្រះអង្គម្ចាស់និងព្រះនាងនៃប្រទេស Wales បង្កការចាប់អារម្មណ៍ជាពិសេសព្រោះទ្រង់ខានចូលរួមតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយើងងាកមកគយគន់ព្រះនាង Kate Middleton ព្រះជន្ម ៤១ វស្សាដែលបង្ហាញព្រះកាយក្នុងកម្មវិធី British Academy យើងឃើញថាទ្រង់ស្លៀករ៉ូបវែងពណ៌សវាលព្រះអង្សាមួយចំហៀងម៉ាក Alexander McQueen លម្អដោយក្រវិលម៉ាក Zara តម្លៃ ២៧ ដុល្លារប៉ុណ្ណោះ ចំណែកកាលពីឆ្នាំ ២០២០ វិញ ព្រះនាងក៏ស្លៀករ៉ូបម៉ាក Alexander McQueen ដែរ ។

ក្រៅពីនេះព្រះនាងបានជ្រើសរើសស្រោមព្រះហស្តវែងពណ៌ខ្មៅស៊ីនឹងរ៉ូប បន្ថែមជាមួយកាបូបខ្មៅនិងព្រះសុពណ៌បាទ ពណ៌មាសដ៏ប្រណិតប្រៀបដូចទេពធីតាក្នុងរឿងព្រេងបេះដាក់ ។

គួររំលឹកដែរថាព្រះនាង Kate និងព្រះអង្គម្ចាស់ William ខកខានចូលរួមកម្មវិធីឆ្នាំមុនដោយសារការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ Philip ជាព្រះបិតា ។

ដោយឡែកវត្តមានតារាកិត្តិយសក្នុងកម្មវិធីមានដូចជា Austin Butler, Viola Davis, Cate Blanchett និង Jamie Lee Curtis ជាដើម ជាពិសេសអ្នកស្រី Helen Mirren ដែលជាតារាសម្ដែងតួម្ចាស់ក្សត្រី Elizabeth II ហើយធ្លាប់ឈ្នះពានរង្វាន់ BAFTA និង អូស្ការទៀតផង ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ វិន័យ ៥ យ៉ាង តម្រូវឲ្យព្រះអង្គម្ចាស់ William ធ្វើតាម ប៉ុន្តែព្រះអនុជ Harry មិនធ្វើក៏បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤០ នាទីutes មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៥១ នាទីutes មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៥៩ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម