Connect with us

KPT+

តើអ្វីទៅជា«សិទ្ធិជ្រកកោននយោបាយ»?

បានផុស

នៅ

សិទ្ធិជ្រកកោននយោបាយ គឺជាសិទ្ធិក្នុងការរស់នៅក្រៅប្រទេស ហើយត្រូវបានផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសនោះ ដល់ប្រជាជនដែលត្រូវចាកចេញពីប្រទេសរបស់ខ្លួនដោយហេតុផលនយោបាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិទ្ធិជ្រកកោននយោបាយនេះ ការពារដល់បុគ្គលទាំងឡាយណាដោយសារហេតុផលផ្សេងៗ មិនអាចត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញបាន។ សិទ្ធិជ្រកកោននយោបាយ ជួយបុគ្គលម្នាក់ៗ ដោយផ្តល់លទ្ធភាពឱ្យពួកគេស្នាក់នៅក្នុងប្រទេសស្នើសុំសិទ្ធិ មានជាការស្នើសុំប័ណ្ណសន្តិសុខសង្គម និងស្នើសុំការអនុញ្ញាតឱ្យធ្វើការងារ។ អ្នកដែលស្វែងរកសិទ្ធិនេះ គឺក្នុងគោលបំណងការពារខ្លួនពីការគំរាមផ្សេងៗទាក់ទងនឹងនយោបាយ។

សម្រាប់បុគ្គលដែលកំពុងស្វែងរកការការពារ ពួកគេដាក់ពាក្យសុំឋានៈជាជនភៀសខ្លួននយោបាយជាផ្លូវការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន គឺជាមែកធាងរបស់អង្គការសហប្រជាជាតិ ដែលដោះស្រាយបញ្ហានេះទាំងស្រុង។ បន្ទាប់ពីដាក់ពាក្យ ឧត្តមស្នងការអង្គការសហប្រជាជាតិនឹងធ្វើការស្រាវជ្រាវ ត្រួតពិនិត្យប្រវត្តិរូបឱ្យបានច្បាស់លាស់ដើម្បីឱ្យប្រាកដថា បុគ្គលនោះស័ក្តិសមនឹងទទួលសិទ្ធិនេះទេ? ក្នុងនោះក៏មានការជួបសម្ភាសន៍ដោយផ្ទាល់ ឬ តាមប្រព័ន្ធអេឡិចត្រូនិចផងដែរ។

ដំណើរការនៃការផ្តល់សិទ្ធិជ្រកកោននយោបាយ ក៏ត្រូវមានការតាមដានពីស្ថានភាពនៅក្នុងប្រទេសកំណើតរបស់បុគ្គលដែលស្នើសុំ និងកត្តាផ្សេងៗទៀត។ ពួកគេអាចបង្ហាញពីភស្តុតាង និងការគំរាមកំហែងផ្សេងជុំវិញនឹងបញ្ហានយោបាយដូចជា ការចោទប្រកាន់ក្នុងសេចក្តីថ្លែងការណ៍នយោបាយណាមួយ ការចោទប្រកាន់ក្នុងព័ត៌មាន រូបភាព​ ឬ វីដេអូជាដើម។ ការបង្ហាញនេះ ដើម្បីបញ្ជាក់ថា ពួកគេប្រឈមមុខនឹងការបៀតបៀន ឬគ្រោះថ្នាក់នៅក្នុងប្រទេសកំណើតរបស់ពួកគេ ដោយសារតែជំនឿនយោបាយ ឬសមាជិកភាពក្នុងក្រុមនយោបាយរបស់ពួកគេ។

យ៉ាងណាមិញ តើការផ្តល់សិទ្ធិជ្រកកោននយោបាយនេះ ទាល់តែមានការធ្វើ​ទុក្ខបុកម្នេញពីរដ្ឋាភិបាលទើបមានសិទ្ធិទទួលបានឬ? មែនទែនទៅ មិនអញ្ចឹងទាំងស្រុងនោះទេ។ បុគ្គលម្នាក់អាចស្វែងរកឋានៈជាជនភៀសខ្លួននយោបាយ នៅពេលដែលរងការធ្វើទុក្ខបុកម្នេញពីមជ្ឈដ្ឋានផ្សេងៗ ដូចជា យោធា ក្រុមឧទ្ទាម ក្រុមដែលមានអំណាច និងឥទ្ធិពលនៅក្នុងប្រទេសជាដើម៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម