KPT+
មកដឹងកាន់តែច្បាស់ ពីភាពជាប់នៃទឹកអប់ទាំង ៥ កម្រិត
ទឹកអប់មានច្រើនម៉ាកច្រើនក្លិនសម្រាប់ជ្រើសរើសតាមតម្រូវការ ក្រៅពីនេះវាក៏មានច្រើនកម្រិតនៃភាពជាប់ដែលកាន់តែជាប់កាន់តែថ្លៃទោះបីក្លិនដូចគ្នាក៏ដោយ ។ ខាងក្រោមជាសេចក្ដីលម្អិតពីភាពជាប់នៃទឹកអប់ទាំង ៥ កម្រិត ៖
១. ស្ព្រៃយ៍បាញ់ខ្លួន
ពេញនិយមចំពោះយុវវ័យដោយសារតម្លៃថោក ក្លិនគួរឲ្យស្រលាញ់ ដបស្អាត ជាពិសេសចំណុះច្រើន ។ ទោះបីវាមិនសូវជាប់តែអ្នកប្រើអាចបាញ់ច្រើនមិនស្ដាយលុយទេ ជាពិសេសក្លិនស្រាលមិនឈឺក្បាលទៀតផង ។

២. Eau de toilette ឬ EDT
ជាទឹកអប់ផ្ទុកមេក្លិនពី ៥ ទៅ ១៥ ភាគរយហើយតម្លៃធូរថ្លៃជាង EDP ភាគច្រើនវាជាប់បានតែ ៣-៤ ម៉ោងប៉ុណ្ណោះ ។ EDT ជាជម្រើសល្អបំផុតសម្រាប់រដូវក្ដៅ ឬ មនុស្សចាញ់ក្លិនធ្ងន់ ។
៣. Eau de parfum ឬ EDP

ទឹកអប់កម្រិត EDP មួយដបផ្ទុកមេក្លិនពី ១៥ ទៅ ២០ ភាគរយ ៨០ ភាគរយទៀតគឺជាទឹក និងអាល់កុល ។ ទឹកអប់ប្រភេទនេះជាប់ដល់ទៅ ៨ ម៉ោងឯណោះ ល្អបំផុតសម្រាប់ស្បែកងាយប្រតិកម្មហើយចង់ជាប់យូរ ។
៤. Parfum
Parfum ជាពាក្យមកពី Perfume មានន័យថាទឹកអប់វាមានមេក្លិន ២០ ទៅ ៣០ ភាគរយ ប៉ុន្តែក្លិនធ្ងន់ងាយអាឡ័កស៊ី ឬធ្វើឲ្យអ្នកហិតឈឺក្បាលវិលមុខជាដើម បើភាពជាប់វិញគឺប្រហែល ១ ថ្ងៃពេញ ។

៥. ប្រេងទឹកអប់
ជម្រើសលេខមួយសម្រាប់អ្នកមានស្បែកងាយប្រតិកម្មព្រោះប្រេងទឹកអប់មិនមានសារធាតុគីមីទេ វាផ្ទុកតែប្រេងដែលចម្រាញ់ចេញពីធម្មជាតិប៉ុណ្ណោះ ចំណែកភាពជាប់វិញអាចហក់ទៅដល់ ២ ថ្ងៃក៏មាន ។

ការជ្រើសរើសទឹកអប់គឺជារឿងពិបាកជាងអ្វីដែលអ្នកគិត ដូច្នេះយើងគប្បីសាកសួរពីអ្នកប្រើទឹកអប់មានបទពិសោធន៍ច្រើនទើបងាយស្រួល ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ប្រមូលយីហោទឹកអប់ថ្លៃកប់ពពកទាំង ១០ លើលោក
ចុចអាន ៖ កំពូលទឹកអប់ ១០ ក្លិន ជាប្រេនរបស់តារាល្បីៗ ដែលលក់ដាច់បំផុត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម