Connect with us

KPT+

គួរយល់ដឹង! ត្រូវបណ្តើរឆ្កែចេញក្រៅឱ្យបានញឹកញាប់ ដើម្បីសុខភាពរបស់ពួកវា

បានផុស

នៅ

អ្នកដែលស្រឡាញ់ និងចិញ្ចឹមសត្វឆ្កែ ត្រូវយកចិត្តទុកដាក់ចំពោះពួកវាឱ្យបានច្រើន។ ទោះបីជាអ្នកចិញ្ចឹមឆ្កែប្រភេទណាក៏ដោយ ជាពិសេស គឺអ្នករស់នៅទីក្រុង បន្ទាប់ពីសម្រាកពីការងារ គួរឆ្លៀតពេលទំនេរខ្លះបណ្តើរពួកវាចេញក្រៅផ្ទះ ដើម្បីឱ្យពួកវាស្រស់ស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វក៏មានអារម្មណ៍ដូចមនុស្សដែរ ពួកវាមិនអាចនៅតែក្នុងផ្ទះបានឡើយ ព្រោះសត្វឆ្កែក្រុង មិនអាចដើរលេងសប្បាយដូចឆ្កែនៅជនបទទេ។ ភាគច្រើនឆ្កែនៅទីក្រុងនៅតែក្នុងផ្ទះ ឬ ក្នុងរបងប៉ុណ្ណោះ ដូច្នេះ ពួកវា អាចនឹងឯកោមិនខុសពីពាក្យដែលពោលថា រស់នៅដូចកង្កែបក្នុងអណ្តូងឡើយ ពោល គឺសត្វក៏ចង់ឃើញពិភពខាងក្រៅដូចមនុស្សដែរ។ តើនៅពេលដែលម្ចាស់នាំសត្វឆ្កែចេញទៅក្រៅផ្ ទះហុចផលល្អអ្វីខ្លះដល់ពួកវា?

សត្វឆ្កែគួរតែបានចេញក្រៅ ២ ទៅ៣ដងក្នុងមួយសប្តាហ៍ ឬ បើម្ចាស់មានពេលទំនេរគួរបណ្តើរពួកវាចេញក្រៅ១ថ្ងៃម្តង។ តាមការស្រាវជ្រាវមួយរបស់គេហទំព័រ BetterHealth បង្ហាញថា អត្ថប្រយោជន៍រួម គឺធ្វើឱ្យប្រសើរឡើងនូវកាយសម្បទាសរសៃឈាមបេះដូង បន្ថយសម្ពាធឈាម សាច់ដុំ និងឆ្អឹងកាន់តែរឹងមាំ​ និងកាត់បន្ថយភាពតានតឹងរបស់សត្វ។ ការដើរអាចនឹងធ្វើឱ្យពួកវាសប្បាយចិត្ត ព្រោះសត្វឆ្កែចូលចិត្តមើលទេសភាព ហិតក្លិន ហើយទន្ទឹងរង់ចាំចំណាយពេលលេងជាមួយអ្នក។ នៅពេលដែលអ្នកចំណាយពេលជាមួយសត្វចិញ្ចឹមអ្នក អ្នកត្រូវឱ្យគេរត់លេងក្នុងចម្ងាយមួយដែលអ្នកអាចគ្រប់គ្រង មើលឃើញ និងស្រែកហៅបាន ដើម្បីធានាពីសុវត្ថិភាពរបស់ពួកវា។

នៅពេលដែលអ្នកបណ្តើរឆ្កែ ក្នុងនាមជាម្ចាស់អ្នកត្រូវមានទំនួលខុសត្រូវ និងមើលការខុសត្រូវចំពោះសត្វចិញ្ចឹមរបស់អ្នកឱ្យបានខ្ពស់។ អ្នកត្រូវប្រយ័ត្នសត្វចិញ្ចឹមរបស់អ្នកជាមួយនឹងកូនក្មេង និងមនុស្សផ្សេងៗ ចៀសវាងឆ្កែរបស់អ្នកខាំទៅអ្នកដទៃ។ មួយវិញទៀត អ្នកត្រូវមើលការខុសត្រូវ កុំឱ្យឆ្កែរបស់អ្នកចូលទៅក្នុងតំបន់ដែលត្រូវបានហាមឃាត់។ កំឡុងពេលបណ្តើរឆ្កែ អ្នកត្រូវកាន់ថង់ប្លាស្ទិកមួយជាប់ជានិច្ចសម្រាប់កើបលាមករបស់វានៅពេលបន្ទោបង់ម្តងៗ កុំឱ្យមានលាមកនៅតាមសួនច្បារ ឬ ទីសាធារណៈ។ មុននឹងសម្រេចចិត្តថាយកឆ្កែដើរម្តងៗ អ្នកត្រូវមើលទីតាំង និងបរិស្ថាននៅជុំវិញនោះ ដើម្បីធានាឱ្យបាននូវការគោរពបរិស្ថាន និងសិទ្ធិមនុស្សផ្សេងទៀត។

ការចិញ្ចឹមឆ្កែនៅក្នុងទីក្រុង តម្រូវឱ្យអ្នកយកចិត្តទុកដាក់ខ្ពស់ចំពោះសត្វចិញ្ចឹម និងបរិស្ថាននៅជុំវិញខ្លួន។ មុននឹងសម្រេចចិត្តថាចិញ្ចឹមឆ្កែ ក្នុងនាមជាម្ចាស់ត្រូវពិចារណថាអាចមើលថែពួកវាបានគ្រប់គ្រាន់ឬទេ? អ្នកត្រូវជ្រើសរើសពូជឆ្កែណាដែលសមស្របជាមួយនឹងបរិបទរស់នៅរបស់អ្នកទើបជាការប្រសើរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ វិនាទី មុន

សមាជិក ប.ស.ស ធ្លាក់ខ្លួនឈឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ សម្រាកព្យាបាល ៨ ថ្ងៃ ឡើងទៅ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០%

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ហេតុអ្វី Trump ជាប្រធានាធិបតីអាមេរិកទី៤៧ ប៉ុន្តែ JD Vance ជាអនុប្រធានាធិបតីទី៥០ ទៅវិញ?

បច្ចេកវិទ្យា៩ នាទីutes មុន

ក្រសួងអប់រំ ត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ និងធំបំផុតនៅកម្ពុជានាខែក្រោយ

ព័ត៌មានជាតិ១៧ នាទីutes មុន

អភិបាលខេត្តកំពង់ចាម មានគម្រោងសាងសង់សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ្យ

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកវិភាគ៖ ក្រុមប្រឆាំងនៅក្រៅប្រទេស គប្បីជួយស្វែងរកទីផ្សារសម្រាប់កសិផល ជាជាងអង្គុយតែរិះគន់

Sokha Hotels

ព័ត៌មានពេញនិយម