KPT+
ការពិតសាហាវៗពីត្រីដូហ្វីន ៧ ចំណុចមនុស្សគួរស្វែងយល់
មនុស្សជាច្រើនចូលចិត្តត្រីដូហ្វីនព្រោះរូបរាងគួរឲ្យស្រលាញ់ និងឆ្លាត ប៉ុន្តែសន្ដានវាមិនដូចសំបកក្រៅនោះឡើយ ។ ខាងក្រោមនេះជាការពិត ៧ យ៉ាងដែលយើងមិនគួរដឹងពីត្រីដូហ្វីន ៖
១. ជាអ្នកប្រមាញ់ទ្រង់ទ្រាយធំ
ពួកវារៀបចំក្រុមប្រមាញ់ដើម្បីចេញរកអាហាររួមមានត្រី បង្គារ និងមឹកជាដើម ជាមធ្យមត្រីដូហ្វីនមានទម្ងន់ប្រហែល ១១០ គីឡូក្រាម ហើយស៉ីអាហារមួយថ្ងៃ ១៥ គីឡូក្រាម ។

២. ចេះបែងចែកទឹកដី
ដូហ្វីនបែងចែកទឹកដីដើម្បីដណ្ដើមញីទុករួមភេទ និងប្រមាញ់ចំណីអាហារ បើសិនសត្វណាហ៊ានបំពានទឹកដីម្ខាងទៀតនឹងមានបញ្ហាដល់ជីវិតជាមិនខាន ។
៣. សត្វគ្រោះថ្នាក់បំផុត
ត្រីដូហ្វីនមានសាច់ដុំរឹងមាំ បូករួមជាមួយខួរក្បាលឆ្លាតវៃដែលធ្វើឲ្យមនុស្សចង់សិក្សានិងគ្រប់គ្រងវា ។
៤. មានអារម្មណ៍ផ្លូវភេទផ្ដេសផ្ដាស
សម្រាប់សត្វការរួមភេទគឺដើម្បីបន្តពូជ រីឯដូហ្វីនវិញរួមភេទដើម្បីអារម្មណ៍សុខស្រួល ដូច្នេះវាតែងតែត្រដុសប្រដាប់ភេទទៅនឹងវត្ថុ ឬ សត្វត្រីងាប់ លើសពីនេះវាធ្វើបាបអន្ទង់ខ្សោយៗដោយយកមករុំជុំវិញប្រដាប់ភេទទៀតផង ។

៥. មិនដេកបាន ៥ ថ្ងៃ
ទោះបីមិនបានដេក ៥ ថ្ងៃត្រីដូហ្វីននៅតែខ្លាំងមិនបាត់បង់ស្មារតីសូម្បីបន្តិចហើយក៏មិនដេកសងដែរ ។
៦. រំលោភបំពានផ្លូវភេទ
ជួនកាលពួកវាព្រួតគ្នាចាប់ត្រីញីរំលោភនិងប្រើអំពើហិង្សាជាក្រុមរាប់សប្ដាហ៍ឯណោះ រហូតដល់ឆ្អែតឆ្អន់ទើបដោះលែង ។

៧. ជាឃាតក
ត្រីនេះចូលចិត្តសម្លាប់សត្វទុកជាការកម្សាន្ត ពេលខ្លះវាសម្លាប់កូនត្រីដូហ្វីនដើម្បីបន្តពូជជាមួយម្ដាយដែលកូនងាប់ ។
សរុបមកត្រីដូហ្វីនដែលធ្លាប់តែជាមិត្តល្អរបស់មនុស្សក៏មានចំណុចអាក្រក់ច្រើនមិនតិចដែរ ដូច្នេះអត្ថបទខាងលើនេះអាចធ្វើឲ្យមនុស្សមួយចំនួនមិនពេញចិត្តត្រីដូហ្វីនបន្តទៀតក៏ថាបាន ៕
ប្រែសម្រួល ៖ វារី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ