Connect with us

KPT+

មកស្គាល់ផ្លែឈើបុរាណមួយប្រភេទ ជំនួយថ្លើម រំលាយជាតិខ្លាញ់ និងបណ្ដុះសក់

បានផុស

នៅ

ផ្លែកន្ទួតព្រៃដែលមានរសជាតិល្វីងពេលខាំហើយប្រែទៅជាផ្អែមពេលផឹកទឹក តាមពិតជាឱសថធម្មជាតិល្អសម្រាប់មនុស្សច្រើនមុខមិនគួរឲ្យជឿ ។

ជាទូទៅគេប្រើវាដើម្បីជួយសម្រួលក្នុងការរំលាយអាហារ ទ្រទ្រង់សុខភាពគ្រឿងក្នុង សម្រកទម្ងន់ដោយសុវត្ថិភាព និងអត្ថប្រយោជន៍ជាច្រើនទៀតរាប់មិនអស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការសិក្សាពីសត្វឆ្នាំ ២០១៥ បានបង្ហាញថាផ្លែកន្ទួតព្រៃអាចការពារជំងឺខ្លាញ់ក្នុងថ្លើមទោះបីយើងបរិភោគអាហារមានជាតិស្ករខ្ពស់យ៉ាងណាក៏ដោយ វាការពារសរីរាង្គពីបញ្ហាដោយការលើកកម្ពស់មុខងារប្រូតេអ៊ីនមួយចំនួនក្នុងរាយកាយ ។

ចំណែកការសិក្សាពីសត្វមួយទៀតក្នុងឆ្នាំ ២០១៧ បានបង្ហាញលទ្ធផលស្រដៀងគ្នាដែរ ថែមទាំងរកឃើញថាវាជួយសម្រកខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាពនិងសុវត្ថិភាពទៀតផង ។ 

យ៉ាងណាមិញអ្នកសិក្សាបានឲ្យដឹងថា ថ្ងៃណាមួយគេនឹងពិសោធន៍ទៅលើមនុស្សជាមិនខានដើម្បីដឹងកាន់តែច្បាស់ជាងមុន ។ រហូតមកដល់ឆ្នាំ ២០២០ អ្នកស្រាវជ្រាវក៏បានធ្វើការពិសោធន៍លើស្ត្រីនិងបុរសម្ដង គេឃើញថាផ្លែកន្ទួតព្រៃជំនួយដល់ការលូតលាស់សក់កាន់តែល្អប្រសើរ និងដុះច្រើនទ្វេដងពិតប្រាកដមែន ។

លើសពីនេះផ្លែកន្ទួតព្រៃអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់យើង ប្រឆាំងអុកស៊ីតកម្ម ជួយពង្រឹងសុខភាពពោះវៀន និងកាត់បន្ថយកូឡេស្តេរ៉ុល ព្រោះគ្រាន់តែមួយផ្លែតូចនៃកន្ទួតព្រៃមានផ្ទុកវីតាមីន C ខ្ពស់ប្រហែល ៦០០ ដល់ ៧០០ មិល្លីក្រាមបាត់ទៅហើយ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ អត្ថប្រយោជន៍របស់គ្រាប់ឈៀ ៦ យ៉ាង មិនគួររំលង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខណ្ឌ៧មករា
សន្តិសុខសង្គម៧ នាទីutes មុន

អាជ្ញាធរខណ្ឌ៧មករា បញ្ចេញកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើស

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ហ្សេលេនស្គី ប្រកាស ចង់សីញេកិច្ចព្រមព្រៀងរ៉ែ ជាមួយអាមេរិក តែមិនសុំទោស ត្រាំ ដាច់ខាត

ស្ត្រីមានផ្ទៃពោះ
ព័ត៌មានជាតិ៥៨ នាទីutes មុន

ត្រឹមឆ្នាំ២០២៤ រដ្ឋាភិបាលឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំប្រមាណ ២៩៦ពាន់លានរៀល

មុនីរស្មី
ជីវិតកម្សាន្ដ២ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច១៨ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម