KPT+
នាយករដ្ឋមន្ត្រីហ្វាំងឡង់ស្នើឲ្យពលរដ្ឋធ្វើការតែ ៤ ថ្ងៃក្នុងសប្ដាហ៍ និង ៦ម៉ោងក្នុងមួយថ្ងៃ
នាយករដ្ឋមន្ត្រីហ្វាំងឡង់បានអំពាវនាវឲ្យមានការកែប្រែម៉ោងធ្វើការសម្រាប់អ្នកធ្វើការទូទៅក្នុងប្រទេសរបស់ខ្លួន ដោយកាត់បន្ថយថ្ងៃធ្វើការពី ៥ ថ្ងៃក្នុងមួយសប្ដាហ៍ មកត្រឹម ៤ ថ្ងៃក្នុងមួយសប្ដាហ៍វិញ។ លោកស្រី Sanna Marin និយាយថា រយៈពេល ៤ ថ្ងៃក្នុងមួយសប្ដាហ៍ និង ៦ ម៉ោងក្នុងមួយថ្ងៃ នឹងអាចឱ្យអ្នកធ្វើការទាំងអស់មានពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសាររបស់ខ្លួន។
លោកស្រីជឿជាក់ថា ប្រជាជនគួរតែចំណាយពេលវេលាឱ្យកាន់តែច្រើនជាមួយក្រុមគ្រួសារ ជាមួយមនុស្សជាទីស្រលាញ់ ចំណង់ចំណូលចិត្តនិងទិដ្ឋភាពផ្សេងៗទៀតនៃជីវិតសម្រាប់ខ្លួនឯង។ ហើយនេះអាចជាជំហានល្អបន្ទាប់សម្រាប់ប្រជាជនហ្វាំងឡង់ក្នុងការលើកកម្ពស់ទាំងគុណភាពជីវិតការងារនិងគ្រួសារទន្ទឹមគ្នា។
ក្នុងវ័យ ៣៤ ឆ្នាំ Sanna Marin បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវ័យក្មេងជាងកាលពីខែធ្នូ ឆ្នាំ ២០១៩ និងដឹកនាំក្រុមចម្រុះឆ្វេងកណ្ដាលជាមួយគណបក្សចំនួន ៥ ផ្សេងទៀតដែលដឹកនាំដោយស្ត្រី។
ដោយឡែកក្រុមហ៊ុនច្បាប់ Perperual Guardian របស់ប្រទេស នូវែលហ្សេឡង់ ធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងឆ្នាំ ២០១៨ សម្រាប់ការណែនាំពីការធ្វើការងារ ៤ ថ្ងៃក្នុងមួយសប្ដាហ៍ ។ ស្ថាបនិកក្រុមហ៊ុនលោក Andrew Barnes មានប្រសាសន៍ថា ការធ្វើការតិចម៉ោងទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ លោកបានប្រាប់ The AM Show កាលពីឆ្នាំ ២០១៩ ថា “កំណើននៃប្រាក់ចំណេញកើនឡើង រួមជាមួយការថែរក្សាបុគ្គលិកក៏ល្អ ជាពិសេសបុគ្គលិកមិនស្ត្រេសច្រើនដូចមុន” ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ នាយករដ្ឋមន្ត្រីវ័យក្មេងបំផុត ៧ រូបលើលោកដែលជាប់តំណែងដោយការបោះឆ្នោត
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»