Connect with us

KPT+

បុគ្គលអន្តរជាតិល្បីៗ បាត់បង់ជីវិតដោយសាររថយន្ត ១០ គ្រឿង

បានផុស

នៅ

មួយឆ្នាំៗមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ទង់ ១.៣៥ លាននាក់ ចំណែកប្រទេសដែលជាប់ចំណាត់ថ្នាក់លេខមួយគឺសហរដ្ឋអាមេរិក ។ ខាងក្រោមនេះជាឡាន ១០ គ្រឿងដែលស្ថិតក្នុងហេតុការណ៍បាត់បង់ជីវិតរបស់បុគ្គលអន្តរជាតិល្បីៗ ៖

១. ព្រះនាង Diana – ឡាន Mercedes-Benz S-Class

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះនាងសុគតដោយសារគ្រោះថ្នាក់ចរាចរណ៍លើផ្លូវក្រោមដីនៅប្រទេសបារាំង ព្រឹត្តិការណ៍នេះរំជួលចិត្តមហាជនជុំវិញពិភពលោករាប់លាននាក់ដែលកើតឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៩៧ ។

២. តារាសម្ដែងអាមេរិកាំង Paul Walker – ឡាន Porsche Carrera GT 

Walker ​ស្លាប់​ក្នុង​គ្រោះថ្នាក់ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ធ្វើឲ្យឪពុក​និង​កូន​ស្រី​របស់​គាត់បានដាក់​ពាក្យ​ប្ដឹង​​​ក្រុមហ៊ុន Porsche ទៀតផង ។

៣. តារាសម្ដែងអាមេរិកាំង James Dean – ឡាន Porsche 550 Spyder  

គាត់ស្លាប់ដោយសារបើកឡានបុករថយន្ត Ford Tudor នៅផ្លូវបំបែកក្នុងរដ្ឋកាលីហ្វ័រញ៉ា វេលាម៉ោង ៥:៤៥ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ១៩៥៥ ។

៤. វិចិត្រករអាមេរិកាំង Jackson Pollock – ឡាន Oldsmobile 88 

Pollock ស្លាប់ដោយសារស្រវឹងក្នុងពេលបើកបរនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៥៦ ទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក ។

៥. កីឡាករប្រណាំងម៉ូតូកីឡាប្រេស៊ីល Ayrton Senna – Williams FW16  

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៩៤ លោក Senna បើកឡានបុករបាំងថ្មខណៈកំពុងដឹកនាំការប្រកួត ។

៦. លោក Ryan Dunn – ឡាន Porsche 911 GT3

Dunn ជាតួជំនួសសញ្ជាតិអាមេរិកាំងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ។

៧. តារាសម្ដែងអាមេរិកាំង Grace Kelly – ឡាន Rover P6 

Kelly បើកឡានទម្លាក់ជ្រោះក្បែរ Monte Carlo នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៨២ ។

៨. អ្នកប្រណាំងឡានអាមេរិកាំង Dale Earnhardt – ឡាន NASCAR Chevrolet Monte Carlo 

គាត់បាត់បង់ជីវិតក្នុងការប្រកួតប្រណាំងឡាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០១ ។

៩. អ្នករាំ Isadora Duncan – ឡាន Amilcar CGSS 

ក្នុងឆ្នាំ១៩២៩ អ្នករាំ Duncan ស្លាប់ដោយសារទាក់កន្សែងបង់កជាមួយកង់រថយន្តដែលកំពុងមានចលនា ។

១០. តារាសម្ដែងអាមេរិកាំង Jayne Mansfield – ឡាន Buick Electra

នាងស្លាប់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ១៩៦៧ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរដ្ឋ Louisiana ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ កូនប្រុសស្ថាបនិក Toyota លោក Shoichiro Toyoda ទទួលមរណភាពនៅអាយុ ៩៧ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងវប្បធម៌ នឹង​រៀបចំ “ពិ​ព័រណ៍ស្នាដៃសិប្បកម្មដូនតា” នៅថ្ងៃទី​២០ ដល់ថ្ងៃទី២២ ខាងមុខ

ជីវិតកម្សាន្ដ៧ នាទីutes មុន

ក្រុមអ្នកគាំទ្រ​ K-pop រើសបទដ៏មានន័យ ដើម្បីច្រៀងរួមគ្នាក្នុងថ្ងៃប្រមូលផ្តុំតវ៉ាលោក Yoon

ព័ត៌មានជាតិ៧ នាទីutes មុន

នគរបាលខណ្ឌព្រែកព្នៅ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងពន្យល់ពីផលប៉ះពាល់គ្រឿងញៀនដល់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​​តម្លៃជួលអចលនទ្រព្យ​នៅសិង្ហបុរី ថ្លៃជាង​គេ​លើ​ពិភពលោក ​រាប់ពាន់ដុល្លារ/ខែ​

កីឡា១៥ នាទីutes មុន

កីឡាករ Yulo ឈរលេខ១ ជាបុគ្គលត្រូវ​គេស្វែងរក​ច្រើន​បំផុតលើ Google នៅហ្វីលីពីន

Sokha Hotels

ព័ត៌មានពេញនិយម