Connect with us

KPT+

iPhone ជំនាន់ដំបូងបង្អស់ ដាក់ដេញថ្លៃខ្ពស់ជាងតម្លៃដើម ១០០ ដង

បានផុស

នៅ

iPhone ជំនាន់ដំបូងបង្អស់លក់ចេញក្នុងកម្មវិធីដេញថ្លៃក្រោមតម្លៃ ៦៣,៣៥៦.៤០ ដុល្លារខ្ពស់ជាងតម្លៃដើមដល់ទៅជាង ១០០ ដង ។ ការដេញថ្លៃប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅ LCG ជាផ្ទះដេញថ្លៃក្នុងសហរដ្ឋអាមេរិក រដ្ឋ Louisiana ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ដើមរបស់វាមានឈ្មោះថា Karen Green ក្នុងឆ្នាំ ២០០៧ គាត់ទទួលទូរស័ព្ទនេះជាកាដូនាឱកាសការងារថ្មី ប៉ុន្តែ Karen មិនដែរហែកវាចេញពីស្រោមទេ ព្រោះគាត់មានទូរស័ព្ទប្រើស្រាប់ហើយ ។ 

ជាក់ស្ដែងមិត្ត Karen បានចំណាយប្រាក់លើទូរស័ព្ទនេះប្រហែល ៥០០ ទៅ ៦០០ ដុល្លារប៉ុណ្ណោះ រហូតដល់ឆ្នាំ ២០១៩ ទើបឡើងថ្លៃប្រហែល ៥ ពាន់ដុល្លារ ។ ទូរស័ព្ទនេះមានទំហំផ្ទុក ឬ Memory 8GB ស្ថិតក្នុងប្រអប់ដើមថ្មីស្រឡាងមិនដែរប៉ះពាល់ ។

គួររំលឹកដែរថា លោក Steve Jobs ណែនាំ iPhone នេះនៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០០៧ នៅ  MacWorld  សាន់ហ្វ្រាន់ស៊ីស្កូ ហើយ Apple ចេញលក់ប្រាំខែបន្ទាប់ពីការណែនាំ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ផ្លាកលេខឡានអក្សរ “R” ដេញថ្លៃនៅ ហុងកុង ក្នុងតម្លៃជាង ៣ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម