Connect with us

KPT+

អ្នកនិពន្ធ ម៉ីសន សុធារី ប្រកាសសម្រួលគ្រប់វិធី ដើម្បីឲ្យសៀវភៅល្អៗបានដល់ដៃអ្នកអាន

បានផុស

នៅ

ដោយសារតែមានគ្រូបង្រៀននិងសិស្ស​និស្សិត​ជាច្រើន មានបំណងចង់អាន​តែមិន​មាន​លទ្ធភាព​គ្រប់គ្រាន់ ពេលនេះអ្នកនិពន្ធ ម៉ីសន សុធារី បានរកគ្រប់វិធី​​ឲ្យ​​សៀវភៅ​ល្អៗ​ទៅ​​ដល់​ដៃ​អ្នក​អាន ​ដោយ​គ្រាន់​តែ​ជាវ​ប្រលោមលោក “ស្រទន់​មន្ត​ស្នេហ៍” និង​ទទួល​បានសៀវភៅ​ “ថ្ងៃ​ណាមួយ” ​ដោយ​ឥត​គិត​ថ្លៃ​ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេលដែលអ្នក​និពន្ធ​ដដែល​បាន​ប្រកាស​ស្វែងរក​រកអ្នកគាំទ្រ ដោយអ្នកស្រីបានមាន​ប្រសាសន៍​ថា “នាងខ្ញុំ ម៉ីសន សុធារី ម្ចាស់​ស្នាដៃសៀវភៅ ស្រទន់​មន្ត​ស្នេហ៍, ពេលវេលា និង ថ្ងៃណាមួយ សរុបប្រមាណ ៥០០០ក្បាល ដែល​ជា​បទនិពន្ធ​បាន​សម្រិតសម្រាំង ផ្ដល់​គុណ​តម្លៃ​និង​ពុទ្ធិ​ដល់​ចលករ​លើកកម្ពស់​ការ​អាន​និង​សរសេរ​នៅ​កម្ពុជា។ នាងខ្ញុំ​ទទួលខុសត្រូវ ពេញទំហឹងលើ​ការ​ជះ​ឥទ្ធិពល​អវិជ្ជមានណាមួយ​ពី​សំណេរ​នេះ ទៅលើ​មជ្ឈដ្ឋាន​អ្នកអាន​ទូទៅ”។

អ្នក​និពន្ធ​ ម៉ីនសន សុធារី

អ្នក​និពន្ធ​ ម៉ីនសន សុធារី ក៏បាន​និយាយ​បន្ថែម​ទៀត​ថា សូម​ប្រកាស​ទទួល​យក​ជំនួយ​ពី​រដ្ឋាភិបាល វិស័យ​ឯកជន បុគ្គល ក្រុម ឬ​សហគមន៍​ណា​ក្ដី ក្នុង​ការ​ទម្លាក់​តម្លៃ​ដើម​នៃ​សៀវភៅ​ទាំង​បី​ចំណង​ជើង ឬ​ចែក​ជូន​ហ្វ្រី​ទាំងស្រុង ដល់ដៃ សិស្ស និស្សិត មន្ត្រីរាជការ ឬ​សហគមន៍​ជនជាតិ​ដើម សហគមន៍​នានាដែល​ត្រូវការ​អាន​និង​ខ្វះ​លទ្ធភាព ដោយគ្រាន់តែទាក់ទងមកក្រុមការងាររបស់អ្នកនិពន្ធតាមរយៈ ប្រអប់សារលើផេកម៉ីសន សុធារី អ្នកនិពន្ធ ឬតេឡេក្រាម ហើយទាំងនេះគឺដើម្បី​រួមចំណែក​ចែកចាយសៀវភៅ​ទៅកាន់តែទូលំទូលាយ និង​មានផលវិជ្ជមាន រយៈ​ពេលវែង។

សូមបញ្ចាក់ដែរថា​ ប្រលោមលោក “ស្រទន់មន្តស្នេហ៍” និង “ថ្ងៃណាមួយ” សុទ្ធតែទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីសំណាក់អ្នកអានគ្រប់ខេត្តក្រុង ហើយដោយសារតែអ្នកនិពន្ធចង់សម្របសម្រួលដល់អ្នកពុំមាន​លទ្ធភាព អាចមានសៀវភៅក្នុងដៃដោយមិនចាំបាច់ចំណាយច្រើន ទើបម្ចាស់ស្នាដៃ “ពេលវេលា” បានខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចឲ្យអ្នកអានមកពីគ្រប់ទិសទី នឹងទទួលបានសៀវភៅល្អៗពីអ្នកនិពន្ធ៕

នេះ​ជា​ឱកាស​ល្អ​ សម្រាប់​អ្នក​ស្រលាញ់​ការ​អាន ​ជា​ពិសេស​ប្រលោមលោក​ដ៏​ល្អ​មួយ​នេះ​ពី​អ្នក​និពន្ធ ម៉ីសន សុធារី! សូមទាក់ទងឥលូវនេះឆាប់ទទួលបានសៀវភៅ!

ចុចអាន៖ប្រលោមលោកដ៏ល្បីល្បាញ “ស្រទន់មន្តស្នេហ៍” នឹងចេញលក់ផ្លូវការ ក្នុងថ្ងៃពិព័រណ៍សៀវភៅកម្ពុជា

ចុចអាន៖អ្នកនិពន្ធទាត់ចោលគំនិតថា ប្រលោមលោកមិនបានការ ស្មើសៀវភៅជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម