Connect with us

KPT+

យល់ដឹង! អ្វីទៅជា GPA ក្នុងថ្នាក់ឧត្តមសិក្សា? ហេតុអ្វីត្រូវដឹងពីGPA?

បានផុស

នៅ

GPA មានពាក្យពេញថា (Grade Point Average) ដែលមានន័យថា ជាព្រឹត្តិបត្រពិន្ទុ ដែលជាការវាយតម្លៃពិន្ទុនៃការសិក្សារបស់និស្សិតនៅក្នុងថ្នាក់ឧត្តមសិក្សា ចាប់តាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ហើយការវាយតម្លៃនេះ គឺធ្វើឡើងក្នុងមួយឆមាសម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិបត្រពិន្ទុនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់និស្សិតគ្រប់រូបគួរស្គាល់ និងយល់ដឹង ព្រោះ គឺជាការវាយតម្លៃការសិក្សាមួយរបស់អ្នកនៅក្នុងថ្នាក់ឧត្តមសិក្សា ដើម្បីឱ្យដឹងច្បាស់ពីសមត្ថភាពរបស់ខ្លួន។ សម្រាប់ថ្នាក់ឧត្តមសិក្សានៅកម្ពុជា ជាទូទៅគេចាត់ទុកថា GPA ដែលទទួលបានពិន្ទុខ្ពស់បំផុតគឺ ៤.០ ហើយពិន្ទុដែលទាបបំផុតនោះគឺ ១.៥។  នៅក្នុងកម្រិតទាំងនោះ ក៏មានការបែងចែក និងបញ្ជាក់ពីពិន្ទុ និងនិទ្ទេសដែលបានមកពីការប្រឡងរបស់និស្សិត រួចបូកសរុបបញ្ចូលគ្នាបង្កើតបានចេញជា GPA មួយនេះ។

ការតាមដានពិន្ទុរបស់ខ្លួននេះ នឹងជួយឱ្យអ្នកពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមនូវមេរៀនណាដែលរៀនខ្សោយ ឬ ប្រឡងសង។ ដោយឡែក ប្រសិនជាអ្នកសិក្សាមានបំណងចង់ដាក់អាហារូបករណ៍សិក្សាមុខវិជ្ជាអ្វីមួយ ឬមានបំណងទៅសិក្សានៅបរទេស ភាគច្រើនគេតម្រូវឱ្យមាន GPA ពី៣.៥ ឡើងទៅ។ នៅថ្នាក់ឧត្តមសិក្សា និស្សិតដែលចង់បានព្រឹត្តិបត្រពិន្ទុនេះទុកសម្រាប់ខ្លួនេង គឺត្រូវឱ្យមានការបំពេញពាក្យស្នើសុំដកព្រឹត្តិបត្រពិន្ទុនៅការិយាល័យសិក្សានៃសាកលវិទ្យាល័យ។ បែបបទនេះ គឺខុសពីរបៀបសិក្សានៅថ្នាក់វិទ្យាល័យ។ នៅថ្នាក់វិទ្យាល័យ គ្រូបន្ទុកថ្នាក់ នឹងចែកសៀវភៅតាមដានដល់សិស្សមួយខែម្តង ប៉ុន្តែ នៅថ្នាក់ឧត្តមសិក្សាមិនដូចគ្នាឡើយ។

បើតាមលំដាប់ពិន្ទុនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិន្ទុដែលចាត់ទុកថាទទួលបាននិទ្ទេស A(៤.០):៨៥-១០០=ល្អឥតខ្ចោះ, B+(៣.៥):៨០-៨៤=ល្អណាស់, B(៣.០):៧០-៧៩=ល្អ, C+(២.៥):៦៥-៦៩=ល្អបង្គួរ, C(២.០):៥០-៦៤=មធ្យម, D(១.៥):៤៥-៤៩=ខ្សោយ។

យ៉ាងណាមិញ បែបបទនៃការស្នើសុំព្រឹត្តិបត្រពិន្ទុនេះ គឺតែងមានការខុសគ្នាបន្តិចនៅតាមសាកលវិទ្យាល័យនីមួយៗ ប៉ុន្តែ អ្វីដែលមិនគួរធ្វេសប្រហែសនោះ គឺអ្នកសិក្សាគ្រប់រូប គួរគប្បីតាមដានការសិក្សារបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងពង្រឹងនូវចំណុចខ្វះខាតរបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យការសិក្សាមានលទ្ធផលល្អ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម