KPT+
សត្វទឹក Manatee ១២ ក្បាល ត្រូវប្រលែងចូលទៅក្នុងព្រៃ បន្ទាប់ពីមានការអភិរក្ស
ទីបំផុតអ្នកជួយសង្គ្រោះនៅរដ្ឋផ្លរីដាបានដោះលែងសត្វ Manatee ចំនួន ១២ ក្បាល ចូលទៅក្នុងព្រៃនៅឧទ្យាន Blue Spring State Park ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងស្ដារឡើងវិញ ។

បើតាមសេចក្ដីរាយការណ៍ CNN បានឲ្យដឹងថា សត្វ Manatee ១២ ក្បាលត្រូវបានជួយសង្គ្រោះក្នុងសភាពរបួសនិងសេចក្ដីអត់ឃ្លានពីឆ្នេរសមុទ្ររដ្ឋផ្លរីដា ហើយក្នុងចំណោម ១២ ក្បាលនោះមានខ្លះជាកូនកំព្រាទៀតផង ។

ទន្ទឹមនឹងការប្រលែងវាចូលទៅក្នុងព្រៃ ក្រុមអ្នកស្រាវជ្រាវក៏ភ្ជាប់ GPS ជាមួយសត្វដែរដើម្បីងាយស្រួលតាមដានការពារ និងសិក្សាពីរបៀបរស់នៅប្រចាំថ្ងៃរបស់ Manatee ។
យោងតាមអង្គការជួយសង្គ្រោះ Manatee បានឲ្យដឹងថាវាលូតលាស់នៅក្នុងឆ្នេរសមុទ្រ មាត់ទន្លេនិងតំបន់ទឹកសាប ហើយស៊ីត្រីតូចៗនិងរុក្ខជាតិក្នុងតំបន់ជាអាហារ។ មូលហេតុចម្បងបណ្ដាលឲ្យផុតពូជសត្វទឹកខាងលើបណ្ដាលមកពី អន្លង់ទឹកជ្រៅ សំណាញ់នេសាទនិងការប្រែប្រួលនៃអាកាសធាតុ ។

គួរបញ្ជាក់ដែរថា Manatee ស្ថិតក្នុងបញ្ជីប្រភេទសត្វជិតផុតពូជ និងមានច្បាប់ការពារថនិកសត្វសមុទ្រ ។ សព្វថ្ងៃនេះវាមានចំនួនប្រហែល ១៣,០០០ ក្បាលប៉ុណ្ណោះ ដោយមានជាង ៦,៥០០ ក្បាលរស់នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក និងព័រតូរីកូ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ខ្លា Lynx នៅបារាំង នឹងដាច់ពូជក្នុងរយៈពេល ៣០ ឆ្នាំ បើនៅតែមិនចាត់វិធានការអភិរក្ស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ