KPT+
ខ្លា Lynx នៅបារាំង នឹងដាច់ពូជក្នុងរយៈពេល ៣០ ឆ្នាំ បើនៅតែមិនចាត់វិធានការអភិរក្ស
ប្រទេសបារាំងជាផ្ទះនៃសត្វខ្លា Lynx ប្រហែល ១២០ ទៅ ១៥០ ក្បាល ដោយសារភាពចម្រុះហ្សែនរបស់ខ្លាទាប ដូច្នេះពួកវានឹងផុតពូជក្នុងរយៈពេល ៣០ ឆ្នាំបើនៅតែគ្មានការចាត់វិធានការ ។

តាមប្រវត្តិសាស្ត្រ ខ្លា Lynx ត្រូវគេរកឃើញនៅពាសពេញអឺរ៉ាស៊ី ប៉ុន្តែការបាត់បង់ទីជម្រក ការបរបាញ់ ការបង្កាត់ពូជ និងគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យវារងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅគ្រប់ទីកន្លែង ។
កាលពីសតវត្សទី ១៨ ខ្លា Lynx ធ្លាប់ដាច់ពូជពីប្រទេសបារាំងម្ដងហើយ ក្រោយមកសត្វខ្លា Lynx អឺរ៉ាស៊ីមួយចំនួនបានឆ្លងកាត់ព្រំដែនចូលទៅនៅលើភ្នំ Jura ដែនដីប្រទេសបារាំងម្ដងទៀតដោយសារគម្រោងការឆ្នាំ ១៩៧០ យ៉ាងណាមិញ ចំនួនខ្លានៅតែគ្មានស្ថិរភាពដដែល ។

យោងតាមអង្គការ WWF បានឲ្យដឹងថា ការបរបាញ់និងការបាត់បង់ទីជម្រកគឺជាគ្រោះថ្នាក់ចម្បងពីរកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ទោះបីជាមានការហាមឃាត់យ៉ាងណាក៏ដោយ ចំណែកឯភាពចម្រុះហ្សែនទាបខ្លាំងក៏គ្រោះថ្នាក់ដូចគ្នាព្រោះការបង្កាត់ពូជជាមួយសាច់ញាតិរបស់វាកាន់តែច្រើនធ្វើឲ្យសុខភាពសត្វខ្សោយ សម្បូរជំងឺ និងពិបាកសម្របខ្លួនរស់នៅបរិស្ថានខុសប្លែក ៕
ប្រែសម្រួល ៖ វារី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ