KPT+
ស្ត្រីម្នាក់ច្រឡំញ៉ាំនំស្រួយរូបបេះដូង Walkers ឈ្នះរង្វាន់ជិត ១២ ម៉ឺនដុល្លារ ចូលទៅក្នុងពោះបាត់
ស្ត្រីម្នាក់ឈ្មោះ Dawn Sagar មកពី Oswestry នៅក្នុងស្រុក Shropshire ប្រទេសអង់គ្លេសបានប្រទះឃើញនំស្រួយរូបបេះដូងក្នុងកញ្ចប់នំម៉ាក Walkers ready salted ដែលកំពុងមានកម្មវិធីស្វែងរកជ័យលាភីអ្នកឈ្នះនំរូបបេះដូងស្អាតជាងគេដើម្បីទទួលរង្វាន់ ១០ ម៉ឺនផោន ឬ ជិត ១២ ម៉ឺនដុល្លារ ។
ពេលនោះជាម៉ោងសម្រាកពីការងារ Sagar ក៏ហែកកញ្ចប់នំដើម្បីញ៉ាំ ដោយសារឃើញរូបបេះដូងស្អាតពេកនាងក៏ថតផ្ញើរវាទៅអ្នកជុំវិញខ្លួនតំណាងឲ្យក្ដីស្រលាញ់ ឃើញរូបភ្លាមមិត្តភ័ក្តិនាងតបបែបភ្ញាក់ផ្អើលថា “អ្នកមិនទាន់ញ៉ាំទេឬ?” ប៉ុន្តែសំណាងមិនដល់ Sagar ដាក់ចូលមាត់បាត់ ។
បន្ទាប់ពីដល់ម៉ោងចូលធ្វើការវិញមិត្តរួមការងាររបស់នាងបានប្រាប់ថា “វាជានំរូបបេះដូង” Sagar ស្រាប់តែដឹងខ្លួនទៅស្រាវជ្រាវមើលក្នុង Google ទើបដឹងថាហួសពេលហើយ ។
ម៉ាក Walkers ធ្លាប់បញ្ជាក់ថា “ដើម្បីបើកប្រាក់រង្វាន់នំដែលឈ្នះត្រូវទុកជាភស្តុតាង មិនអាចញ៉ាំបានទេ” ទន្ទឹមនេះអ្នកតំណាងឲ្យក្រុមហ៊ុនបានចូលរួមសោកស្ដាយចំពោះការបាត់បង់ផងដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ប្ដីប្រពន្ធប្ដូរភេទល្បីនៅ ឥណ្ឌា កំពុងមានកូនក្នុងពោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»